ពិធីបុណ្យប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក : ភាពរហ័សរហួនគឺជាគន្លឹះ

នៅ​ពេល​ដែល​ព្រឹត្តិការណ៍នេះ​ត្រូវបាន​គេមើល​ឃើញ​ថា​មានការ​ប្រមូលផ្តុំប្រព័ន្ធ​ផ្សព្វផ្សាយ​​ដែល​កំណត់​​និន្នាការ​ទីផ្សារ​ដ៏ត្រឺមត្រូវនា​ពេល​អនាគតនោះ សាររបស់ពិធីបុណ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិកនៅក្នុ្ងងឆ្នាំនេះ​គឺភាពរហ័សរហួន​ ។

festival of media

អ្នកស្រី Rita Nguyen ជា​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SQUAR ដែលជាក្រុមហ៊ុនប​ណ្តា​ញ​សង្គម​​ដំបូងគេបង្អស់​របស់​ប្រទេសមីយ៉ាន់ម៉ា បានមាន​ការ​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​ទម្លាប់​នៃការប្រើប្រាស់ប​ណ្តា​ញ​សង្គម​នៅក្នុង​ប្រទេស​របស់​អ្នកស្រី ។

10005982_734354749929569_1337475115_o

INK ជាវេទិកា​ដ៏ឈាន​មុខ​គេមួយ​របស់​ប្រទេស​ឥណ្ឌា​​បាន​ណែនាំអំពី NowFloats ជាគម្រោង​អាជីវកម្មថ្មីមួយជាមួយ​នឹង​គោល​បំណង​នៃ​ការ​បង្កើត​វែ​ប​សាយ​តាម​រយៈ​ការ​ផ្ញើ​សារ​អត្ថបទ​។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុងតំបន់​ត្រូវ​បានជីកកកាយយ៉ាងជ្រៅជាមួយនិងកម្មវិធី​ផ្សព្វផ្សាយ ពាណិជ្ជកម្មនាពេលអនាគត Warton ​របស់​ Jerry Wind និង Yahoo’s Rose Tsou ខណៈ​ដែល​ពួក​គេ​បាន​ចែក​រំលែក​ក្រប​ខ័ណ្ឌ​ការងារពីរបៀប​ដែល​ក្រុមហ៊ុន​ម៉ាកផលិតផល​មួយគួរ​តែ​ផ្តល់នូវតម្លាភាព​ជាអាទិភាព​អោយដូច​នឹងអ្វីដែលពួក​គេ​រៀបរាប់ ។ Buzzfeed ជាអ្នកចំនូល​ថ្មី​ដ៏​ខ្លាំងក្លាមួយនៅក្នុង​បណ្តាញសង្គម​ ​លោក Scott Lamp បានធ្វើបទ​បង្ហាញ​ដោយ​ពន្យល់ពី របៀប​ដែល​ពួក​គេ​ទទួល​បាន​ជោគជ័យ​ដោយដាក់​បញ្ចូល​យុទ្ធ​សា​ស្រ្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ពេញលេញ​សម្រាប់​ទស្សនិកជន​របស់​ពួកគេ​។

festival of media

ស្ថាបនិករបស់ Bitcoin និង​ជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ លោក Peter Vessenes បានចាប់ផ្តើម នៅថ្ងៃ​ទី​ពីរ​ដោយ​បង្ហាញសក្តា​នុ​ពល​នៃ​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​ដោយ​គ្មានស្នាមម្រាមដៃឌីជីថល​

Twitter និង Philips បាន​មក​ជាមួយ​គ្នា​នៅ​ក្នុង​ផ្នែក​ទី​ពីរ​នៃថ្ងៃនេះ​ដើម្បី​ចែក​រំលែក​តម្រូវ​ការ​ដើម្បី​បំពេញ​ភាព​កើន​ឡើង​នៃតម្រូវការមាតិកា​ក្នុងពេល​វេលា​ដ៏ពិត​ប្រាកដមួយ​ខណៈ​ពេល​ដែល​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ​រំពឹងគិត​ថា​​ម៉ាក​ផលិតតែងតែ “នៅ​បើកចំហរ​” ។

festival of media

លោក Leo Liang ជា​នាយក​ជាន់​ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ជាតិ​នៃ​វែ​ប​សាយ​ត៍​វីដេអូ​ដ៏​មាន​ប្រជាប្រិយភាពមួយ​របស់​ប្រទេស​ចិន Youku Tudou បានចែក​រំលែក​ស្ថិតិដ៏​គួរ​អោយ​ចាប់ អារម្មណ៍មួយស្តី​ពីការ​គ្រប​ដ​ណ្ត​ប់​នៃ​​វីដេអូនៅលើបណ្តាញអ៊ីនធឺណេត​នៅ​ក្នុង​ប្រទេស​របស់​លោក​។ ស្ទើ​តែ 80​% នៃ​ចំនួន​ប្រជាជន​សរុប​បាន​មើល​វីដេអូនេះ​ សក្តា​នុ​ពល​នៃ​ទីផ្សារ​នេះ​មានភាពយឺតយ៉ាវបន្តិច​ប៉ុន្តែ​ច្បាស់​ណាស់​ថា​នឹងមានការ​កើន​ឡើង​នូវ​ឱកាស​ដ៏​ល្អមួយ​។

festival of media

ដោយមានការលើកឡើងចេញពី​ពិធី​ប្រគល់ពានរង្វាន់​ដែលត្រូវបានគេ​បាន​ប្រារព្ធឡើង​​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ​ត្រូវបានគេ​ឃើញថា MediaCom ទទួល​បានចំណាត់ថ្នាក់ជា “ប​ណ្តា​ញ​ភ្នាក់​ងារ​ប្រចាំឆ្នាំ​នេះ​” UM Australia ទទួល​បានពាន​រង្វាន់ជា ​” ទី​ភ្នាក់​ងារ​ប្រចាំ​ឆ្នាំ 2014 ​នេះ​” ​ហើយ Ogilvy & Mather ទទួល​បានចំណាត់ថ្នាក់ខាង “យុទ្ធ​សា​ស្រ្ត​ទំនាក់ទំនងដ៏​ល្អ​បំផុត​”។ក្នុង​នាម​ជា​ស្ថាបនិក​នៃពិធីបុណ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​ប្រធាន​ C Square លោក Charlie Crowe ​បាន​និយាយនៅក្នុងសុន្ទរកថា​របស់​លោកថា​វា​ល្អ​បំផុត​​ “ក្នុងការមាន​​ទេពកោសល្យ ក្នុងវិស័យ​​ប្រព័ន្ធ​ផ្សព្វផ្សាយដែលមានស្តង់​ដា​រ​ខ្ពស់​ប្រកបដោយភាព​ច្នៃ​ប្រឌិតដែល​យើង​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច ” ។