សូមកុំខកខានចូលរួមសន្និសីទ EMTECH របស់ទស្សនាវដ្តី MIT នៅប្រទេសសិង្ហបុរី

អស់រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ EmTech បាន​ណែនាំ​អ្នកច្នៃប្រឌិត​និង​ប​ច្ចេ​ក​វិទ្យាថ្មីៗដែលកំពុង​រីក​ចម្រើន​ដែល​ត្រូវ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បីកែទំរង់ឧស្សាហកម្មនិង​ការ​ផ្លាស់​ប្តូ​រ​ពិភពលោក​។ នៅ​ក្នុង​ខែ​មករា​ឆ្នាំ 2014 ប្រទេស​សិង្ហបុរី នឹង​រៀបចំ​ស​ន្និ​សិ​ទ​ប​ច្ចេ​ក​វិទ្យាជា​លើក​ដំបូង​បំផុត​​លំដាប់ពិភពលោក​ដ៏​មាន​កិត្យានុភាពមួយ​​ ។ នេះ​ជា​លើក​ដំបូង​របស់​ខ្លួននៅ​ក្នុង​តំបន់នេះ​ដែល​បាន​បើក​សម្ពោធ EmTech ​សិង្ហបុរី ដែលសន្យា​ថា​នឹងបង្កើតការ​ច្នៃប្រឌិតថ្មីតាមបែបប្រពៃណី​ ។

សូមកុំខកខាន​សន្និសីទ​ដ៏គួរ​ឱ្យ​រំភើប​បំផុត​នៅ​អាស៊ីដែលផ្តោតទៅ​លើ​ប​ច្ចេ​ក​វិទ្យាដែល​កំពុង​រីក​ចម្រើន​នេះ។ របៀប​វារៈ​នេះ​ផ្តោ​ត​លើ​ការ​អភិវឌ្ឍន៍​ថ្មី​ដ៏​សំខាន់​មួយក្នុងវិស័យអាយធី​ ការថែទាំ​សុខភាព ​ទីក្រុង​ឆ្លាត​ ការធ្វើនគរូបនីយកម្មដែលមាន​ដង់ស៊ីតេ​ខ្ពស់ ការ​បោះពុម្ពជាលក្ខណៈ 3D និង​មានអ្វីផ្សេងៗជាច្រើន​ទៀត​។ មាន​អ្នក​​ច្នៃប្រឌិត​និងអ្នកជំនាញ​​ប​ច្ចេ​ក​វិទ្យា​មួយ​ចំនួន​ពី​អង្គការ​ដ៏​ល្បី​បំផុត​ក្នុង​ពិភព​លោក​ដូច​ជា​:

  • លោក Jeff Hammerbacher ជាស្ថាបនិក​ Cloudera និង​ជាអតីត​ប្រធាន​អ្នកវិទ្យាសាស្ត្រ​ទិន្នន័យ​របស់ Facebook
  • លោក Skylar Tibbits ជានាយក Self-Assembly Lab, MIT
  • លោក Ryan Chin នាយក​គ្រប់គ្រង City Science Initiative, MIT
  • លោក Mitchell Higashi​ ប្រធានសេដ្ឋកិច្ច​ ​GE Healthcare
  • លោក Amar Hanspal ប្រធាន​ជាន់ខ្ពស់​ IPG Product Group, Autodesk
    Confronting the Urban Infrastructure Cliff
  • លោក Halle Tecco ស្ថាបនិក​ Rock Health & one of Forbes’ 30 Under 30 list
  • លោក Salah Sukkarieh នាយកផ្នែក​ស្រាវជ្រាវ​និង​ការ​ច្នៃ​ប្រឌិត​ មជ្ឈមណ្ឌល​​អូស្ត្រាលី​ខាងផ្នែក Robotics
  • លោកវេជ្ជបណ្ឌិត Homi Bhedwar ​ប្រធានផ្នែកប​ច្ចេ​ក​វិទ្យាប្រចាំ​អាស៊ី​ខាងត្បូង​និង​អាស៊ាន DuPont

ម្ចាស់រៀបចំព្រឹត្តិការណ៍​សន្និសីទ​នេះនិងជាអ្នកសំរបសំរួលនោះ​គឺលោក Pontin Jason ជាប្រធានផ្នែកនិពន្ធ​នៅ​ក្នុងការ​បោះពុម្ព​ផ្សាយ​នៃទស្សនា​វ​ដ្តី MIT Technology Review ជាទស្សនា​វ​ដ្តី​បច្ចេកវិទ្យា​ដែលគេទទួលស្គាល់និងដ៏ចំណាស់​ជាងគេ​បំផុតរបស់​ពិភព​លោក​ ​។

សូមចុចនៅ​ទីនេះដើម្បីពិនិត្យមើលវាគ្មិន​និង​របៀបវារៈ​សន្និសីទ​។ ចុះឈ្មោះ​ឥឡូវនេះអ្នក​នឹងសន្សំសំចៃទឹកប្រាក់ចំនួន $ 300   - Early bird  promo នឹងផុតកំណត់នៅថ្ងៃទី 29 ខែវិច្ឆិកា

សំរាប់ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ emtech@koelnmesse.com.sg   ទូរស័ព្ទមកកាន់លេខ   +65 6500 6719