អាហារនិងបច្ចេកវិទ្យា: អាហារជាច្រើន នៅលើចាន

នាពេលថ្មីៗ​នេះ​យើង​បាន​ចូលរួម​ពិធីបុណ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ 2014 ហើយមានសន្និសីទ​មួយ​និយាយអំពីអ៊ីនធឺ​ណេត​ យើង​បាន​បំផុស​គំនិតពី​របៀបដែល​អាហារ​និង​ប​ច្ចេ​ក​វិទ្យា​អាច​លាយបញ្ចូល​គ្នា​ទៅ​ជាអ្វីមួយផ្សេរងទៀត​​។ សន្និសីទនេះ​បានលើកឡើងអំពីគំនិតនៃរបៀប បង្កើតទិន្នន័យចេញពី​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​អាច​​ជា​លទ្ធផល​ក្នុង​ការ​តភ្ជាប់​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ហាង​លក់​គ្រឿង​ទេស​​នៅលើ​ប​ណ្តា​ញ​អ៊ីនធឺណេត។

Pique News Magazine

Photo Credits: Pique News Magazine

ខណៈ​ពេល​ដែល​​អាហារ​ក្លាយ​សមាសភាគ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ដែលមិនអាច​ប្រកែក​បាន​នោះ
ប​ណ្តា​ញ​សង្គម​បាន​គូស​បញ្ជាក់​ថាវាមាន​​ការ​ជះ​ឥទ្ធិពល​ដល់​ភាព​ឃ្លានអាហាររបស់​យើង​ដោយ​សារ​តែ​មានធ្យោបាយ​យ៉ាងងាយស្រួល​រហ័សទាន់ចិត្ត​និង​មានជម្រើស​ដ៏សំបូរ​បែប។

Photo Credits: Startup Weekend Cambodia

Photo Credits: Startup Weekend Cambodia

យើងលើកយកអ្នក​ឈ្នះនៅក្នុងព្រឹត្តិការណ៍ Startup Weekend មកនិយាយ ។  iRecommend ​​គោល​បំណង​របស់​ពួក​គេ​គឺដើម្បី​ជួយអ្នកប្រកបអាជីវកម្ម​លក់អាហារ​ក្នុងការ​ទាញ​យក​ប្រយោជន៍យ៉ាង​ពេញលេញពី​អាហារនៅក្នុង Instagram និង​អនុញ្ញាត​ឱ្យ​អតិថិជន​​​ក្លាយទៅ​ជាអ្នកតំណាងស្លាកយីហោ​របស់​ពួក​គេ​សម្រាប់​ការ​បញ្ចុះតម្លៃ​។ ដោយ​គ្រាន់​តែ​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ ជាមួយនិង​មុខងារ​កែសម្រួល​កាមេរ៉ាដែល​ស្រដៀង​គ្នា​នេះ ​ពួក​គេ​បានលាយ​បញ្ចូល​​គ្នា​រវាងអាហារ​និង​ប​ច្ចេ​ក​វិទ្យាដើម្បី​អោយក្លាយទៅជា​ដំណោះ​ស្រាយ​យ៉ាងសាមញ្ញមួយ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់អាជីវករនូវឱកាសជា​ច្រើនក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមទម្លាប់មុនៗ។

Photo Credits: Jafflechutes

Photo Credits: Jafflechutes

Or Jaffles និង Jafflechutes ជាភោជនីយដ្ឋាន​​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​បាន​ដឹកជញ្ជូន​សាំង​វិច​ក្តៅៗ​របស់​ពួក​គេ​ដោយ​ប្រើការ​លោតឆ័ត្រ​យោង​ខ្នាត​តូច​។ ដោយរួម​បញ្ចូល​គ្នា​រវាង​អាហារ​និង​ប​ច្ចេ​ក​វិទ្យា​សង្គម​ ពួក​គេ​បាននាំមកជាមួយ​នូវនឹង​វិធី​យ៉ាងងាយស្រួលនិង​រីករាយ​ក្នុង​ការ​ទទួល​នាំយក​​អាហារជូនដល់អតិថិជន​។ ប្រព័ន្ធ​របស់​ពួក​គេ​គឺមានលក្ខណៈ​សាមញ្ញ​: បង់ថ្លៃសាំង​វិច​តាម​រយៈ PayPal ហើយ​រង់ចាំ​​ការដឹកជញ្ជូនមកដល់​កន្លែង​ដែល​បាន​កំណត់​។ភោជនីយដ្ឋាននៅក្នុងប្រទេស​កម្ពុជា​ដែលបាំងពីក្រោយក​ផ្ទះ​ល្វែងក៏អាច​ទាញ​យកវិធី​សា​ស្រ្តនៃការ​ច្នៃ​ប្រឌិតនេះដោយការ​ចែក​ចាយ​និង​ការ​ទូទាត់បាន​យ៉ាង​ងាយ​ស្រួល​ផងដែរ ​!

Photo Credits: Oniria/TBWA

Photo Credits: Oniria/TBWA

នៅប្រទេសប៉ារ៉ាហ្គាយក្នុងតំបន់ Oniria / ​ដោយមានកិច្ច​សហការ​រវាង TBWA ជាមួយនិង​អង្គការ WWF បាននាំ​ឱ្យ​មាន​បទ​ពិសោធន៍​ក្នុងសង្គមមួយ​នៃ​ការចៀន​ស៊ុត​នៅ​លើ​ថ្នល់ក្តៅ​ ​Asunción ​។ ខណៈដែល​ពេល​នេះ​មើល​ទៅ​ហាក់​ដូច​ជា​ឆ្ងាយ​​ពី​ឧទាហរណ៍​របស់​យើង​បន្តិច វា​បានប្រើ​សមត្ថភាព​នៃ​ប្រព័ន្ធ​មួយ​ដើម្បី​បង្កើតជា​សារ​មួយ​តាម​រយៈ​ប​ច្ចេ​ក​វិទ្យា​និង​ម្ហូប​អាហារ​។

ក្រៅពី​នៅលើ​ប​ណ្តា​ញសង្គម​ ​​វា​ក៏អាចអនុវត្ត​ទៅ​បាននៅ​ក្រៅ​បណ្ដាញ​​ផង​ដែរ​។ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ឃើញ​ថា​ផ្នែកមួយ​នៃប​ណ្តា​ញ​សង្គមនៅក្នុងព្រឹត្តិការណ៍​ទាំងឡាយជា​ធម្មតា​តែងតែ កើត​មាន​ឡើងនៅ​ក្នុង​អំឡុង​ពេល​សំរាក​ផឹកកាហ្វេ​និង​អាហារ​ថ្ងៃ​ត្រង់​នៅនិងតុអាហារដែរឬ ទេ? សន្និសីទនាពេលបច្ចុប្បន្ននេះ​ផ្តល់​នូវ​កត្តា​ចាំបាច់ជាច្រើន​សម្រាប់ការ​ភ្ជាប់ទំនាក់ទំនង នៅក្នុងសង្គមជាមួយ​និងដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​សក្តា​នុ​ពល​ ហើយ​នេះ​អាច​ជា​ការ​រៀបចំ​យ៉ាងអស្ចារ្យ​សម្រាប់​ព្រឹត្តិការណ៍នេះ​។ ជាមួយ​នឹងអ៊ីនធឺណេតនិង​អាហារ​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ក្លាយជា​មនុស្ស​ចម្លែកសម្រាប់មនុស្ស​ផ្សេង​ទៀត​ឡើយ​។

សរុបរួមមក យើង​ជឿ​ជាក់ថា​ម្ហូប​អាហារ​នៅ​ថ្ងៃ​នេះ​គឺ​ជា​ទិន្នន័យ​សម្រាប់​ថ្ងៃ​ស្អែក​។ អាហារ​និង​ប​ច្ចេ​ក​វិទ្យា​អាច​តភ្ជាប់​ទៅនិង​កម្រិត​នៃសង្គម​មួយ​បានយ៉ាង​ជោគជ័យ​ដោយ​សារ​តែ​ទាំង​ពីរ​មុខនេះបាន​បង្ហាញ​ពីភាពសំខាន់​ជា​ច្រើន​។ វាពិតជា​មាន​សក្តា​នុ​ពល​ខ្លាំង​ណាស់​ក្នុង​ការ​ប្រើ​ប្រាស់ម្ហូបអាហារ​ដើម្បី​បញ្ជូន​សារ​ដើម្បី​ឈាន​ទៅដល់​អ្នកស្តាប់ជាច្រើន​។