ឧបករណ៍ HoloLens របស់ក្រុមហ៊ុន Microsoft នាំយកបច្ចេកវិទ្យាក្រាហ្វិកនៅលើលំហអាកាសទៅកាន់ជីវិត

ឧបករណ៍​​ស្តែងនិម្មិតបានជ្រៀតចូលទៅក្នុង​ទីផ្សារ​រួច​ទៅហើយ​​ មិនថាផលិតផលនេះខ្វះ​គុណភាព​ឬក៏​គុណភាពល្អ​ឥត​ខ្ចោះ​នោះ​ទេ ​ប៉ុន្តែ​វាមាន​តំលៃ​ថ្លៃ​។  គំនិត​ដែលក្រុមហ៊ុនផលិតខ្សែភាពយន្ត​ហូ​លី​វូ​ដ​បាន​លក់​អោយ​យើង​អំពី​អនាគត​នោះ ជា​ធម្មតា​មិន​រួម​បញ្ចូលនូវ VR នេះទេ ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​យើង​នូវ​រូបភាព​មួយដែលអ្នកចង់ឃើញនៅលើ​ពិភពលោកនេះគឺ​ AR ដែល​អាច​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ជីវិត​រស់នៅ​។ ​ឧទាហរណ៍​មួយ​បែប​នេះ​គឺ​ជា​កុំ​ព្យូ​ទ័​រ 3D របស់លោក Tony Stark នៅ​ក្នុង​រឿង Ironman ដូចដែលអ្នកអាច​មើល​ឃើញ​ខាង​ក្រោមនេះ​

Iron Man Computer

នៅទី​បំផុតវា​ហាក់​ដូច​ជា​ក្រុមហ៊ុន Microsoft ​បានបំបែកកូដ​ហើយ​ត្រូវបាននាំមកជាមួយ​នូវ HoloLens នេះ​ដែលជាកាស​ជាក់​ស្តែ​ង​មួយ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ។ កាស​នេះ​មាន​គោល​បំណង​ដើម្បីរួម​បញ្ចូលនូវបច្ចេកវិទ្យា​​ឌីជីថល​របស់អ្នកប្រើប្រាស់ទៅនិង​ពិភព​លោក​យ៉ាងពិត​ប្រាកដ​ដោយ​រលូន​​។

Microsoft Hololens Collage

កញ្ចក់ HoloLens អាច​តាមដាន​ចលនា​របស់​អ្នក​ អាចមើល​ឃើញ​កន្លែង​ដែលអ្នក​មើលឃើញ​និង​មាន​ប្រសិទ្ធិ​ភាពក្នុងការ​ផ្លាស់​ប្តូ​រនូវ​អ្វី​ដែល​អ្នក​ឃើញ​។ ការមើលឃើញ​​របស់​អ្នកនឹងក្លាយជា​វត្ថុ 3D ដែលស្ថិត​នៅ​ជុំវិញ​អ្នក​ដោយមិន​បាន​រារាំង​អ្នក​ពី​ការ​មើល​ឃើញ​និង​អាចអោយអ្នក​ចូលរួម​ជាមួយ​និងពិភព​លោក​ពិត​ប្រាកដបានដោយ​សារ​តែវាមាន​អេក្រង់​ថ្លា​។ វា​អាច​គ្រាន់​តែ​ជា​ប្រតិទិន​មួយ​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​របស់​អ្នក​និងជាអេក្រង់​របស់​កម្មវិធីមួយ​ដែល​លេចឡើងនៅ​ចំពី​មុខ​អ្នក​​។

Microsoft Hololens Visual

ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​រូបភាព 3D ទាំង​នេះ​ អ្នក​ក៏អាច​ប្រើ​ប្រាស់សំ​លេង​ក៏​ដូច​ជា​កាយវិការ​ដៃ​របស់​អ្នក​បានផងដែរ។

កញ្ចក់ HoloLens នេះ​បានបំពាក់មកជាមួយនូវសំឡេង​​ដើម្បី​អនុញ្ញាត​អោយអ្នក​ឮសូរសំលេងក្រាហ្វិកនៅលំហរបស់​អ្នក​។ សូម​មើល​ការ​បង្ហាញ​នៅក្នុងវិដេអូ​នេះ​​ដែល​ស្ត្រី​ម្នាក់​បានព្យាយាមបង្កើតម៉ូដែល 3D ដោយ​ប្រើ​ប្រាស់ចលនា​និងឧបករណ៍​​ចាប់​រលកសំ​លេង​ ​:

សូមពិនិត្យមើលកញ្ចក់ HoloLens នៅ​ទីនេះ ។