នាឡិកា Apple Watch – ជាអ្វីគ្រប់ យ៉ាងដែលអ្នកត្រូវការនៅលើកដៃរបស់អ្នក

បន្ទាប់​ពីការ​រង់ចាំ​អស់រយៈ​ពេល​ដ៏យូរ​ នៅ​ទី​បំផុតវា​គឺ​នៅ​ទីនេះ​។ ពេលនេះក្រុមហ៊ុន Apple ​បានធ្វើ​វា​ម្តង​ទៀត​ហើយ ជាមួយ​នឹង​ភាព​អស្ចារ្យ​របស់នាឡិកា Apple ដ៏ថ្មី​ស្រឡាង។​ ដោយ បានធ្វើអោយឧបករណ៍នេះឈាន​ដល់​កម្រិតដ៏​ថ្មី​មួយ​​ ​ ប​ច្ចេ​ក​វិទ្យា​ដ៏​អស្ចារ្យនេះ​គឺ​មិន​ត្រឹម​តែអាចចូលតំណើរការបានតែប៉ុននោះទេ​​ តែវាក៏ជាប់ពាក់ព័ន្ធ​ជាមួយនិងឧបករណ៍ពាក់ជាប់និងដៃផង​ដែរ​។

ផលិតផលរបស់ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេទទួល​ស្គាល់​ថាជាជាផលិតផលដែលមានការ​រចនា​ម៉ូត​ដ៏​ស្រស់​ស្អាត​នៅលើ​ផលិតផល​ជាច្រើន​របស់​ពួកគេ​។ ពេល​នេះ​គឺ​មិន​ខុស​គ្នា​នោះ​ឡើយ ពួក​គេ​បាន​រចនា​នាឡិកា​បានយ៉ាងទាន់សម័យ​។ នាឡិកា​នេះ​មានទំហំ​ពីរខុសគ្នាគឺ​ នាឡិកាដែលមានមាន​ទំហំ​តូច​ (មានកម្ពស់​38mm) និង​ទំហំ​ធំ​ (មាន​កម្ពស់42mm) ដែលសាកសមឥត​ខ្ចោះ​សម្រាប់​​ក​ដៃទាំងបុរស​និងស្រ្តី។

ប្រភពរូបភាព: Apple

ប្រភពរូបភាព: Apple

មិន​តែ​ប៉ុណ្ណោះ មុខ​នាឡិកា​មិនត្រឹមតែអាច​ផ្លាស់ប្ដូរ​តាម​បំណងតែប៉ុននោះ​ទេ​ ប៉ុន្តែ​ខ្សែ​ក្រ​វ៉ាត់​នាឡិកាក៏យ៉ាងដូច្នោះដែរ ​អ្នក​អាច​ជ្រើសរើស​បានតាមចំនង់ចំនូលចិត្តរបស់អ្នកជាច្រើន ចាប់តាំងពីពណ៌រហូតដល់មុខងារដែលអាចធ្វើអោយនាឡិការបស់អ្នកល្អឥតខ្ចោះ។

នាឡិកា Apple នេះមានមុខងារច្រើនជាង​ពីការប្រាប់​ពេល​វេលា​ វា​អនុញ្ញាត​ឱ្យ​អ្នក​រក្សា​បាននូវ​កាលវិភាគ​របស់​អ្នក​ ទទួល​បាននូវ​​ពត៌មានអំពីអាកាសធាតុ​ ធ្វើអោយ​អ្នកមើលទៅ​សាកសម ឥតខ្ចោះ​និងប្រកបដោយភាព​រស់រវើក ហើយក៏​អនុញ្ញាត​ឱ្យ​អ្នក​អាចទាក់ទង​ជាមួយ​អ្នក​ផ្សេង​ទៀត​បា​នផងដែរ។ ជា​ការពិតណាស់​ បើនិយាយអោយខ្លី​មក លទ្ធភាព​នេះ​គឺ​គ្មាន​ទី​បញ្ចប់​។

​សកម្មភាព​នៅក្នុងកម្មវិធី​នេះបានផ្ដល់​ឱ្យ​អ្នក​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ​និង ​ជ​ម្រុ​ញ​ឱ្យ​អ្នក​​ផ្លាស់ប្តូរកាន់​តែ​ច្រើន​ដើម្បី​សំរេច​គោលដៅ​ដ៏ជាក់លាក់ របស់អ្នក​។ អ្នក​ក៏​អាច​តាមដានសកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​បាន​កត់ត្រា​នៅ​ក្នុងនាឡិកា Apple ​ជាមួយ​នឹង​ទូរស័ព្ទ iPhone របស់​អ្នកបាន​ផងដែរ។

មុខងារនៃ​ការ​ហៅ​ទូរស័ព្ទ​ សារ​ និង ​អ៊ីម៉េល ​​ដែល​អ្នក​មើល​ឃើញ​នៅ​លើ​ទូរស័ព្ទ iPhone ជាមួយនិងនាឡិកា Apple នេះ អ្នក​អាច​ទំនាក់​ទំនង​ដូច​ជា​មិន​ដែលធ្លាប់​មាន​ពី​មុន​មក​។ មុខងាររបស់ផ្ទៃប៉ះឌីជីថល អាច​ជួយ​អោយអ្នក​អាចភ្ជាប់​ជា​មួយ​នឹង​អ្នក​ប្រើ​ប្រាស់​នាឡិកា Apple មួយផ្សេង​ទៀតបាន​។

ប្រភពរូបភាព: Apple

នាឡិកា​ដ៏ឆ្លាតវៃ​នេះ​គឺ​ពឹង​ផ្អែក​លើ​ថ្ម​ ដែល​មាន​ន័យ​ថា​វា​នឹង​ត្រូវ​បាន​បន្ថែម​ទៅក្នុង​ក្រុមនៃ ឧបករណ៍​អេឡិចត្រូនិចរបស់​អ្នក​​ ដែលអ្នកនឹង​ត្រូវ​​សាកថ្មនៅ​ពេល​យប់​ ហើយ​នៅទី​បំផុត​អាច​ធ្វើអោយអ្នកមានការចំនាយជាច្រើននៅ​ក្នុង​រយៈ​ពេល​វែង​។

នាឡិកាដ៏ឆ្លាតវៃនេះ​ ​មិន​ត្រឹម​តែ​មាន​មុខងារ​ដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ​ប៉ុន្តែ​ក៏​ជាគ្រឿង អលង្ការ​មួយ​ដែល​អ្នក​ចង់​ពាក់វានៅ​លើ​ដៃ​របស់​អ្នកផងដែរ​។ នាឡិកា Apple នេះ ត្រូវ​បាន​គេ​អោយដឹងថា​នឹងចេញ​​លក់នៅ​ដើម​ឆ្នាំ 2015 ដូច្នេះ​សូមទន្ទឹងរងចាំទាំងអស់គ្នា​។