ស្វែងយល់អំពី “ប្លង់ពី Instagram” កម្មវិធីទូរស័ព្ទដៃថ្មីសម្រាប់ការប្រមូលផ្តុំរូបថត

ប្លង់​ពី Instagram គឺ​ជា​កម្មវិធីទី​ពីរ​​ផ្សេងគ្នា​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ប​ណ្តា​ញ​ចែក​រំលែក​រូប​ថត​តាម​អន​ឡា​ញ​ដ៏​ពេញ​និយម​ជាមួយ​នឹង Hyperlapse ដែល​ជា​កម្មវិធី​កាត់ត​វីដេអូមួយ​ដែល​ត្រូវបានណែនាំជា​លើក​ដំបូង​​នៅ​ក្នុងខែ​សីហា​ឆ្នាំ 2014 ។

ឥឡូវ​នេះការប្រមូលផ្តុំរូបថត​ហាក់ដូចជាមិនមែនជារឿងធំដុំ​នោះ​ទេ ​ប៉ុន្តែ​នៅ​ក្នុង​ពិភព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ​វា​ពិត​ជាអាចធ្វើបាន​។ ដោយ​ធ្វើតាម​ការ​និយម​នៅមួយ​គ្រា​ចុង​ក្រោយ​បំផុត​ Instagram បាន​បង្កើត​កម្មវិធី​មួយដែល​ពិត​ជា​សាក​សម​ទៅនឹង​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ម្នាក់​ៗ។

កម្មវិធីនេះមានការ​រចនា​យ៉ាង​ស្អាត​ដែល​ត្រូវ​បានកោតសសើរ​ដោយ​ការ​ត្រួត​ពិនិត្យ​នៅ​លើ​ iTunes store ។ នៅក្នុងអំឡុងពេលទាញ​យក​និង​បើក​វា​ ការ​បង្រៀន​រហ័ស​មួយហាក់​ដូច​ជា​ផ្តល់​អោយអ្នកនូវ​ការចាប់ផ្តើមមុន​ពេល​ដែលវានាំអ្នកទៅ​កាន់ទំព័រដ៏សាមញ្ញ​របស់​ខ្លួន​។

ប្រភពរូបភាព: blog.instagram.com

មិន​ត្រឹម​តែ​ស្អាត​នោះ​ទេ​ប៉ុន្តែ​វា​ក៏មាន​ចំណុច​ប្រទាក់ដ៏គួរអោយទាក់ទាញផងដែរ​។ នៅក្នុងអំឡុងពេលចូលទៅកាន់​​ទំព័រដើមនោះ ​​អ្នក​អាច​ជ្រើសរើសរូបថតបាន​រហូត​ដល់​ទៅ​ 9 រូប រួម​ជា​មួយ​នឹង​ប្លង់​ផ្ទាល់​ខ្លួនមួយ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ​។

ប្រភពរូបភាព : blog.instagram.com

អ្នកអាចរៀប​ចំរូបថតដោយ​អូស​និង​ទម្លាក់​រូបភាព​របស់​អ្នក​ជា​ធម្មតា​ ! អ្នក​ក៏​អាច​ទាញ​គ្រាប់​រំកិល​ពណ៌​ខៀវ​ឡើង​លើ​និង​ចុះក្រោម​បានផងដែរនៅ​ក្នុង​គោល​បំណង​ដើម្បី​ផ្លាស់​ប្តូរចំនួននៃ​រូបភាព​របស់​អ្នក​ដែលត្រូវ​បាន​គេ​មើល​ឃើញ​ ។ លក្ខណៈ​ពិសេស​ដែល​ល្អ​ផ្សេង​ទៀត​រួម​មាន “កញ្ចក់​” និង “មុខងារ​ត្រឡប់​នៅក្នុង​ទំព័រ​នេះ”។

ប្រភពរូបភាព : blog.instagram.com

ចំពោះ​ការ​ថតបែប impromptu​, អ្នក​អាច​ចូលទៅកាន់ម៉ូត Photo Booth ដើម្បីចាប់យក​រូបថតបានយ៉ាងរហ័ស​ ​!

ប្រភពរូបភាព : blog.instagram.com

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើ​ម​របស់​ខ្លួន​ “ប្លង់​ពី Instagram” បាន​ក្លាយជាការ​ស្វែងរក​ដ៏កំពូលមួយ​នៅ​លើ​ហាង​កម្មវិធី iOS ​។ បច្ចុប្បន្ន​នេះ​កម្មវិធី​នេះ​គឺ​អាច​ប្រើប្រាស់​បាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តែប៉ុននោះ​​។ ចំពោះអ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹងត្រូវ​រង់ចាំ​យូរ​ជាង​នេះ​បន្តិច​ទៀត។

​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ iPhone សូម​សាកល្បង​វា​​ដោយ​ខ្លួនអ្នក​! អ្នក​អាច​ទាញ​យក​វា បាន​នៅ​ទីនេះ ។