យន្តហោះ Nixie ធ្វើអោយមានភាពផ្លាស់ប្តូរនៅក្នុងការថតរូប

នាពេលថ្មីៗនេះក្រុមហ៊ុន Intel បាន​ប្រកាសពីការធ្វើ​ការ​ប្រកួត​ប្រជែងលើឧបករណ៍ដែលពាក់ជាប់នឹងដៃរបស់ខ្លួនដើម្បី​លើក​ទឹក​ចិត្តដល់ការច្នៃប្រឌិតនូវរបស់ដែលពាក់ជាប់និងខ្លួនជា​ច្រើន​។ ក្នុង​ចំណោមឧបករណ៍​ចុងក្រោយ​បង្អស់ មានឧបករណ៍​មួយ​ត្រូវ​បាន​ទទួល​ការ​អស់សំណើចយ៉ាងខ្លាំងចេញពី​ការ​ចាប់អារម្មណ៍​នោះ។ ទោះបីជា​យ៉ាង​ណាក៏ដោយ​ នោះមិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេក្នុងយល់ឃើញថា​យន្តហោះ​គ្មាន​មនុស្ស​ជិះ Nixie នេះគឺអាចពាក់ជាប់និងខ្លួន  ធ្វើការហោះហើរ និង ​ថតរូបពីលើ​យន្តហោះបាន។ ជា​ការ​ពិត​ណាស់​ អ្នក​គួរ​តែ​ពិនិត្យ​មើល​ការ​ចេញ​ចុង​ក្រោយ​ផ្សេង​ទៀត​ផង​ដែរ​។ ពួក​គេ​កំពុងតែរៀបចំ​​ដើម្បី​ឈ្នះថវិកា ចំនួន 500,000 ដុល្លារចូលទៅ​ក្នុង​ការបណ្តុះមូល​និ​ធិរបស់ពួកគេ​។

យើង​ទាំង​អស់​គ្នា​ដឹង​ថា ការថតរូបខ្លួនឯង បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​មនុស្ស​ជាតិទៅហើយ។ ឧបករណ៍ដែលអាចពាក់ជាប់និងខ្លួននេះគឺពិតជា​ប​ច្ចេ​ក​វិទ្យាមួយដែលនឹងមានការកើន​ឡើង​ក្នុងពេល​អនាគត​​។

Flying GIF

ប្រភពរូបថត: Nixie

ដោយបានបំពាក់ជាមួយ​នឹង​កាមេរ៉ា​​ យន្តហោះនេះបានហោះឡើងចេញ​ពី​ក​ដៃ​របស់​អ្នក​ឡើងទៅលើអាកាស​និង​កំនត់ទីតាំងដោយខ្លួន​ឯង​ដើម្បី​ចាប់យក​រូបភាព​។ ក្រៅពីនេះទៀតវា​ក៏​អាច​ហោះតាម​ដំណើរ​របស់​អ្នកផងដែរ (ឧទាហរណ៍​ប្រសិន​បើ​អ្នក​កំពុង​ជិះ​កង់​)។ បន្ទាប់​ពី​ការ​ចាប់​យករូបភាព​នូវអ្វី​ដែល​អ្នក​ចង់​បាន​រួចហើយ នោះ​វា​នឹង​ត្រឡប់​ទៅ​កាន់​អ្នក​វិញដែលជា​អ្វី​ដែល​ត្រូវ​បានគេហៅថាជាម៉ូតត្រលប់មកវិញ ដោយការចាប់​យក​វា​ហើយ​ចុច​វាអោយ​ត្រឡប់​មក​វិញ​នៅ​លើ​ក​ដៃ​របស់​អ្នក។

សូម​មើល​ពី​របៀប​ដែល​យន្តហោះ​ Nixie អាច​ត្រូវ​បានគេ​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា​:

ជា​ការ​ពិត​ណាស់​ រូបថតរបស់​អ្នក​ត្រូវការ​ចូលទៅកាន់វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ យន្តហោះ​ Nixie នេះ​គឺតែងតែធ្វើវិសមកាលកម្មជាមួយនិង​ទូរស័ព្ទ​ដៃរបស់​អ្នកជានិច្ច​ ហើយបន្ទាប់មកអ្នក​​គ្រាន់​តែអាប់ឡូតវាតែប៉ុននោះ​។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​វា​ដូចជា​យន្តហោះ​​ធម្មតានោះ ​ពួក​គេ​ក៏បាន​អភិវឌ្ឍ​ន៍កម្មវិធី​សម្រាប់​អ្នក​ដើម្បី​បង្ហោះ​វា​ដោយ​ដៃ​ផង​ដែរ​។

គម្រោង​នេះ​គឺកំពុងតែស្ថិត​នៅ​ក្នុង​វឌ្ឍនាការនៅឡើយ ​ហើយវាមានការ​ព្រួយ​បារម្ភ​ជាច្រើន​​។រឿងមួយ​ក្នុង​ចំណោម​រឿងទាំងអស់​នេះ​គឺការបែកបំបែក​ហើយ​ធ្លាក់ចុះ​ទៅ​ក្នុង​ទឹក​។ លោក Christoph Kohstall​ ដែលជាអ្នក​បង្កើត Nixie​ នេះក៏បាន​គិត​ពី​រឿង​នេះ​យ៉ាង​ច្បាស់​ផង​ដែរ​។

វា​ហាក់​បី​ដូច​ជា​គម្រោង​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មានតែពេល​វេលា​ទេ​ដែល​នឹង​ប្រាប់​ថាយន្តហោះនេះ​នឹងចូលទៅកាន់​ទីផ្សារ​នៅពេលណា ​!

ស្វែងយល់​បន្ថែម​អំពី​ក្រុម​នេះនិង​យន្តហោះ​ Nixie ដូច​ខាង​ក្រោម​: