ឧបករណ៍ SITU ធ្វើមាត្រដ្ឋានអាហារ របស់អ្នក

ប្រសិនបើអ្នកយល់ថាខ្លួនឯងតែងតែត្រូវថ្លឹងទម្ងន់របស់អ្នកដើម្បីរក្សាទម្ងន់របស់អ្នកអោយបានល្អនោះ ចុះការថ្លឹងទម្ងន់ម្ហូបអាហាររបស់អ្នកជំនួសវិញយ៉ាងម៉េចដែរ ? ជាការពិតណាស់ បោះជំហានបន្ថែមទៀតហើយទទួលយកព័ត៌មានអំពីតម្លៃអាហារូបត្ថម្ភនៃអាហារដែលអ្នក កំពុងតែថ្លឹង។

Photo Credits: SITU

Photo Credits: SITU

SITU គឺជាឧបករណ៍ប៊្លូធូសមួយដែលអាចវាស់វែងអាហារបាននិងភ្ចាប់ទៅកាន់ iPad របស់អ្នក ដើម្បីបង្ហាញព័ត៌មានម្ហូបអាហារតាមរយៈមូលដ្ឋានទិន្នន័យរបស់ពួកគេ ដែលផ្តល់នូវជម្រើស ក្នុងការចងចាំជម្រើសដែលអ្នកពេញចិត្ត ហើយត្រូវប្រាកដថាអ្នកនឹងដឹងថាអ្វីដែលអ្នកកំពុង តែបរិភោគ។

ការណែនាំសម្រាប់ទាំងការវាស់ខ្នាតនិងកម្មវិធីគឺមានលក្ខណៈយ៉ាងសាមញ្ញ។ អ្វីដែលអ្នកត្រូវ ធ្វើនោះគឺដាក់ម្ហូបអាហារដែលអ្នកចង់ថ្លឹងនៅលើឧបករណ៍វាស់នេះ រួចបញ្ចូលមុខម្ហូប (ប្រភេទម្ហូប/ភោជនីយដ្ឋាន/សមាសភាគ) ហើយមើលចំនួនលេខដែលដាច់ដោយឡែកពីគ្នា និងបន្ថែមចុះបន្ថែមឡើង។

Photo Credits: SITU

Photo Credits: SITU

កម្មវិធីនេះនឹងបង្ហាញព័ត៌មានអាហារូបត្ថម្ភដោយស្វ័យប្រវត្តិ ហើយអ្នកអាចបង្រៀនកម្មវិធី ដើម្បីអោយទទួលស្គាល់ទម្លាប់របស់អ្នកនិងតាមដានការទទួលទានរបស់អ្នកជារៀងរាល់ថ្ងៃ។ ឧបករណ៍វាស់នេះអាចទ្រាំទ្រទំងន់ម្ហូបអាហារបាន 5kg ហើយថ្មអាចផ្ទុកងថាម្មពលជាមធ្យម បានប្រាំមួយខែ។

អ្នកអភិវឌ្ឍន៍កំពុងតែសម្លឹងមើលការតភ្ជាប់ឧបករណ៍វាស់នេះជាមួយនិងឧបករណ៍ផ្សេងទៀត (ទូរស័ព្ទ iPhones និងស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធ Android) ដូចជាពេលបច្ចុប្បន្ន ឧបករណ៍វាស់នេះគាំទ្រតែ iPad ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 7 ប៉ុណ្ណោះ។

បច្ចុប្បន្នផលិតផលនេះត្រូវបានគេអំពាវនាវរកអ្នកគាំទ្រក្នុងការចាប់ផ្តើមអាជីវកម្ម ដើម្បីបំផុស គំនិតនៃឧបករណ៍នេះបន្ថែមទៀត។ អ្នកគាំទ្រអាចចាប់ផ្តើមផ្តល់ប្រាក់ ចំនួន 83 ដុល្លារ សហរដ្ឋអាមេរិក ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ 2014 ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ ។