វេទិកាផ្តល់ជំនួយឌីជីថលប្រចាំតំបន់អាស៊ី

ថ្មីៗនេះទីក្រុង​បាងកកបានធ្វើ​ជា​ម្ចាស់​ផ្ទះក្នុង​ព្រឹត្តិការណ៍​វេទិការផ្តល់​ជំនួយ​​ឌីជីថលប្រចាំតំបន់​អាស៊ីដែល​រៀបចំ​ដោយ Digital Innovation Asia (DIA) ។

វេទិកា​នេះ​មាន​បំណង​បង្កើន​ការ​យល់​ដឹង​ពី​របៀប​ប្រើ​គំនិត​ច្នៃ​ប្រឌិត​ឌីជីថល​ថ្មីៗ​​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។

ព្រឹត្តិការណ៍​នេះ​បាន​រៀបរាប់​វិធី​ដើម្បីជាស្ពានចំលងប​ច្ចេ​ក​វិទ្យា​និង​ឆ្ពោះទៅ​កាន់​​​គោលបំណង​កសាង​សមត្ថភាព​និង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​។

ចាប់​ពីថ្ងៃទី​23​ខែ​មេសា​ដល់ថ្ងៃទី​12ខែ​មិថុនា Digital Innovation Asia នឹង​រៀប​ចំ​សិក្ខាសាលាផ្សេង​ទៀត​នៅ​ក្នុង​ក្រុង​បាងកកដែលផ្តោ​ត​លើ​ឌីជីថល​និងបញ្ហា​​ធ្វើ​ដំណើរ​។ ប្រសិន​បើ​អ្នក​ចង់​ដឹង​បន្ថែម​ទៀត​អ្នក​អាច​ពិនិត្យ​មើល​កាលវិភាគ​នៅ​ទីនេះ ។