ឧបករណ៍អេឡិចត្រូនិច គ្រាប់បាល់ កាមេរ៉ា Panono ដែលអាចថតរូប បែប Panoramic

នឹកឃើញនៅពេល​ដែល​អ្នក​មិន​អាច​ពត់​ដៃ​របស់​អ្នក​អោយខ្ពស់បាន​​​ដើម្បីថតរូប​ដ៏​ល្អ​ឥត​ខ្ចោះ​បែប Panoramic​ ? ឥឡូវ​​បញ្ហា​​របស់​អ្នកទាំងអស់នេះ​ត្រូវ​បាន​ដោះស្រាយជាមួយគ្រាប់​បាល់ កាមេរ៉ា​ Panono​ ដែលអាចថតរូបបែប Panoramic ​!

Panono គឺ​ជា​គ្រាប់​បាល់​​​ដែលមានកម្ពស់ដប់​ស​ង្ទី​ម៉ែត្រ​ហើយមានម៉ាស៊ីន​ថត​វីដេអូចំនួន 36 ដើម្បីចាប់យករូបភាពបាន 360 ដឺក្រេ​។ ចំពោះការ​ថត​រូប​វិញគឺ​វា​ងាយ​ស្រួល​ដូច​ជាការបោះ បាល់​ឡើងទៅលើអាកាស​ដែល​អនុញ្ញាត​ឱ្យ Panono ចាប់​យករូបភាព​បានភ្លាម​ៗ។

Photo Credits: Panono

Photo Credits: Panono

គំនិតមួយ​នេះ​មានប្រភពចេញពីស្ថាបនិក​ម្នាក់ លោក Jonas Pfeil ’s ដែលគាត់ចូលចិត្តធ្វើ ដំណើរពាសពេញប្រទេស​ញូ​វែ​ល​សេ​ឡង់​ហើយចងក្រងជា​ឯកសារ​ស្តី​ពី​បទ​ពិសោធ​ន៏​របស់​គាត់​ជាមួយ​នឹង​ការថតរូប​បែប Panoramic ។ គាត់​បាននឹក​គិត​អំពី​ម៉ាស៊ីន​ថត​ដែល​អាច​ថតជា​រូបភាព​បែប Panoramic បានភ្លាមៗ ហេតុ​ដូច្នេះ​ហើយទើបបានជាមានឧបករណ៍ Panono នេះ បាន​កើត​ចេញមក។

យើង​ជឿ​ជាក់ថា​កំណែ​ចុង​ក្រោយ​នៃឧបករណ៍​ Panono គួរ​តែ​រួម​បញ្ចូលនូវ​ជម្រើសក្នុងការបិទ​ ភ្ជាប់ទៅនិងបន្ទះអ្វីមួយ​ឬ​ទៅនិងខ្សែ​​អ្វីមួយ​នៅនឹងដងខ្លួនរបស់វា​​ដើម្បី​ធានា​​នូវ​សុវត្ថិភាព​របស់វា​។ បច្ចុប្បន្នគម្រោង Panono ​កំពុង​តែធ្វើការ​កែប្រែ​ផលិតផល​របស់​ខ្លួន​ ​ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​វាប្រហែលជា​នឹងចូលទៅកាន់ទីផ្សារ​​នៅក្នុងខែកញ្ញា​ឆ្នាំ 201​​4 នេះដោយ​មាន​តម្លៃ $ 599 ។

សូម​ចុច​នៅ​ទីនេះ​ដើម្បី​មើល​ឧទាហរណ៍​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួននៃ​រូបភាព​បែប Panoramic ដែលបានថតជាមួយឧបករណ៍ Panono ​:

http://demo.panono.com/view/1781/QHTT7X3BFT/

http://www.panono.com/v/326/

http://www.panono.com/v/557/