ឧបករណ៍ VOLTMAKER

ដូច​ដែល​យើងបាន​​ចែក​រំលែក​ព័ត៌មាន​​នៅ​លើ ឧបករណ៍​របស់​ទូរស័ព្ទ iPhone ថ្ងៃ​នេះយើង​រើស​យកអត្ថបទ​ដែល​ផ្តោ​ត​លើ​​ឧបករណ៍ដែលអាច​ប្រើ​ជាមួយ​ទូរស័ព្ទ​ទំនើប iPhones និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដូច​ជា​ tablets​​ ​និងឧបករណ៏លេង​ហ្គេមដោយដៃ​ ។

iphone charger

ឧបករណ៍ Voltmaker គឺ​ឆ្នាំងសាកមួយប្រភេទ​ដែល​អាច​សាកទូរស័ព្ទ​និង​ឧបករណ៍​អេ​ឡិច​ត្រូ​​និច​ផ្សេង​ទៀតដោយ​បង្កើតជាចរន្តអគ្គិស​នីដោយសារការផ្តល់កំលាំងដោយ​ការបង្វិល​កដៃ​​​របស់​អ្នក​ ។

ជាទូទៅឆ្នាំងសាក​នេះ​ពឹង​ផ្អែក​លើ​ថាមពល​ក​កើតឡើងវិញ​ដែល​បង្កើត​ឡើង​ដោយចលនា​។ មាន​ន័យ​ថា​អ្នក​អាច​សាក​ឧបករណ៍​របស់​អ្នក​ដោយ​ការ​បង្កើត​ថាមពល​ជាមួយ​នឹងការ​បង្វិលកដៃ​របស់​អ្នក ​:

iphone charger

 

អ្នក​​អាចបញ្ចូលភ្លើង Voltmaker  របស់​អ្នក​ជាមុន​និង​បន្ទាប់​មកសាកទូរ​ស័​ព្ទ​របស់​អ្នក​ជា​មួយ​នឹង​ថាមពល​ថ្ម​ដែល​មាន​នៅ​ក្នុង​នោះ​​ ​:

iphone charger

មានភាពសាមញ្ញនិង​​ងាយ​ស្រួល​ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​អាច​បញ្ចូល​ភ្លើងក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​នៅគ្រប់ទី​កន្លែង​គ្រប់ពេលវេលា​ជាមួយ​នឹង​ឧបករណ៍​នេះ​។

អ្នក​អាច​ស្វែងយល់បន្ថែម​ទៀត​អំពី​ឧបករណ៍​នេះ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម ​: