ស្វែងពីរបៀបដែលវិស័យ ICT អាច ជួយដល់វិស័យកសិកម្មដោយរបៀបណា

តើអ្នកចង់​ដឹងទេ​ថា​តើ​វិស័យ ICT ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ដល់វិស័យ​កសិកម្មដោយ របៀបណា​? នោះនឹងមានសិក្ខាសាលាមួយ​នៅ​ថ្ងៃ​សុក្រ​ទី 3 ខែ​តុលា​ ឆ្នាំ 2014 ចាប់ពី​ម៉ោង 3:30 រសៀល – 5:00 ល្ងាច​ នៅ​ឯ​ Development Innovations ​។

ដោយមានកិច្ចសហការ​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល ​វិទ្យាស្ថានកម្ពុជា​​សំរាប់​ការ​ស្រាវជ្រាវ​កសិកម្មនិងអភិវឌ្ឍ​ន៍ជនបទ (CIRD​)​ អង្គការ InSTEDD iLab Southeast Asia (iLab SEA) បានធ្វើ​តេ​ស្ត​លើវិស័យនេះ​ក៏​ដូច​ជាបង្កើត​សារ​ជា​សំឡេង​​សម្រាប់ប្រជា​កសិករ​។ ការធ្វើតេ​ស្តនេះ​គឺ​ដើម្បី​ផ្តល់​នូវ​ព​ត៌​មាន​ដ៏​សំខាន់​ដល់​កសិករ​និង​ធ្វើអោយពួកគេទទួលយកនូវការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​អង្ករ​ក្រអូប​ដើម្បីទទួលបាន​ទិន្នផល​ខ្ពស់​។

នៅ​ក្នុង​តំបន់​ជនបទ​ភាគ​ច្រើន​នៅក្នុងកម្ពុជា​ ប្រជាជនដូច​ជា​កសិករ​មិន​អាច​ចូលដំណើរការ​ទៅកាន់​អ៊ីនធឺណិតបានទេ​។ គម្រោង​នេះ​ផ្តោ​ត​សំខាន់​លើ​ខេត្ត​ចំនួន 8 ហើយ​កសិករ​កម្ពុជា​នៅ​ទីនោះ​អាច​ហៅទៅកាន់លេខ​ Verboice បាន ដើម្បីទទួល​បាន​នូវ​ចំណេះ​ដឹង​អំពី​ពូជ​ស្រូវ​អង្ករ​ក្រអូប​។

Verboice2

ប្រភពរូបថត: អង្គការ InSTEDD

ប្រព័ន្ធនេះ​ជា​ប្រព័ន្ធអន្តរកម្មមួយ​ដែលអាចប្រើប្រាស់ដោយ​ឥត​គិត​ថ្លៃ​និង​អាច​ប្រើប្រាស់បាន 24/7 ។ កសិករ​ថែមទាំងអាចទុកនូវ​សំណួរ​សម្រាប់ CIRD ដើម្បី​ឆ្លើយ​តប​តាម​រយៈ​ការ​ផ្សាយតាម​វិទ្យុបានផងដែរ​។ គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC​) និង​ធនាគារ​ពិភពលោក​។ សូមស្វែងយល់បន្ថែម​ នៅ​ទីនេះ ។

ព្រឹត្តិការណ៍​នៅ ​Development Innovations​ នេះ​នឹង​ឃើញមានលោក​ Tharum Bun ដែល​ជា​អ្នកនាំមុខលើកិច្ចទំនាក់ទំនងនៅ​ iLab SEA ។ នៅ​ទីនោះ​លោក​បាន​គ្រប់គ្រង​លើកិច្ចការ ទំនាក់​ទំនង​ ការ​អភិវឌ្ឍ​ន៍ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទំនាក់ទំនង​សាធារណៈ​និង​ព្រឹត្តិការណ៍ទាំងឡាយ​។ អ្នក​អាច​ចុះឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​នេះ នៅ​ទីនេះ ឬ​ស្វែង​យល់​បន្ថែម​​អំពី​ Development Innovations ​ នៅ​ទី​នេះ ។