ថាមពលដ៏មានប្រសិទ្ធភាពសម្រាប់សហគ្រិនខ្នាតតូចនិងមធ្យម

ការមានថាមពលដ៏មានប្រសិទ្ធិភាពគឺជាគំនិតល្អមួយ ប៉ុន្តែតើអ្នកទទួលបានដំបូន្មានពីអ្នកជំនាញសម្រាប់ថាមពលដ៏មានប្រសិទ្ធភាពនៅកម្ពុជាញឺកញាប់ប៉ុណ្ណា?

នៅថ្ងៃទី 16 ខែមិថុនា ចាប់ពីម៉ោង 6.30 ល្ងាច ដល់ម៉ោង 7.30 ល្ងាច មជ្ឈមណ្ឌល Impact Hub នឹងនាំអ្នកមកនូវពេលវេលាដ៏រីករាយមួយសំរាប់សិក្ខាសាលាស្តីអំពី: ថាមពលដ៏មានប្រសិទ្ធភាពសម្រាប់សហគ្រាសខ្នាតតូចនិង មធ្យម ដើម្បីកាត់បន្ថយការចំណាយរបស់អ្នកនិងជួយសង្គ្រោះបរិស្ថាន។ អ្នកនឹងទទួលបានការបំភ្លឺក្រោយពីអ្នកបានទទួលឧទាហរណ៍ដ៏មានសារៈសំខាន់នៅលើផលិតផលដែលនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការចំនាយនិងបរិស្ថានរបស់អ្នក។

នៅក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ អ្នកនឹងបានស្វែងយល់អំពីនិរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងវិធានការដែលអាចត្រូវបានយកទៅអនុវត្តដើម្បីកាត់បន្ថយការខ្ជះខ្ជាយថាមពល។

ដោយមានបទពិសោធន៍ជាងប្រាំមួយឆ្នាំក្នុងការធ្វើការងារនៅលើផ្នែកថាមពលដ៏មានប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជានិងវៀតណាម អ្នកស្រី Mayte de Vries នឹងត្រូវធ្វើជាវាគ្មិននៅក្នុងសិក្ខាសាលានេះដោយផ្តោតទៅលើប្រធានបទស្តីអំពីថាមពលដ៏មានប្រសិទ្ធភាព។ អ្នកស្រីនឹងបកស្រាយលើផលិតផលដែលពាក់ព័ន្ធដល់សហគ្រាសធុនតូចនិងមធ្យម និងពីរបៀបដែលអ្នកចូលរួមអាចទទួលបានអត្ថប្រយោជន៍ពីការសន្សំសំចៃថាមពល។ សម្រាប់ផ្នែកអាជីវកម្ម ការសន្សំសំចៃថាមពល វាអាចជួយសន្សំសំចៃថវិកាក្រុមហ៊ុនបានយ៉ាងច្រើន។

សិក្ខាសាលានេះនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌល Impact Hub។ តម្លៃសំបុត $3 សម្រាប់អ្នកដែលមិនមែនជាសមាជិក និងដោយឥតគិតថ្លៃសម្រាប់សមាជិក។ សូមចុះឈ្មោះនៅទីនេះ ។