ស្វែងយល់ពីឧទាហរណ៍នៃការអប់រំក្នុងវិស័យ ICT នៅក្នុងប្រទេសកម្ពុជា

Development Innovations នឹងងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃស្អែកនេះដែលផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ ចល័តដើម្បីជួយយុវជនកម្ពុជានៅក្នុងការអាននិងសរសេរអក្សរខ្មែរ។

លោក Run Ul មកពីវិទ្យាស្ថានអប់រំពិភពលោកនឹងនិយាយអំពីកម្មវិធីទូរស័ព្ទដៃខ្មែរ Smart4Kids

គោលបំនងរបស់កម្មវិធី Smart4Kids នោះគឺដើម្បីអនុញ្ញាតឱ្យកុមារកម្ពុជារៀននិងអនុវត្ត តាមរយៈការអាន និង សកម្មភាពនៃការលេងហ្គេម បើទោះបីជាឪពុកម្តាយរបស់គេរវល់ ការងារក៏ដោយ ។

គ្រូបង្រៀនអក្ខរកម្ម និង ឪពុកម្ដាយអាចតាមដានភាពរីកចំរើនរបស់សិស្សតាមរយៈកម្មវិធី នេះដោយផ្ដល់នូវសេចក្ដីសង្ខេបនៃជំនាញដែលទទួលបាន ។

វាជាឧទាហរណ៍ដ៏អស្ចារ្យមួយពីរបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យមានភាពខុសប្លែកនៅក្នុង កម្មវិធីអប់រំជាតិ ។

ជាមួយនឹងបទពិសោធន៍ជាងប្រាំបីឆ្នាំនៅក្នុងការគ្រប់គ្រងកម្មវិធី និង សំរបសំរួលបច្ចេកទេស ដល់បុគ្គលិកជំនាញជាង 40 នាក់នៅក្រោមកម្មវិធីអប់រំពិភពលោក ។ លោក Run Ul នឹងចែក រំលែកនូវបទពិសោធន៍របស់លោកនៅក្នុងការអភិវឌ្ឍកម្មវិធី នឹង ចែករំលែកព័ត៌មានអំពីគំរោង Total Reading Approach for Children ( TRAC ) ដោយមានការរួមចំនែកពីកម្មវិធីអក្ខរកម្ម នេះផងដែរ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី 13 ខែកុម្ភៈ ចាប់ពីម៉ោង 3:30 រសៀល រហូតដល់ម៉ោង 5:00​ ល្ងាចនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅក្នុងរាជធានីភ្នំពេញ។