និន្នាការឌីជីថលនិងបណ្តាញសង្គម និងការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជានាឆ្នាំ 2015

Geeks in Cambodia ​ បាន​ចេញ​ផ្សាយក្រាបពត៌មានមួយ​នៅ​ឆ្នាំ​នេះកាលពីខែ​មីនាកន្លងទៅដើម្បី​កត់​ត្រា​នូវ​កំណើន​នៃ​ប្រជាជន​កម្ពុជា​​ទាក់​ទង​ទៅ​នឹង​និន្នាការ​ឌីជីថល​។ យើង​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញមានចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិត​សកម្មមានការ​កើន​ឡើងចំនួន 414​% ​, ចំនួនអ្នកប្រើប្រាស់បណ្ណាញសង្គមបានកើនឡើងចំនួន 100% ហើយម្យ៉ាងវិញទៀត ចំនួនទូរស័ព្ទទំនើប​កំពុង​តែមានការកើនឡើងយ៉ាងខ្លាំងនៅ​ក្នុង​តំបន់​។

ទី​ភ្នាក់​ងារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​មួយដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ផ្សេង​ទៀត​អំពីនិន្នាការ​ឌីជីថលនិងបណ្តាញសង្គម និងការប្រើប្រាស់ទូរស័ព្ទ​ចល័ត​របស់​ប្រជាជន​កម្ពុជា​! បើ​យោង​ទៅតាម​របាយការណ៍របស់ពួកគេ ឥឡូវ​នេះមាន​​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដ៏សកម្មចំនួន ​2,9 លាននាក់នៅ​លើ​ទូរស័ព្ទ​ ដោយមានការកើន​ឡើងចំនួន 700.000 នាក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​យើង​បាន​ដឹងផង​ដែរ​ថា​ចំនួន​សរុប​នៃ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏សកម្ម​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​កើន​ឡើង​ពី 2,4 លាន​នាក់ ទៅ 3,4 លាន​នាក់​នៅក្នុងរយៈពេលត្រឹមតែមួយ​ឆ្នាំតែប៉ុណ្ណោះ​!

នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា​កាន់តែមានអ្នកនិយមខាងវិស័យបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ។  សូមពិនិត្យមើលក្រាបពត៌មានខាងក្រោមនេះ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​និន្នាការ​ឌីជីថល​និងបណ្តាញសង្គម និងការប្រើប្រាស់ទូរស័ព្ទ​ចល័តកាល​ពី​ឆ្នាំ​កន្លងទៅ​នេះ​។ បើយើងក្រលេកមកមើល​តំបន់​អាស៊ីអាគ្នេយ៍វិញ​, ប្រទេស​កម្ពុជា​កំពុងតែឈរនៅលើនិន្នាការឌីជីថល និងមិនដែលត្រូវបានធ្លាក់ចុះឡើយ ​!

DIGITAL STATS (INFOGRAPHIC)