DI ធ្វើសិក្ខាសាលាស្តីអំពី: ហេតុអ្វី បានជាពិភពលោកត្រូវការស្ត្រីនៅក្នុង វិស័យបច្ចេកវិទ្យា

បើ​យោងទៅ​តាម “ស្ថិតិ​នៃ : ស្ត្រី​នៅ​ក្នុងវិស័យបច្ចេកវិទ្យា​​” របស់​ NCWIT ឆ្នាំ 2014 មាន​ចំនួនតែ 5​% តែប៉ុននោះ​ដែលគួ​រអោយភ្ញាក់ផ្អើល ដែលចេញ​ពី​តួលេខ​សរុប ​23​% ដ៏​គួរ​អោយ ភ្ញាក់ផ្អើលមួយ​​នៃ​កម្លាំង​ពលកម្មដោយ​ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ក្នុង​ឆ្នាំ 2013 ជា​ស្ត្រីនៅ​អាស៊ី​។ ដើម្បីបំភ្លឺរឿង​នេះមន្ទីរអភិវឌ្ឍន៍​នឹង​ច្នៃប្រឌិត​ និងរៀបចំ​សិក្ខាសាលាមួយ​អំពីសារៈសំខាន់​នៃបញ្ហា​យេនឌ័រ​ជា​មួយ​នឹងកញ្ញា សុខ​ ស៊ីគាង នៅ​ថ្ងៃ​សុក្រ​នេះ​ ចាប់ពីម៉ោង 3:30 រសៀល​។

ងាកមកមើល​ចំណង​ជើងដោ​យផ្ទាល់វិញ “ហេតុ​អ្វី​បាន​ជា​ពិភពលោក​ត្រូវ​ការ​ស្ត្រី​នៅ​ក្នុង វិស័យ​ប​ច្ចេ​ក​វិទ្យា​” កញ្ញានឹង​កំណត់អំពី​គោល​ដៅ​នៃស្ថានភាព​ជាមួយ​និងកិច្ចការដែលមាន រយៈពេលដ៏យូររបស់កញ្ញាដែលជាសមាជិកភាពនៃក្រុមស្រ្តីកម្ពុជានៅក្នុងវិស័យបច្ចេកវិទ្យា។​ កញ្ញានឹងចាប់ផ្តើមជាមួយនិងការលើកឡើងអំពីមូលហេតុនៅពីក្រោយនិន្នាការ​ដ៏គួរអោយ ភ្ញាក់ផ្អើលមួយនេះ ​ជាមួយ​នឹង​ការ​ពិភាក្សា​ដើម្បី​បង្កើត​គំនិត​ថ្មី​និង​រួមបញ្ចូល​អ្វី​គ្រប់​យ៉ាង​ដោយ​ផ្តល់ជាមតិយោបល់​លើការ​អនុវត្តន៍​មួយ​ចំនួន​អំពី​របៀប​ដើម្បី​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុងវិស័យ​កុំព្យូទ័រ​នាពេលបច្ចុប្បន្ននេះ​។

នៅ​ក្នុង​សេចក្ដី​យោង​​ចុង​ក្រោយ​នៃ អត្ថបទ Forbes ដោយបាន​បញ្ជាក់​ពីមូលហេតុដែល​ឆ្នាំ 2014 នឹងក្លាយ​ជា “ឆ្នាំ​ដ៏លេចធ្លោ” សម្រាប់​សហគ្រិន​ស្ត្រី ដែលភស្តុតាង​ភាគ​ច្រើន​​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​។ បើ​យោងទៅ​តាម tidbit : Kauffman Foundation ដែលបាន​រក​ឃើញ​ថា​ក្រុម​ហ៊ុន​ប​ច្ចេ​ក​វិទ្យា​ឯកជន​ដែលធ្វើប្រតិបត្តិការដោយ​ស្ត្រី​ត្រូវ​បាន​គេ​រក​ឃើញថា​ជាធនធានមួយដ៏មាន​ប្រសិទ្ធិ​ភាព ដោយសម្រេច​បាន​នូវ​ប្រាក់ត្រលប់មកវិញ​ជាង 35​% លើ​ការ​វិនិយោគ​និង​នាំ​មក​នូវ​ចំណូលដ៏​ខ្ពស់ចំនួន 12​% ច្រើន​ជាង​ក្រុម​ហ៊ុន​ដៃគូរបស់​ពួក​គេ​។

ដោយទទួល​បាននូវ សញ្ញាប័ត្រថ្នាក់​អនុបណ្ឌិត​ផ្នែកវិទ្យា​សា​ស្រ្ត​ក្នុង​វិស័យពត៌មាន​សកល​និង​ការសិក្សាពីប្រព័ន្ធទូរគម​នាគ​ម​ន៏របស់​សាកលវិទ្យាល័យ Waseda ​ងាកមក​វិញ​នៅ​ក្នុង​ឆ្នាំ 2012 ដើម្បី​បន្ថែម​លើកិត្តិយសនៃសញ្ញាប័ត្រនិង​ពាន​រង្វាន់ជា​ច្រើន​សម្រាប់​កំណត់​ត្រា​ដ៏​ខ្លាំង​របស់​កញ្ញា​នៅ​ក្នុងផ្នែក​វិទ្យា​សា​ស្រ្ត​និង​ប​ច្ចេ​ក​វិទ្យា​ បំណងប្រាថ្នារបស់កញ្ញា ស៊ីគាង បានបន្លឺយ៉ាងខ្លាំងនិងមានភាព​ច្បាស់​លាស់​នៅក្នុង​វិស័យនេះ​។ កញ្ញា​ក៏​ជា​ស្ថាបនិក​នៃ​ក្រុមស្រ្តីដែលនាំមុខ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​និង​វិស្វកម្ម (GLIDE) នៅ​ក្នុង​ប្រទេស​ជប៉ុន ​ហើយ​បច្ចុប្បន្នកញ្ញា​ជា​សាស្ត្រាចារ្យ​ជំនាញ​​ប​ណ្តា​ញកុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​។

សិក្ខាសាលាស្តីអំពី «​ហេតុ​អ្វី​បាន​ជា​ពិភពលោក​ត្រូវ​ការ​ស្ត្រី​នៅ​ក្នុង​វិស័យប​ច្ចេ​ក​វិទ្យា ” ជាមួយនិងកញ្ញា  សុខ ស៊ីគាង គឺអាចចូលរួមបាន​ដោយ​សេរីដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី ម៉ោង 3:30 រសៀល រហូតដល់​ម៉ោង 5 ល្ងាច​ នៅថ្ងៃទី 13 ខែ​មិថុនា​ ឆ្នាំ 2014 នៅ​មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​អ្នក នៅ​ទីនេះ !

​មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​​មាន​ទីតាំង​ស្ថិត​នៅអគារលេខ # 296​ ផ្លូវ 271​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​​។