DI សម្ពោធ Mobile Monday នៅកម្ពុជា

ការជជែកពិភាក្សាគ្នាអំពី  Mobile Monday (MoMo) គឺជាព្រឹត្តិការណ៍ប្រចាំខែនៃបណ្តាញជា សាកលមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាដើម្បីចែករំលែក ចំណេះដឹងរួមនិងជំនាញពាណិជ្ជកម្ម។ មន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៍នឹងចាប់ផ្តើមព្រឹត្តិការណ៍ Mobile Monday ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកសម្ភោធរបស់ខ្លួននៅ ថ្ងៃទី 5 ខែឧសភា ឆ្នាំ 2014 ។

វាគឺជាការពិតណាស់ដែលថាប្រទេសកម្ពុជាកំពុងក្លាយជាផលិតផលមួយដោយប្រជាជន កម្ពុជាសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹង MoMo ក៏ដូចជាឧបករណ៍មួយដើម្បីសម្រេច បាននូវកិច្ចខិតខំប្រឹងប្រែងជារួម ព្រឹត្តិការណ៍នេះអញ្ជើញគ្រប់ទាំង ” មនុស្សដែលនិយម ទូរស័ព្ទដៃ ” ដើម្បីពិនិត្យមើលពីរបៀបដែលវិស័យនេះអាចរួមចំណែកធ្វើអោយអ្នកដែល នៅក្បែរយើង ទីក្រុងនិងសង្គមរបស់យើងអោយកាន់តែល្អប្រសើរ។

លក្ខណៈរបស់ MoMo ត្រូវបានគេស្គាល់ថាជាការផ្លាស់ប្តូរព័ត៌មានក្រៅផ្លូវការ ជាពិសេស នៅក្នុងវិស័យទូរស័ព្ទចល័ត ហើយជាញឹកញាប់វារួមបញ្ចូលទាំងការធ្វើបទបង្ហាញនិងការ សហការគ្នាដោយរីករាយ។ ព្រឹត្តិការណ៍ជាលើកតំបូងនេះពិតជានឹងផ្តល់នូវការណែនាំគួរឱ្យចាប់អារម្មណ៍មួយចំនួនចំពោះវិស័យទូរស័ព្ទចល័ត។

ព្រឹត្តិការណ៍ Mobile Monday គឺអាចចូលរួមបានដោយសេរីហើយនឹងប្រព្រឹត្តទៅចាប់ពីម៉ោង 5.30 ល្ងាចដល់ម៉ោង 7 យប់​ថ្ងៃ 5 ខែឧសភា ឆ្នាំ 2014 នៅមន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៍។ អ្នកអាចធ្ចើការស្នើសុំវត្តមានរបស់ អ្នកនៅទីនេះ !

មន្ទីរច្នៃប្រឌិតនិងអភិវឌ្ឍន៏មានទីតាំងស្ថិតនៅអគារលេខ # 296 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមចុចទីនេះដើម្បីមើលផែនទី