ព្រឹត្តិការណ៍Echelon 2014 : ខ្សែសង្វាក់នៃការច្នៃប្រឌិតរបស់អាស៊ី

ព្រឹត្តិការណ៍ Echelon គឺ​ជា​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​និង​ព្រឹត្តិការណ៍ brightest technology ​របស់​​អាស៊ី​និង​ព្រឹត្តិការណ៍ digital makers ដែល​ចេញ​ពីអ្នកចាប់ផ្តើមអាជីវកម្ម​និងអ្នកប្រឡូកក្នុងវិស័យឧស្សាហកម្ម​។

ព្រឹត្តិការណ៍ Echelon 201​​4 នឹង​ធ្វើឡើងនៅថ្ងៃទី 10 ដល់ទី 11 ខែ​មិថុនា​ ឆ្នាំ 201​​4 នៅឯ​ Singapore Expo Max Atria ជាមួយ​នឹង​វាគ្មិន​អន្តរជាតិ​ជាង 60នាក់ ដូចជា Eren Bali ​ជាសហ​ស្ថាបនិក​និង​ជា​ប្រធាន​នៅ Udemy​ និង​  Dave McClure ជាដៃគូ​ស្ថាបនិក​នៃ 500 Startups

ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​គេនឹង​ឃើញ​មានការ​ចាប់​ផ្តើ​ម​នៃ​ផលិតផលថ្មី​ពីរគឺ​ Echelon Connect ​និង SpacePak។ លោក Mohan Belani ជាសហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន e27 បាន​និយាយ​ថា​ “នេះ​គឺ​ជា​ឆ្នាំ​ទី​ប្រាំ​ហើយដែល e27 ​ត្រូវ​បាន​រៀបចំព្រឹត្តិការណ៍ Echelon ​ហើយ​ជា​រៀង​រាល់​ឆ្នាំព្រឹត្តិការណ៍​នេះធ្វើឡើង​កាន់​តែ​ធំ​និង​កាន់តែរស់​រវើកជាងមុន​។ តារា​ពិតប្រាកដ​នៃ​ព្រឹត្តិការណ៍ Echelon ជាមនុស្ស​និងជា​អង្គភាព​ដែល​គាំទ្រ​ព្រឹត្តិការណ៍​នេះ​។ អាជីវកម្មធ្វើឡើង​​ដោយ​ពុំមានការ​នឿយ​ហត់ទៅលើការ​ស្វែងរក​អ្វី​ដែល​ថ្មី​និង​ការ​កសាង​អាជីវកម្ម​របស់​ពួក​គេ​ ហើយក្នុងនាមជា​អ្នក​រៀបចំ​យើង​ចង់​បង្កើត​វេទិកាមួយ​ដែល​ជា​កន្លែង​ដែល​ពួក​គេ​អាច​ជួប​មនុស្ស​ដ៏ត្រឹមត្រូវ​នៅ​ក្នុងវិស័យ​បច្ចេកវិទ្យា​នៅ​អាស៊ី​ដែល​អាច​ជួយ​ជំរុញ​គំនិត​ទាំង​នេះ​ទៅកាន់​កម្រិត​បន្ទាប់​។ យើង​ក៏​បាន​មើល​ឃើញ​ពីការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីបណ្តា​ក្រុមហ៊ុនទាំងឡាយ ​អ្នកវិនិយោគ​និង​ក្រុម​ហ៊ុន​ផ្សេងៗដែលនៅ​ក្រៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គេបាន​កំណត់​ពីលទ្ធភាព​ជោគជ័យ​របស់​តំបន់​នោះថាជាយុទ្ធ​សា​ស្រ្ត​បន្ទាប់ដើម្បីបង្កើន​ទី​ផ្សារ​​សម្រាប់​ក្រុម​ហ៊ុន​និង​ការ​វិនិយោគ​របស់​ពួក​គេ​»​។

ការលើកឡើងមួយ​ផ្សេង​ទៀត​នៃព្រឹត្តិការណ៍ Echelon 201​​4 នឹង​រួម​បញ្ចូលទាំង ទីផ្សារអាជីវកម្មចំនួន 60 ដ៏​កំពូល។ ព្រឹត្តិការណ៍ Echelon ​201​​4 នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​នៅឯ Singapore Expo Max Atria ចាប់ពីថ្ងៃទី 10 ដល់ទី 11 ខែ​មិថុនា​ ឆ្នាំ201​​4 ។ សំបុត្រ​មានតំលៃចាប់​ពី SGD$320 ​ហើយ​អាច​ទិញ​បាន​​នៅ​ទីនេះ​។ ​របៀប​វារៈ​នៅក្នុងកម្មវិធីអាច​​​ទាញយកបាននៅ ​ទីនេះ​ រួម​ជាមួយនិង​ ទម្រង់បែបបទរបស់​វាគ្មិន​។