ឧបករណ៍សំរាប់បញ្ចាំង REFLECTOR

ថ្ងៃនេះយើងលើកយកគ្រឿងអេឡិចត្រូនិចដែលជ្រីសរើសដោយ Geeks in Cambodia វាមិនមែន​ជាឧបករណ៏គ្រឿងអេឡិចត្រូនិចទេប៉ុន្តែវាគឺជាគ្រឿងដ៏សំខាន់សំរាប់កម្មវិធីទូរស័ព្ទដៃ ។យើងបានធ្វើការសំរេចចិត្តជ្រើសរើសវាមកបរិយាយយ៉ាងពិស្តារក្នុងទំព័រនេះ!

តើអ្វីទៅជាកម្មវិធីលើឧបករណ៍បញ្ចាំង  ”Reflector app” ?

ជាដំបូងអ្វីដែលអ្នកអាចចាប់ផ្តើមបានជាមួយនឹងទូរស័ព្ទប្រភេទ Smartphone ឬក៏ Tablet (អ្វីដែលអាច ប្រើបានជាមួយ iPhone 4S​ iPhone 5 iPad​2 ឬក៏អ្វីចេញមកក្រោយទៀតឬក៏ជា​ mini iPed iPod touch) កុំព្យូទ័រយួរដៃ (ជាមួយនឹង Window រឺក៏ Mac) និងជាមួយបណ្តាញឥតខ្សែ (wireless)។ បន្ទាប់មកកម្មវិធីនេះអាចដាក់បញ្ចាំងជាមួយនឹងទូរស័ព្ទ Smart phone​ និងអាចបញ្ជាទៅកាន់​កុំព្យូទ័រឬក៏​ឧបករណ៍ Projector ។

ដើម្បីឱ្យកាន់តែច្បាស់ជាងនេះទៀតអ្នកអាចមើលវីដេអូខាងក្រោមនេះ

កម្មវិធីនេះត្រូវបានប្រើប្រាស់នៅក្នុងការសិក្សាអប់រំឬមុខជំនួញរកស៊ីផ្សេងៗហើយវាក៏ត្រូវបាន ពេញនិយមជាការកំសាន្តមួយផងដែរដូចជាហ្គេមទូរស័ព្ទដែលអ្នកអាចមើលឃើញក្នុងវីដេអូនេះ

កម្មវិធីនេះអាចរកទិញបានក្នុងតំលៃ $12 ហើយវាអាចប្រើបានជាមួយនឹង IOS ផងដែរ។