Facebook Lite ចាប់ផ្តើមសម្ពោធសាជាថ្មីម្តងទៀតមែនទេ ?

នៅ​ចុង​ខែ​មករា​នេះ​ហ្វេ​ស​ប៊ុ​ក​បានចាប់​ផ្តើម Facebook Lite ដោយស្ងាត់ៗសម្រាប់​ទីផ្សារ​នៅ​ទ្វីប​អា​ហ្រ្វិ​ក​ក៏​ដូច​ជា​ទីផ្សារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីដូចជា (ប្រទេស​វៀតណាម ​ប្រទេស​ស្រីលង្កា​) ។ ពួក​គេ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​ទី​ផ្សារ​មួយ​ចំនួន​តូច​ ប៉ុន្តែក៏កំពុងតែ​សម្លឹង​មើល​ការ​ពង្រីកបន្ថែមទៀត​ផងដែរ​។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ Facebook Lite នេះ​គឺ​មិន​មែនរឿង​ថ្មីនោះ​ឡើយ។ វា​បាន​ចាប់​ផ្តើ​ម​​នៅ​ក្នុង​ឆ្នាំ 2009 ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់ទៅវិញ​នៅក្នុង​ឆ្នាំ 2010​។

តើ Facebook Lite ​គឺ​ជា​អ្វី​? នេះគឺជាកំណែដើរថយក្រោយ​មួយនៃ​កម្មវិធី​ហ្វេ​ស​ប៊ុ​កនៅលើ​ទូរស័ព្ទ​ដៃបច្ចុប្បន្ន​នេះ​ “Lite” ត្រូវ​បានធ្វើអោយ​ប្រសើរ​ឡើង​សម្រាប់​ទីផ្សារ​ដែល​កំពុង​តែទាមទារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ប៉ុន្តែ​មិន​មាន​ការ​តភ្ជាប់​សេវាអ៊ីន​ធឺ​ណិ​ត​ខ្លាំងក្លា​ឬក៏មិនមានផ្នែក​រឹង​គ្រប់គ្រាន់ដើម្បី​ប្រើសប្រាស់សេវាកម្មនេះ។ វាជួយលៃតំរូវទិន្នន័យនៅក្នុងកម្រិត​ទាប​បំផុតក៏ដូចជា​ឧបករណ៍ Android ចាស់ៗដែល​កម្មវិធី​នេះត្រូវការទំហំទិន្នន័យតូចតែ 252kb ​តែប៉ុននោះ​។

កំណែនេះ​បានមក​នៅ​ពេល​ដែល​ក្រុមហ៊ុនហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ពង្រីក​កម្មវិធី​ទូរស័ព្ទ​ដៃរបស់ខ្លួនយ៉ាង​ឆាប់​រហ័ស​​។ ឧទាហរណ៍ ឥឡូវ​នេះ​​ការជជែកកំសាន្តតាមហ្វេ​ស​ប៊ុ​ក​តម្រូវ​ឱ្យ​មាន​កម្មវិធី​ផ្ញើ​សារ​ហ្វេ​ស​ប៊ុ​ក​ដាច់ដោយ​ឡែក​ពី​គ្នា​ដែល​នឹង​ត្រូវ​បាន​ចូល​ដំណើរ​ការ​នៅ​លើ​ទូរស័ព្ទ​ដៃរបស់​អ្នក​។  Facebook Lite ​ឆក់​យក​ភាព​អស្ចារ្យ​នៃ​សភាពដើម​របស់​ខ្លួន​និង​បាន​ផ្ដល់​តែ​មុខងារសំខាន់ៗ​ជា​មូលដ្ឋាន​​​នៃ​ប​ណ្តា​ញ​ទំនាក់ទំនង​សង្គមតែប៉ុននោះ​។

Facebook Lite Collage

កាលពី​ខែ​កញ្ញា​ឆ្នាំ 2009 Facebook Lite ​បានចាប់​ផ្តើ​មឡើង​។ វា​មិន​មែន​ជា​កម្មវិធី​ទូរស័ព្ទដៃ​នៅ​ពេល​តែ​មួយ​ ប៉ុន្តែវា​មាន​មុខងារ​ដូច​គ្នា​​។  បន្ទាប់​ពីរយៈពេលប្រាំបួន​ខែដ៏​ខ្លីមក​ ក្រុមហ៊ុនហ្វេ​ស​ប៊ុ​កបាន​បិទសេវា  web-Lite (នៅក្នុងខែមេសា​ឆ្នាំ 2010​)។ មានមនុស្ស​ជា​ច្រើន​នាក់បាន​ខក​ចិត្ត​និង​តូចចិត្ត​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ​ ជាមួយ​នឹង​ការ​អត្ថាធិប្បាយ​មួយដោយបាន​និយាយ​ថា​ “យើង​បាន​រស់​នៅ​បរទេស​​ជា​កន្លែង​ដែល​យើង​បង់​ប្រាក់​សម្រាប់​ការ​ប្រើ​ប្រាស់​អ៊ី​ន​ធើ​ណិតដោយ​រួមបញ្ចូលទាំងទំហំចូល​និងទំហំ​ចេញគិតជា MB​។ សេវាអ៊ីនធើណេតមាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់​។  Facebook Lite នេះបានធ្វើ​អោយវា​មាន​តំលៃ​សមរម្យ​ជាងមុន “។

Facebook Lite Old Screenshot

សង្ឃឹម​ថា​ Facebook Lite នេះនឹង​ទទួល​បាន​ជោគជ័យ​នៅលើក​​​នេះ​ហើយ​នឹង​មើល​ឃើញ​ការ​ពង្រីកមក​ដល់ប្រទេស​កម្ពុជា​ ជា​ទីកន្លែង​ដែល​ការ​តភ្ជាប់សេវា​អ៊ី​ធឺ​ណិ​ត​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ​នៅឡើយ។ ការ​នេះ​នឹងធ្វើអោយមាន​ប្រសិទ្ធិ​ភាព​ក្នុងការ​ភ្ជាប់ទំនាក់ទំនងពី​មនុស្ស​ម្នាក់ទៅកាន់មនុស្សម្នាក់ទៀតអោយកាន់តែប្រសើរឡើង ​ជា​ពិសេស​អ្នក​ដែល​មានបញ្ហាក្នុងការប្រើ​ប្រាស់កម្មវិធី​របស់ Facebook នា​ពេល​បច្ចុប្បន្ននេះ​ដោយ​សារ​តែ​ហេតុ​ផលជា​ច្រើន​។

អ្នកអាច​រក​ឃើញ​ Facebook Lite នៅ​លើ Google Play នៅ​ទីនេះ ។