នេះជាពេលវេលាសំរាប់ឧបករណ៍ Ritot

កន្លងមកមានការ​ភ្ញាក់ផ្អើល​អំពីនាឡិកា SmartWatch ប៉ុន្តែ​បាន​អ្នក​ធ្លាប់​បាន​ឮ​អំពី​នាឡិកា បញ្ចាំងស្លាយដែរឬទេ? ដោយមានការជំរុញ​ពីប​ច្ចេ​ក​វិទ្យា​នា​ពេល​អនាគត ឧបករណ៍ Ritot នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បីធ្វើជាឧបករណ៍បញ្ចាំងស្លាយ​ដំបូង​គេតែមួយ​គត់​​របស់​ពិភពលោក​

Photo Credit: Ritot

ប្រភពរូបភាព: Ritot

នេះជាម៉ាក​ជំនាន់​ក្រោយ​នៃនាឡិកាដៃ ប​ច្ចេ​ក​វិទ្យា​ដែលត្រូវបានគេប្រើ​ដើម្បីបញ្ចាំងស្លាយនេះ គឺពិតជា​មាន​សុវត្ថិភាព​សម្រាប់​ស្បែក​នៅពេលដែលវា​បាន​បង្កើតពន្លឺ​ LED នោះ​ ពន្លឺនេះជាពន្លឺ ដែល​ដូច​គ្នា​ទៅនិងពន្លឺដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ភ្លើង​សញ្ញាចរាចរណ៍​​។ វា​មានពណ៌​​ជាង 20 ដែល​អ្នក​អាច​ជ្រើសរើស​បាននៅពេល​សម្រេច​ចិត្តជ្រើសយកពណ៌​នៃឧ​បករណ៍ Ritot សំរាប់បញ្ចាំងស្លាយរបស់​អ្នក។ ប៉ុ​ន្ដែ​ដោយមិន​គិត​ពី​ពណ៌​​ដែល​អ្នក​បាន​ជ្រើស​រើសដើម្បី​ពាក់​ ភាព​ច្បាស់នៃការបញ្ចាំងស្លាយនេះនៅ​តែ​ជា​ការដ៏គួរអោយចាប់អារម្មណ៍ដែល​មិន​ធ្លាប់​មានពី មុនមក​ ដែល​អនុញ្ញាត​អោយ​អ្នកអាច​ប្រើ​ប្រាស់នាឡិកា​ដៃរបស់​អ្នកបាន​នៅ​គ្រប់​ពេល​វេលា​ទាំងអស់​។

Photo Credit: Ritot

ប្រភពរូបភាព: Ritot

ក្រៅពី​វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បញ្ចាំងស្លាយ​ ឧបករណ៍ Ritot ក៏ជា SmartWatch ជាមួយ​នឹង​ប្រព័ន្ធ​​ជូន​ដំណឹង​ផង​ដែរ។ ការភ្ជាប់នាឡិកា​ជាមួយនិង​ទូរស័ព្ទ​ដៃរបស់​អ្នក​នឹង​ប្រាប់​អ្នក​អំពី​អ្វី​គ្រប់​យ៉ាង​ចាប់​ពី​ការ​ហៅ​ទូរស័ព្ទ​និង​សារ​អត្ថបទ​រហូតដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដូចជា Facebook/Twitter ។ ភាគ​ច្រើន​វាដូច​ជា​មុខ​នាឡិកា​ ​ការ​ជូន​ដំណឹង​នឹង​បាត់ទៅវិញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅក្នុងរយៈពេល 10 វិនាទី​ ​ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​បំបាត់វា​បាន​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​នឹងការ​អ​ង្រួនក​ដៃ​។

Photo Credit: Ritot

ប្រភពរូបភាព: Ritot

នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​រចនា​និង​ការ​ប្រើ​ប្រាស់​បាន​យូរ ឧបករណ៍ Ritot នេះ​មាន​លក្ខណៈ​ពិសេស​រនៃការមិនជ្រាបទឹក​​ ហើយយើងអាចរកវាបាននៅ​ក្នុង​ម៉ូដែល​ពីរ​គឺម៉ូតកីឡា​និង​ខ្សែ​ដៃ​។ ម៉ូដែល​កីឡា​គឺពិតជា​សាកសមឥត​ខ្ចោះ​សម្រាប់​អ្នកកីឡាដោយវាគ្រាន់​តែ​ជា​នាឡិកា​ជ័រដ៏​សាមញ្ញមួយ​។ ម្យ៉ាងវិញទៀត ម៉ូតខ្សែ​ដៃ​គឺកាន់តែ​ទាន់សម័យ​ ដោយមានការ​បញ្ចូលនូវ​ស្បែក​នៅតាម​ខ្សែដៃ​អាលុយមីញ៉ូម​ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​។

ឧបករណ៍ Ritot នេះនៅសល់តែរយៈពេល​ចំនួន 21 ថ្ងៃ​ទៀតទេនៃ​ការ​ផ្តល់​មូលនិធិ​នៅលើ Indiegogo ប៉ុន្តែ​វាត្រូវបានទទួល​មូលនិធិចំនួន 1393​% រួច​ទៅ​ហើយ​ ! អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​ផលិតផល​ច្នៃប្រឌិតដ៏ថ្មី​មួយនេះ​ ហើយអ្នកក៏​ប្រហែល​ជាអាចក្លាយជា​ម្ចាស់ក្នុងការ រួមចំនែក​នៅក្នុងប្រវត្តិ​សា​ស្រ្ត​នៃ​ការបង្កើតនាឡិកា​នេះដោយ​ចូល​ទស្សនា​គេហៈទំព័រ​គម្រោង​របស់​ពួក​គេ នៅ​ទី​នេះ ។