ឧបករណ៍សាកថ្មឥតខ្សែ energized

ប្រាកដណាស់​ថា ​ឧបករណ៍សាកថ្ម​ឥត​ខ្សែ​គឺ​មិន​មែន​ជា​គំនិត​ថ្មីនោះ​ទេ​។ ឧបករណ៍នេះ​មាន​ស្រាប់​រួច​ទៅ​ហើយ​នៅ​ក្នុង​ទីផ្សារ​ដែលជាឧបករណ៍សាកថ្មទូរស័ព្ទ​ឥត​ខ្សែ​ដែលអ្នក​អាច​ទទួល​បាន​នៅក្នុង​តម្លៃ​ទាប​។ ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ ឧបករណ៍សាកថ្មទាំងអស់​នេះ​តម្រូវ​ឱ្យ​​ឧបករណ៍​របស់​អ្នក​មាន​ទំនាក់​ទំនង​ផ្ទាល់ជាមួយ​និងវា​។ ឥឡូវនេះ energized ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​ដែល​អាច​សាក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​របស់​អ្នក​នៅក្នុងរយៈចំងាយ​រហូត​ដល់​ទៅ 4 ម៉ែត្រ​។

IMG_4081

នៅក្នុងការ​បង្ហាញ​ផលិតផលរបស់​ពួក​គេ​ក្នុង​អំឡុង​ពេល​ពិព័ណ៍​ផលិតផល​អេឡិចត្រូនិក (CES​) ឆ្នាំ 2015 energized បានបង្កើត​ផ្ទះ​និម្មិតមួយនៅ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​អំពី​របៀប​ដែលប​ច្ចេ​ក​វិទ្យា​របស់​ខ្លួន​ដំណើរការ​។ ប្រព័ន្ធ​របស់​ខ្លួន​មានឈ្មោះ​ថា “WattUp​”  ឧបករណ៍នេះ​​មើល​ទៅ​ហាក់ដូច​ជា​រ៉ោ​ត​ទ័​រ​ Wi​-Fi មួយដែល​អ្នក​ដំឡើង​នៅ​ក្នុងផ្ទះ​របស់​អ្នក​។

WU-1016

នៅក្នុង​រ៉ោ​ត​ទ័​រ​នេះ​គឺ​មានឧបករណ៍​បញ្ជូន​មួយ​ដែល​ទាក់ទង​ជាមួយ​និង​ទីតាំង​ឧបករណ៍​ដែល​វា​អាច​ផ្តល់​នូវ​ថាមពលដោយ​ប្រើ​ប្រាស់​ប៊្លូ​ធូ​ស​។ នៅ​ពេល​ដែល​ការ​តភ្ជាប់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ វា​នឹងបញ្ជូនរលក​សញ្ញា​ដែលនឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​ថាមពល DC ដោយ​បន្ទះ​ឈី​ប​ដែល​បាន​បង្កប់​នៅក្នុង​ឧបករណ៍នោះ។ បន្ទាប់​មក​ឧបករណ៍នេះ​នឹង​ផ្តល់​ថាមពល​អគ្គិសនី​សម្រាប់​ឧបករណ៍​ផ្សេងៗ។ ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​នេះ​ បន្ទះ​ឈី​ប​តូច​អាចត្រូវ​បាន​បម្លែងទៅជាថាមពល​ដែលអាច​ត្រូវ​បាន​សាក​ឧបករណ៍​អគ្គិសនី​ទាំងអស់​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក​ដូច​ជា ​ទូរទស្សន៍​ ឧបករណ៍បំពងសំលេង​ និងឧបករណ៍​ជាច្រើន​ទៀត​។

ជា​ការ​ពិត​ណាស់​ ​បើរ៉ោ​ត​ទ័​រកាន់តែនៅជិត​អ្នក ​នោះ​ឧបករណ៍របស់អ្នកក៏អាចសាកថ្មបានកាន់តែ​លឿន​ដែរ​។ វា​អាច​ផ្តល់​ថាមពល​ទៅដល់ឧបករណ៍បាន​រហូតចំនួន 12​ ឯណោះ ប៉ុន្តែ​ជាមួយ​នឹង​ការ​តភ្ជាប់​កាន់តែច្រើន ល្បឿននៃការ​សាក​ថ្មក៏កាន់តែថយ​ចុះដែរ​ ។ ទោះ​បីជាយ៉ាង​ណាក៏ដោយ energized មិន​បាន​មើល​ឃើញ​ថា​វាជាបញ្ហា​ដ៏ធំនោះទេ​។ វា​មើល​ឃើញថា​ប​ច្ចេ​ក​វិទ្យា​របស់​ខ្លួន​ដូចជា​ការ​ផ្តល់ថាមពល​យឺត​ ការបន្ទេរថាមពលដ៏មាន​ស្ថិរភាព​ពេញ​មួយ​ថ្ងៃ​ដើម្បី​ធានា​ថា​អ្នក​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​ថាមពលថ្ម​នៅ​លើ​ឧបករណ៍​របស់​អ្នកឡើយ​។

​ភ័យ​ខ្លាចអ្នកនៅជិត​ខាង​របស់​អ្នក​អាច​ទទួល​យកថាមពលនេះមែនទេ​? ស្រដៀង​គ្នាទៅ​នឹង​រ៉ោ​ត​ទ័​រ​ Wi​-Fi​ ដែរ អ្នក​អាច​កំណត់​រប​ណ្តា​ញ​អោយនៅ​ជិត​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​ឧបករណ៍​ដែល​ត្រូវ​បាន​អនុញ្ញាត​។ មានអារម្មណ៍ថា​សប្បុរសឬ​ ? អ្នក​ក៏​អាច​ផ្តល់​នូវ​ប​ណ្តា​ញ​បើក​ចំហ​ដែល​អាច​ប្រើប្រាស់បាន​សម្រាប់​អ្នករាល់​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ផងដែរ។ ទាំង​អស់​នោះ​គឺ​មិនទាន់គ្រប់គ្រាន់​ទេ energized ក៏​នឹង​ផ្តល់​អាទិភាព​ទៅ​អោយ​ឧបករណ៍​ដែល​មាន​​ថាមពលថ្ម​ទាបផងដែរ ​។

v-DSC08009-1.0

សម្រាប់​ពេល​ឥឡូវ​នេះ ​ប្រសិន​បើ​អ្នក​ចង់​សាកថ្ម​ទូរស័ព្ទ​របស់​អ្នក​  ​កញ្ចប់​ថ្ម WattUp-enabled ដែល​នឹង​មាន​នៅ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ 2015 នេះ​។ ប​ច្ចេ​ក​វិទ្យា energized ហាក់​បី​ដូច​ជា​ការ​ជោគជ័យ​មួយ​ ហើយ​ប្រហែល​ជា​នៅ​ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ខាងមុខនេះ​ វា​នឹង​វិវត្ត​ទៅ​ជា​អ្វី​មួយ​ដែល​អាច​ប្រើប្រាស់​បានជាមួយនិងរបស់​របរនៅ​ក្នុង​ផ្ទះទាំងអស់​។

ស្វែងយល់​បន្ថែម​អំពី energized នៅ​ទីនេះ ។