សូមណែនាំព្រឹត្តិការណ៍ gDays និង DevFest សម្រាប់អ្នកនិយមចូលចិត្ត Google

ព្រឹត្តិការណ៍របស់ Google ប្រចាំ​ឆ្នាំ​នេះគឺជិតមកដល់ហើយ ​​! gDays និង DevFest នឹង​ត្រូវ​ធ្វើឡើងចាប់​ពី​ថ្ងៃ​ទី 29 ដល់ទី 30 ខែ​វិច្ឆិកា ​ឆ្នាំ 2014 នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។ ប្រសិន​បើ​អ្នក​ចង់​ស្វែងយល់បន្ថែម​អំពី​ផលិតផល​របស់ Google ឬ​មាន​ចំណង់​ចំណូល​ចិត្តលើ​គ្រប់​បច្ចេកវិទ្យា​ទាំងអស់​នោះ សូមមកចូលរួមនៅក្នុងព្រឹត្តិការណ៍​នេះ​។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ​ឡើងដោយ​ ក្រុម​អ្នក​អភិវឌ្ឍន៍​របស់ Google (GDG​) និង ក្រុមពាណិជ្ជកម្ម Google ​(GBG​) ប្រចាំរាជធានី​ភ្នំ​ពេញ​ ដែលនឹងនាំមករួមគ្នា​នៅក្នុង​សហគមន៍​របស់ Google ​ដើម្បី​សិក្សានិង​បង្កើត​ការ​ចែករំលែក​ចំណេះដឹង​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Google​ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ​និង ​ Development Innovations ដោយមានពីរប្រធានបទសំខាន់ៗ ទីមួយ​នោះគឺ Google សម្រាប់​ពាណិជ្ជកម្ម​ ជាការ​ប្រមូល​ផ្តុំ​នៃ​អ្នក​តំណាង​ផលិត​ផលរបស់​ Google និង​សហគមន៍​បច្ចេកវិទ្យា​ដើម្បី​អបអរពីរឿង​ជោគជ័យ (hashtag ជាផ្លូវការ​: #gday​) ។ ទីពីរ​នោះគឺរបស់ Google សម្រាប់​អ្នក​អភិវឌ្ឍន៍ ដែលពាំនាំមកនូវសម័យប្រជុំជាច្រើន​សម្រាប់​អ្នកទាំង​អស់​គ្នា​និងថែមទាំងមាន​ផ្នែក​ពិសេសនៃការ​អភិវឌ្ឍន៍វ៉ែនតា​ Google Glass ផ្ទាល់ផងដែរ​។

នៅ​អំឡុងពេល​ផ្នែក​អាជីវកម្ម​ អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​យល់ដឹង​អំពី​ផលិតផល​និង​បទ​ពិសោធ​ន៍របស់អ្នក​ប្រើ​ប្រាស់វ៉ែនតា Google Glass ​។ នៅ​ក្នុង​ផ្នែក​អភិវឌ្ឍន៍ ​សម័យប្រជុំប​ច្ចេ​ក​ទេស​នឹង​ត្រូវ​បាន​​ធ្វើ​ឡើង​ដើម្បី​ស្វែង​រកនូវ​អ្វី​ដែល​អាច​ត្រូវ​បាន​ធ្វើ​ជាមួយនិង API ​របស់ឧបករណ៍។

មានវាគ្មិន​ដ៏​គួរអោយចាប់អារម្មណ៍ជា​ច្រើន​ដែលនឹងត្រូវ​មាន​វត្តមាននៅទីនោះ​ដើម្បី​ចែករំលែក​ចំ​នេះ​ដឹង​របស់​ពួក​គេ​ ដោយអ្នកទាំងអស់នោះរួមមាន លោក ​​អៀ​ អ៊ុយ ​ជាសហ​ស្ថាបនិក​មកពីអស្ចារ្យ​ស្ទូឌីយោ​ ​ លោក ដា​ញ់ ​ហុង ជាអ្នក​រចនា​ពុម្ព​អក្សរ​ លោក​ ឈឿន ពិសិទ្ធ មកពី DirexPlay Lab​ លោក គ្រុយ​វណ្ណា​ ជាស្ថាបនិកក្តា​រ​ចុច​ខ្មែរឆ្លាតវៃ ​និង​អ្នកតំណាង​នានារបស់ក្រុមហ៊ុន Google នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ចំពោះ​បញ្ជីឈ្មោះ​ពេញលេញ​របស់​វាគ្មិន​ សូមចូលទស្សនា នៅ​គេហៈទំព័រនេះ ។

នៅក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​ នឹង​មាន​វគ្គជា​បន្តបន្ទាប់​ជា​ច្រើន​ដែល​អ្នក​អាច​ចូលរួម​។ ដោយសម័យ​ប្រជុំ​មួយចំនួនរួមមាន ​របៀប​ដើម្បី​បង្កើត​​ផែនទី​អន្តរកម្ម​ដោយ​ប្រើ​ផែនទី Google​, ការវិភាគតាម Google ​, Android Hackathon​, ការណែនាំអំពី Android Wear និង Angular JS ។

មានចំណាប់​អារម្មណ៍ឬ ​? សូមប្រញាប់​ចុះ​ឈ្មោះ នៅ​ទីនេះ និង​ពិនិត្យ​មើល​របៀប​វារៈ​ដូច​ខាង​ក្រោម (ប្រធាន​បទ​អាចនឹងមានការ​ផ្លាស់​ប្តូ​រ​ សូមចូលទស្សនា នៅ​ទីនេះ ដើម្បី​តាម​ដាន​ការ​ផ្លាស់​ប្តូ​រ​នៃរបៀប​វារៈ​ណាមួយ​)​:

ថ្ងៃ​ទី 1​:

Day 1

ថ្ងៃ​ទី 2 :

Day 2