ព្រឹត្តិការណ៍ FOSSASIA 2014
តើ Fossasia ជាអ្វី ?
Fossasia គឺជាសហគមន៍កម្មវិធីឥតគិតថ្លៃនៅក្នុងតំបន់អាស៊ីដែលការជួបជុំជាលើកដំបូងបានធ្វើឡើងនៅក្នុងឆ្នាំ 2009 នៅទីក្រុងហូជីមិញ។ ចាប់តាំងពីពេលនោះមកសហគមន៍នេះបានរៀបចំសន្និសីទនៅក្នុងប្រទេសវៀតណាមដោយផ្តោតលើកម្មវិធីកូដបើកចំហនិងដោយឥត គិតថ្លៃ។ ដូច្នេះមកដល់ពេលនេះព្រឹត្តិការណ៍ Fossasia កាលពីលើកមុនបានទាក់ទាញអ្នកចូលរួមជាង 1400 នាក់និងវាគ្មិនមកពី 24 ប្រទេស។
ចុះចំនែកឯ Fossasia 2014 វិញ ?
សម្រាប់ឆ្នាំ 2014 ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងនៅ សាកលវិទ្យាល័យន័រតុនចាប់ពីថ្ងៃទី 28 កុម្ភៈដល់ថ្ងៃទី 2 ខែមីនា ។ ព្រឹត្តិការណ៍នេះនឹងមាន ជាសន្និសិទនិងការបង្រៀនទាក់ទងទៅនឹងកម្មវិធីកូដបើកចំហ ដំណោះស្រាយទូរស័ព្ទដៃ បច្ចេកវិទ្យាលើបណ្ដាញអ៊ីនធឺណេត ប្រព័ន្ធប្រតិបត្តិការលីនុច ការអប់រំបើកទូលាយ និង ដំណោះស្រាយផែនទីបើកទូលាយ។
អ្វីដែលពិសេសគឺផ្តោតលើ «ការប្រើប្រាស់បច្ចេកវិទ្យាបើកទូលាយក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃជីវិតរស់នៅរបស់អ្នកដែលមានជីវភាពក្រីក្រ»
ព្រឹត្តិការណ៍បច្ចេកវិទ្យាបើកទូលាយនេះត្រូវបានលៃតម្រូវសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី និស្សិត និង អ្នកចាប់ផ្តើមអាជីវកម្ម ជាពិសេសសំរាប់អ្នកដែលធ្លាប់ប្រើប្រាស់រួចហើយ ឬក៏ អ្នកដែលមានបំណងចង់ប្រើប្រាស់ប្រភពកម្មវិធីបើកចំហ។ ព្រឹត្តិការណ៍នេះគឺជា« ជាឱកាសតែមួយគត់ដើម្បីចែករំលែកការបង្កើតថ្មីចុងក្រោយបំផុតនៅក្នុងបច្ចេកវិទ្យាប្រភពបើកចំហនិងជួបជាមួយអ្នករួមចំនែកនិងដៃគូដែលមានសក្តានុពល »។
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមទៀត អ្នកអាចមើលព្រឹត្តិការណ៍ Fossasia កាលពីលើកមុននៅទីនេះ :
Hackerspace កិច្ចប្រជុំក្នុងប្រទេសសិង្ហបុរី
LUG កិច្ចប្រជុំក្នុងប្រទេសវៀតណាម
TYPO3 ព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ
ដូចដែលព្រឹត្តិការណ៍ Fossasia « ធ្វើការរួមគ្នាជាមួយនឹងគម្រោងកូដបើកចំហនៅក្នុងតំបន់អាស៊ីនិងនៅជុំវិញពិភពលោកនឹងអភិវឌ្ឍន៍កម្មវិធីប្រភពកូដបើកចំហដោយឥតគិតថ្លៃសម្រាប់ការផ្លាស់ប្តូរសង្គម » ព្រឹត្តិការណ៍នេះនឹងកាន់តែគួរឱ្យរំភើបចិត្តសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យានិងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយយើងសង្ឃឹមថានឹងមើលឃើញអ្នកអានរបស់យើងចូលរួមជាច្រើន !
ដើម្បីចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់នៅទីនេះ ។