FACEBOOK ចាប់ផ្តើមផ្ទៀងផ្ទាត់ ទំព័រនិងប្រូហ្វាល

វាធ្លាប់មាន​ស្រាប់​រួច​ទៅ​ហើយ​នៅ​លើ Twitter ដែល​ជា “គណនី​ផ្ទៀងផ្ទាត់​” ការ​ផ្ទៀងផ្ទាត់នេះនឹង​អាច​ប្រើ​បាន​នៅ​លើ Facebook ។

កាល​ពី​ម្សិល​មិញ Facebook បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ខ្លួន​ឯងថា​ផ្លាក​សញ្ញា​នេះ​នឹង​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ទទួល​ស្គាល់​គណនី​ត្រឹមត្រូវ ឬទំព័រ​ដែល​ទាក់ទង​ទៅ​នឹង​មនុស្ស​ដែល​ល្បី​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​ ឈ្មោះ​ក្រុមហ៊ុន ​និង​រចនា​សម្ព័ន្ធ​ផ្លូវការ​និង​ជា​សាធារណៈ​។

Facebook verified

ជាមួយ​នឹង​ការ​បំ​លាស់​ប្តូ​រ​នេះ Facebook មានទំនោរនឹងលុបចេញ​នូវប្រូហ្វាល​និង​ទំព័រក្លែងក្លាយ​​​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ចូលរួម​ជាមួយ​​គណនី​ត្រឹមត្រូវ។