រុករកនៅក្នុងពិភពនៃម៉ាស៊ីនបោះពុម្ព 3D

នៅ​ក្នុងពិព័ណ៍សន្និសីទម៉ាស៊ីនបោះពុម្ព 3D ​ ​​ ព្រឹត្តិការណ៍​នៃការបោះពុម្ព 3D ដែល​ប្រកបទៅដោយជំនាញ​វិជ្ជាជីវៈ​ធំ​បំផុត​នៅទូទាំង​ពិភពលោក​នឹង​ត្រូវ​បាន​ត្រឡប់​មកវិញ​នៅ​ក្នុងមជ្ឈ​មណ្ឌល​ពិព័រណ៍ Suntec ប្រទេស​សឹង្ហ​បុរី​នៅ​ថ្ងៃទី 27 និង 28 ខែ​មករា​ ឆ្នាំ 2015 ដោយរំពឹង​ថា​នឹង​​ឃើញ​មានអ្នក​ចូលរួម​ប្រមាណ​ជាង 1500 នាក់​និង​មានការចូលរួមពី​អង្គការ​ចំនួន 20 បានតាំង​ពិ​ព័រ​ណសម្រាប់​ព្រឹត្តិការណ៍​នេះ​រួម​បញ្ចូល​ទាំងក្រុម​ហ៊ុន​បោះពុម្ព 3D កំពូលៗ​ដូច​ជា Stratasys​, Materialise និង UL ផងដែរ។

សន្និសីទ​នេះ​នឹង​មាន​សិក្ខាសាលា​ដែលរៀបចំ​ដោយ​អ្នក​ជំនាញ​ទាំង​ជាតិ​និង​អន្តរជាតិ​ដូច​ជា​:

សា​ស្រ្តា​ចា​រ្យ Chua Chee Kai ជានាយក​មជ្ឈមណ្ឌល NTU។

លោកសា​ស្រ្តា​ចា​រ្យ Ian Gibson ​ជាអ្នកឌីសាញនៅសាកលវិទ្យាល័យ Deakin ។

លោក Fan Mingwei ជានាយក​និង​ជា​សហ​ស្ថាបនិកBio3D Technologies។

លោក Allen Tan ជា​ប្រធាន Golden West Design Lab ​នៅរាជធានី​ភ្នំពេញ​។

អ្នកអាចមើល​បញ្ជី​ពេញ​លេញ​នៃ​វាគ្មិន នៅ​ទីនេះ ។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បានជួប​ជាមួយ​នឹង​លោក Allen មកពី Golden West Design Lab ​ដើម្បី​ពិភាក្សា​​អំពី​ម៉ាស៊ីនបោះពុម្ព 3D និង​ស្វែង​យល់​អំពី​អ្វី​ដែល​លោក​នឹង​ត្រូវ​​ចែក​រំលែក​នៅ​ក្នុង​សន្និសីទ​នេះ​។

នៅក្នុងសម័យប្រជុំរបស់​ Allens ក្នុង​អំឡុង​ពេល​សន្និសីទ​នេះ Explosive Development: Iterating Beyond Conventions ដែលទាក់ទងទៅនិង​ការប្រើ​ ប្រាស់ម៉ាស៊ីន​បោះពុម្ព 3D ដែល​ជា​មធ្យោបាយ​ចម្បងមួយ​នៃ​ការ​ផលិត​។ នេះ​មាន​ន័យ​ថា​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ដើម្បីបង្កើតវត្ថុ​ដែលជា​ឧបករណ៍​ប្រើប្រាស់​ដូច​ជាស្រោមទូរស័ព្ទដៃ iPhone ជាដើម។

លោក​នឹង​ត្រូវនិយាយ​អំពី​របៀប​ដែល​លោក​និង​ក្រុម​របស់​លោក​ប្រើ​ប្រាស់ម៉ាស៊ីនបោះពុម្ព 3D នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​ផលិត​អ្វី​មួយដែល​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​គិត​ទៅដល់​។ ស្វែងយល់អំពី​របៀបដែលម៉ាស៊ីន​បោះពុម្ព 3D អាច​ត្រូវ​បាន​ប្រើ​ប្រាស់នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ដើម្បី​ផ្តល់ឱកាសឱ្យ​អ្នក​ដែល​នៅ​តាមបណ្តា​ខេត្ត​​អាចទទួល​បាន​ផលិតផល​តាមដែល​ពួក​គេ​ចង់បាន។

ដូច្នេះ​ហេតុ​អ្វី​បាន​ប្រជាជន​កម្ពុជា​គួរ​ចូល​រួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​? លោក Allen បាន​លើកឡើង​ថា ​សន្និសីទ​នេះ​គឺ​ជាឱកាសដ៏អស្ចារ្យ​​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​ ការ​សហការ​គ្នា​ និង​ការ​ចែក​រំលែក​ពត៌មាន​។

អ្នក​អាច​ស្វែងយល់​បន្ថែម​អំពីGolden West និង​កម្មវិធី AOTM (Advanced Ordnance Teaching Materials) របស់​ពួក​គេ​នៅក្នុងសំ​ភា​ស​ន៍​មុនរបស់​យើងនៅ​ទីនេះ ។

តើអ្នកមានចំនាប់​អារម្មណ៍​ក្នុង​ការ​ចូលរួមដែរឬទេ​? ទទួល​បានការបញ្ចុះតំលៃ 10​% នៅក្នុងការចូលរួមសន្និសីទដោយគ្រាន់តែបញ្ចូលលេខកូដ Geeks រូចចុះឈ្មោះ នៅ​ទីនេះ !