ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក: ខ្ទះ Pantelligent

តើអ្នកធ្លាប់​បាន​គិត​ថា​: “​ខ្ញុំ​សង្ឃឹមថា​ខ្ញុំនឹងក្លាយ​ជា​មេចុងភៅ​ម្នាក់និង​អាច​ធ្វើម្ហូបដ៏​ឆ្ងាញ់មួយបាន…”? មែនហើយ ​អ្នកអាចទម្លាក់​អ្វី​ៗគ្រប់​យ៉ាងដែល​ល្អ​ប្រសើរ​ជាង​មុន​និង​មើល​នៅក្នុងខ្ទះ​ឆ្លាតវៃ​ Pantelligent មួយនេះ​! ប​ច្ចេ​ក​វិទ្យា​នេះ​​ពិត​ជា​ធ្វើអោយជីវិតមានភាព​ងាយ​ស្រួល​សម្រាប់​មនុស្ស​គ្រប់​រូប ​ហើយនៅពេលនេះ​គឺ​សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​​ចម្អិន​អាហារ​។

តើ​ខ្ទះ Pantelligent អាច​ធ្វើ​អ្វីបាន​សម្រាប់​អ្នក​? វា​អាច​ធ្វើជា​ម៉ាស៊ីន​ចម្អិន​អាហារមួយបាន​។ ខ្ទះ​ដ៏ឆ្លាតវៃ​មួយនេះ​ណែនាំ​អ្នកពីមួយជំហានទៅមួយជំហាន​ ជាមួយនិងរូបមន្តធ្វើម្ហូប​ពិសេស​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​ អាហារ​របស់​អ្នកនឹងមិនខ្លោចសារ​ជា​ថ្មី​ម្តង​ទៀត​ឡើយ។

Explanation

ខ្ទះនេះមាន​ឧបករណ៍​ចាប់​សញ្ញា​ដែល​បាន​បង្កប់​នៅ​ក្នុង​វា​ដែល​អាចវាស់​សី​តុ​ណ្ហា​ភាព​នៅពេល​ដែល​អ្នក​ចំអិន​។ អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​សម​កាល​កម្ម​ទូរស័ព្ទ​របស់​អ្នក​តាមរយៈ​ប៊្លូ​ធូ​ស​ជាមួយ​នឹង​បង្កាន់ដៃរបស់​​ខ្ទះ​ ជ្រើស​រើសរូបមន្ត​ពី​បញ្ជី Pantelligent និង​ចាប់​ផ្តើ​ម​ចម្អិន​អាហារ​។

Instructions 1

កម្មវិធីទូរស័ព្ទ Pantelligent មានរូបមន្តច្រើនជាង 50 សម្រាប់អ្នកដើម្បីជ្រើសរើស

Instructions 2

Pantelligent អាចធ្វើអោយយើងចម្អិនអាហារបានយ៉ាងងាយស្រួល​។ វា​អាច​ដឹង​​និង​អាចទ​ស្ស​ន៍​ទាយ​ពីភាពឆ្អិនរបស់​ម្ហូបអាហារ​ ​នៅ​ពេល​ដែល​អ្នក​គួរ​ត្រឡប់​ត្រី​សូម៉ុង​របស់​អ្នក​។ កម្មវិធី​នេះ​ថែមទាំងបង្ហាញពីពេល​វេលា​និងសកម្មភាពជា​បន្តបន្ទាប់ផងដែរ​។

Instructions 3

ត្រូវ​ចាក​ចេញ​ពី​ការចម្អិនអាហារ​របស់​អ្នក​​មួយ​រយៈ​មែនទេ? សូម​អង្គុយ​និង​​សម្រាក​។ Pantelligent នឹង​ជូន​ដំណឹង​ដល់​អ្នក​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​អាហារ​របស់​អ្នក​ត្រូវបានចម្អិនរួច​។

Collage

មុខម្ហូបដ៏អស្ចារ្យមួយចំនួនដែលអ្នកអាចធ្វើបានយ៉ាងល្អឥតខ្ចោះជាមួយនិងខ្ទះ Pantelligent !

ខ្ទះ Pantelligent បានកែប្រែពីសិល្បៈនៃការចម្អិនអាហារមួយចូលទៅក្នុងវិទ្យាសាស្ដ្រ។ ទទួលបាននូវលទ្ធផលនិងរសជាតិដ៏គាប់ប្រសើររួមជាមួយនឹងវេទមន្តនៃការគ្រប់គ្រងសីតុណ្ហភាព។ វាក៏បានផ្តល់នូវការត្រួតពិនិត្យដោយដៃទំនេរដែលអាចរក្សាបាននូវការតភ្ជាប់ក្នុងរយៈចំងាយរហូតដល់ទៅ 15 ម៉ែត្រផងដែរ។

សូមទាញយកកម្មវិធីនេះនៅទីនេះដើម្បីរកអោយឃើញនូវមគ្គុទ្ទេសក៍ពីមួយជំហានទៅមួយជំហានដ៏សាមញ្ញសម្រាប់ការចម្អិនអាហារ។

Pantelligent ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករចំនួនបួនរូបនៅ MIT។ គម្រោងនេះត្រូវបានគាំទ្រដោយ Y Combinator ក៏ដូចជាវិនិយោគិននិងគ្រូបង្ហាត់ផ្សេងៗទៀតផងដែរ។

Founders

សូម​មើល​ពី​របៀប​ដែល Pantelligent ធ្វើ​ការ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​!

សូម​ចូល​ទស្សនា​ទំព័រ Kickstarter របស់ Pantelligent នៅ​ទីនេះ ។