ព្រឹត្តិការណ៍ EmTech សិង្ហបុរី : បច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើនដ៏សំខាន់

ស​ន្និ​សិ​ទដ៏​គួរ​អោយរំភើប​បំផុតរបស់អាស៊ី ​ដែលផ្តោតទៅលើប​ច្ចេ​ក​វិទ្យា​ដែល​កំពុង​មានការរីក​ចម្រើនដ៏សំខាន់​គឺបាន​ត្រឡប់​មក​វិញហើយ ​! ស​ន្និ​សិ​ទ​ប​ច្ចេ​ក​វិទ្យា​ដ៏​ល្បីល្បាញ​បំផុត​របស់ EmTech ​សិង្ហ​បុរី​ 2015 បានរុករកនូវប្រធានបទ​ថ្មីៗដ៏​អស្ចារ្យ​និង​ហួសពី​ព្រំដែនជាមួយ​និងសហគមន៍​ដែលមានអ្នកដឹកនាំ​ពាណិជ្ជកម្ម​ជាង 500 នាក់ អ្នកច្នៃប្រឌិត​និង​មានមនុស្សជាច្រើន​ទៀត​ចូលរួមផង​ដែរ​។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅអគារ Marina Bay Sands សិង្ហបុរី ​ចាប់ពី​ថ្ងៃទី 27 រហូតដល់ថ្ងៃទី 28 ខែ​មករា​ ឆ្នាំ 2015 ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង​ដោយ ទស្សនា​វ​ដ្តី​ប​ច្ចេ​ក​វិទ្យារបស់MIT សូមមកមើល​និង​ចូលរួម​នៅ​ក្នុង​ការ​សន្ទនា​ដ៏​ឆ្លាត​វៃនេះ​។

RYAN CHIN

លោក Ryan Chin ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្ររបស់ទស្សនាវដ្ដី MIT បានធ្វើបទបង្ហាញនៅក្នុងការបើកសន្និសីទ EmTech សិង្ហបុរី កាលពីឆ្នាំមុន

ព្រឹត្តិការណ៍ EmTech សិង្ហបុរីបានបង្ហាញពី​បច្ចេកវិទ្យាដែលកំពុងតែ​មានការរីក​ចម្រើន​ដែល​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ក្នុង​ការ​ផ្លាស់​ប្តូ​រ​ជីវិតរស់នៅ ការប្រមូលផ្តុំ​សំរាប់គំនិត​ច្នៃប្រឌិត​ថ្មី​ទាំង​អស់​មក​ពី​ជុំវិញ​ពិភពលោក​។ សូម​មើល​ពី​របៀបដែលប​ច្ចេ​ក​វិទ្យា​នឹង​ផ្លាស់​ប្តូ​រ​ពាណិជ្ជកម្ម​និង​មានផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជាសកល​។

ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ?  ​វាគ្មិន​ទាំង 29 រូបនឹង​ចែករំលែក​ជំនាញ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ជាមួយនិង​អ្នក​។ ពួក​គេ​ទាំងនោះ​​រួម​មាន ​:

លោក Steve Isakowitz ប្រធាន​ Virgin Galactic

លោក Marita Cheng ​ប្រធាន​នាយក​ប្រតិបត្តិរបស់ 2Mar Robotics ​និង​ជា​ស្ថាបនិក​នៃ Robogals

លោក Scott Farquhar ជាសហ​នាយក​ប្រតិបត្តិ Atlassian

លោក Sumeet Jain ជានាយក​វិនិយោគ​របស់ក្រុមហ៊ុន Intel Capital

លោក Sonny Vu ជាសហ​ស្ថាបនិក​របស់ misfits wearable

ចំពោះ​បញ្ជី​ពេញលេញ​នៃ​វាគ្មិនសូមចូល​ទស្សនា នៅ​ទីនេះ ។

របៀប​វារៈ​សម្រាប់ព្រឹត្តិការណ៍ EmTech 2015 មានប្រធានបទមួយចំនួនដូចជា ​ជីវិតនៅក្នុងសម័យឌីជីថល​ សុខភាព​និង​ជីវិតនៅក្នុង​វិទ្យាសាស្ត្រ ​អវកាស 3.0។ ព្រំដែនបន្ទាប់​​និង​​និរន្តរភាព​នៃការ​ច្នៃប្រឌិត​ថ្មីបានជួយដោះស្រាយបញ្ហាប្រឈម​នៅក្នុងពិភពជាក់ស្តែង​។

ទទួល​បានការ​ស្តាប់​អំពី​អ៊ិ​ន​ធឺ​ណិ​តនៃ​កិច្ចការគ្រប់យ៉ាង (IoT​) និង​របៀប​ដែល​វាបដិ​វ​ត្ដ​ន៍​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប​ច្ចេ​ក​វិទ្យា​មួយ​ ស្វែងយល់អំពី​មនុស្សយន្ត​និង​យន្តហោះ drone ឧបករណ៍ដែលពាក់ជាប់និងដៃនិង​វេទិកា​ដែល​កំពុង​មានការរីក​ចម្រើន​ជា​ច្រើន​​ទៀត​។ ស្វែង​យល់​អំពី​វិស័យ​ទេស​ចរ​ណ៍​នៅលើអវកាស​ អនាគត​នៃ​ហ្សែ​ន​និង​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ជាក់ស្តែង​ផង​ដែរ​។

សូម​ពិនិត្យមើល​របៀបវារៈ​ពេញ​លេញ នៅ​ទីនេះ !

ជា​ការ​ពិត​ណាស់​ មិនត្រូវ​បំភ្លេច​ការប្រកួត​ប្រជែងការ​ច្នៃប្រឌិត​ថ្មីចំពោះអ្នកដែលមានអាយុ​ក្រោម 35 ឆ្នាំ  ​ដែល​ស្វែង​រក​អ្នកច្នៃប្រឌិត​វ័យក្មេង​ដែល​មានការងារ​ទាក់ទងទៅនិងការ​សន្យា​ថា​នឹង​ផ្លាស់​ប្តូ​រ​ពិភពលោក​។ ចាប់តាំងពី​ឆ្នាំ 1999 ទស្សនាវដ្ដី​បច្ចេកវិទ្យា​ MIT ​បាន​ផ្តល់រង្វាន់​និង​ដាក់អ្នកច្នៃប្រឌិត​វ័យ​ក្មេង​ទាំង​នេះ​​សម្រាប់​ការ​បង្កើត​ថ្មី​និង​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​។ ឈ្មោះ​បេក្ខភាពចុង​ក្រោយ​ទាំង 10 រូបនេះ​គឺ​ចេញ​ហើយ​ អ្នក​អាច​ពិនិត្យមើល​ឈ្មោះពួក​គេ នៅ​ទីនេះ !

សូម​មើល​ការបង្ហាញមួយកាលពី​ឆ្នាំ 2014

សូមក្រលេកមើលនូវ​អ្វី​ដែល​សហ​ស្ថាបនិក​នៅ Geeks នៅក្នុងប្រទេសកម្ពុជា​ Adrienne Ravez គិត​អំពី EmTech សិង្ហបុរី ​ឆ្នាំ 2014​:

ចុះឈ្មោះ នៅ​ទីនេះ អ្នកនិង​ទទួល​បានការបញ្ចុះតំលៃ 10​% ​នៅ​ពេល​ដែល​អ្នក​បញ្ចូល​កូដ​បញ្ចុះ​តម្លៃ​ផ្តាច់​មុខ​របស់ Geeks នៅក្នុងប្រទេសកម្ពុជា​: EMIT2001 ត្រង់កន្លែងពិនិត្យ​ចេញ​ !