DI: ការផ្តល់ជូននូវសេវាកម្មទូរស័ព្ទដ៏ មានលក្ខណៈច្នៃប្រឌិតសំរាប់ភ្ញៀវទេសចរណ៍

នៅ​ក្នុង​ខែ​មេសា​ឆ្នាំ 201​​3 អ្នក​បង្កើតកម្មវិធីវិភាគតាមទូរស័ព្ទចល័ត Flurry ​បាន​រាយការណ៍​អំពី​របាយ​ការណ៍​នៅក្នុងរយៈពេលប្រាំ​ឆ្នាំ​របស់​ពួក​គេ​។ វា​ជា​កម្មវិធី​នៅលើពិភពលោក​ ប​ណ្តា​ញ​​ដែលមាននៅ​ក្នុង​វា​ ដែល​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​នទាំងឡាយ​បាន​ចំណាយ​ពេល 80​% នៃ​ពេល​វេលា​របស់​ពួក​គេ​នៅ​លើ​កម្មវិធី​​បើ​ប្រៀបធៀប​ទៅ​នឹង​ការប្រើប្រាស់​ធម្មតានៅលើប​ណ្តា​ញ។ ស្ថិតិដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត​មក​ពី​ក្រុម​ហ៊ុន Nielsen បាន​បង្ហាញ​ថា 89​% នៃ​ពេល​វេលា​ដែល​បាន​ចំណាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយនៅលើ​ស្មា​ត​ហ្វូ​ន​​គឺ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដោយ​សារ​តែចំនង់​ចំណូល​ចិត្តរបស់​អតិថិជនមាននៅលើបណ្ដាញទូរស័ព្ទ។

Photo Credits: Nielsen

ប្រភពរូបភាព: Nielsen

អាជីវកម្មក្នងស្រុកថ្មីមួយ ដែល​បច្ចុប្បន្ន​​កំពុង​តែ​ស្វែង​រក​វិធី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តាម​រយៈ​ទម្រង់​នៃ​ការ​ផ្តល់នូវ​សេវាកម្មដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​តាម​រយៈ​វេទិកា​នៅ លើទូរស័ព្ទចល័តជាមួយនិងចំនួនកើនឡើងនៃ​ភ្ញៀវ​ទេសចរ​ណ៍​ជា​រៀង​រាល់​ឆ្នាំ​។ ដោយការរួម​បញ្ចូល​គ្នា​រវាង​និន្នាការ​ទូរស័ព្ទ​ដៃ​​ទៅ​នឹង​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​សម្រាប់​វិស័យ​ទេសចណ៍​និង​ភាពងាយស្រួល​ក្នុងការប្រើប្រាស់អ៊ីន​ធឺ​ណែ​ត។​ មន្ទីរ​អភិវឌ្ឍន៍​និងច្នៃប្រឌិត នឹង​រៀបចំសិក្ខាសាលានេះ​ដើម្បី​គាំទ្រ​ដល់​សេវាកម្ម​ទូរស័ព្ទ​ដៃ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ជូនចំពោះភ្ញៀវ​ទេសចរ​ណ៍នាថ្ងៃ​សុក្រ​នេះ​។

ដោយបានសញ្ញាប័ត្រ​អនុបណ្ឌិត​ពីសាកលវិទ្យាល័យ  INSA de Rennes France ​និង​មានតួនាទីជា​អនុ​ប្រធាន​នាយកដ្ឋាន​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC​) លោក ​សុខ​​ គឹ​ម​ហេង ​នឹង​ត្រូវ​បាន​ដឹកនាំសិក្ខាសាលា​នេះ​។ គាត់​នឹង​​បង្ហាញ​ព័ត៌មាន​បន្ថែមអំពី​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ទិដ្ឋភាព​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ជាកិច្ច​ពិភាក្សា​ហើយ​ប​ន្ដ​ជាមួយនិង​គំនិត​មួយចំនួនអំពី​របៀប​ធ្វើ​ឱ្យ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ឈានទៅ​ដល់​កម្រិត​ថ្មី​មួយ​។ ជា​មួយ​នឹង​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដែល​ស្ថិត​នៅ​ក្រោម​​ការ​បង្រៀន​និង​ជាអ្នកដឹកនាំ​សកម្មភាព​ស្រាវ​ជ្រាវ​លើទូរស័ព្ទ​ចល័ត​​នៅឯវិទ្យាស្ថាន ITC វា​​ច្បាស់​ណាស់​ថា​ ការ​ពិភាក្សា​ជាមួយនិង​លោក​ សុខ គឹ​ម​ហេង​ នឹង​នាំ​ឱ្យ​មាន​ការ​យល់​ដឹងលើជំនាញ​វិជ្ជាជីវៈ​​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​ស្វែង​យល់លើវិស័យនេះ​។

សិក្ខាសាលាអំពី “សេវាកម្ម​ទូរស័ព្ទ​ដ៏មានលក្ខណៈច្នៃប្រឌិតសំរាប់​ភ្ញៀវ​ទេសចរណ៍​” ជាមួយនិង​លោក​ ​សុខ គឹ​ម​ហេង ​គឺអាចចូលរួមបានដោយ​ឥត​គិត​ថ្លៃ​ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីម៉ោង 5.30ល្ងាច រហូតដល់ម៉ោង 7យប់​ នៅថ្ងៃទី 27 ខែ​មិថុនា​ឆ្នាំ 201​​4 នៅ​ការិយាល័យ​មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​អ្នក​នៅ​ទីនេះ​!

​មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិត​​មាន​ទីតាំង​ស្ថិត​នៅ​អគារ # 296​ ផ្លូវ 271​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​