DI: ជួបជាមួយព្រឹត្តិការណ៍បច្ចេកវិទ្យា ថ្មីៗចំនួន 5 នៅក្នុងខែសីហានេះ

ប្រសិន​បើ​អ្នក​​ចង់​ចូលរួមនៅក្នុងព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​មួយចំនួន​នៅក្នុង​ខែ​សីហា​នេះ យើង​មាន​ដំណឹង​ល្អ​មួយ​ចំនួន​។ ព្រឹត្តិការណ៍ទាំងអស់គឺមាន​នៅ​ទី​នេះ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះគឺ​ចូលរួមនៅក្នុងព្រឹត្តិការណ៍របស់​ Development Innovations ​និង​តាមដានកាលវិភាគ សកម្មភាព​របស់​ពួក​គេចាប់ពីខែនេះតទៅ ! ចាប់​ពី​ការធ្វើបទបង្ហាញអំពី ភ្លើងស្តុបអាទិភាព រហូតដល់ ​​អាហារូបករណ៍​ប​ច្ចេ​ក​វិទ្យា​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM​) យើង​​គ្រប​ដ​ណ្ត​ប់​បានទាំងអស់ ​:

ពិធីបើកសម្ភោធវិបសាយ មេឃៈ សម្រាប់​សហគមន៍ខ្មែរ​នៅលើបណ្ដាញ​: 17 សីហា

Photo Credits: Mekhek

ប្រភពរូបភាព: មេឃៈ

គោល​ដៅ​នៅ​លើ​បណ្ដាញ​អំពីវិបសាយ Mekhek.com នេះគឺជា​វេទិកា​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិត​ដែលជាជនជាតិខ្មែរ​ដើម្បី​បង្ហាញគំនិត​របស់​ពួក​គេដោយ​សេរី​ ចែក​រំលែក​នូវ​រឿង​រ៉ាវ​របស់​ពួក​គេ​និង​ចូល​រួម​នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិ​តខ្មែរ​ដទៃទៀត​​។ ជាមួយ​នឹង​គោលដៅ​ដើម្បី​ជួយ​បង្កើត​សហគមន៍​អន​ឡា​ញ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​គោល​បំណង​ដើម្បីលើក​កម្ពស់​ដល់កិច្ចពិភាក្សាប្រកបទៅដោយអត្ថន័យនៅក្នុងបរិយាកាស គោរពគ្នាទៅវិញទៅមក​។ សូមចូលរួម​ក្នុង​ការ​បើកសម្ភោធ​ដ៏​គួរ​ឱ្យ​រំភើប​នេះ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​ផែន​ការ​ផ្សេង​ទៀតនៅលើ​វេទិកា​នេះ​។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម Mekhek ដែលមានឈ្មោះដូចជា Keo Sothie, Heng Tithpanhavath, Sam Rithyratha, Say Vortana, Ea Raksmey, Sok Parinha, Set Lyna, និង Alex Oo។

ពិធីបើកសម្ភោធ​គេហៈទំព័រ មេឃៈ សម្រាប់​​សហគមន៍​ខ្មែរអន​ឡា​ញនេះ​ គឺអាចចូលរួម បាន​ដោយ​ឥត​គិត​ថ្លៃ​​ ដែល​នឹង​ប្រព្រឹត្តទៅចាប់​ពី​ម៉ោង 2 រសៀលរហូត​ដល់​ម៉ោង 4 រសៀល ​នៅថ្ងៃទី 17 ខែ​សីហា​ ឆ្នាំ 2014 នៅមន្ទីរ​​អភិ​វ​ឌ្ឍន៍ការច្នៃប្រឌិត​។ អ្នក​អាចចុះឈ្មោះវត្តមាន​របស់​​អ្នក នៅ​ទី​នេះ !

​ការណែនាំ​អំពីភ្លើងស្តុបអាទិភាព​ (Smart Traffic Light​)​: 17 សីហា

ការណែនាំអំពី​ប្រព័ន្ធ​ភ្លើងស្តុប​ឆ្លាត​​ ត្រូវបានធ្វើបទបង្ហាញដោយលោក ហាយ ហង្សសេង ​ដែលលោក​បាន​នឹង​ត្រូវបកស្រាយ​អំពីប្រវត្តិ គោលដៅ​ លក្ខណៈ​ពិសេស​ និង​ ​ប​ច្ចេ​ក​វិទ្យា​នៅ​ពី​ក្រោយ​ប្រព័ន្ធ​នេះដើម្បី​បង្ហាញ​ថា​តើ​វា​អាច​មាន​ប្រយោជន៍​សម្រាប់ប្រជាជន រដ្ឋាភិបាល​ និង ​សង្គមដោយរបៀបណា​។ បើនិយាយអោយ​ខ្លីមក វា​ធ្វើអោយមាន​សុវត្ថិភាព​និងមានភាព​ងាយ​ស្រួល​ជា​មួយ​នឹងភ្លើងស្តុប​ឆ្លាតវៃ ។

បច្ចុប្បន្នលោក​​ជា​ប្រធានផ្នែក IT នៅ​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ​ សាខា​គយ​និង​រដ្ឋាករ​ និង ​ជា​ប្រធាន​ក្រុម​នៅ​ក្នុងក្រុមហ៊ុន Khmer Smart Tech ​ផង​ដែរ​។ ដោយបានបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យា​ល័​យ​ន័​រ​តុ​នជាមួយនិងជំនាញ​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​ លោកក៏​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ចំនួន​បីផងដែរ។

​សិក្ខាសាលាស្តីពីការណែនាំ​អំពីភ្លើងស្តុបអាទិភាព​ ជាមួយនិងលោក ហាយ ហង្សសេង គឺអាចចូលរួមបានដោយ​សេរី ដែលនឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង 10 ព្រឹក​ រហូតដល់​ម៉ោង 11 ព្រឹក​ នៅថ្ងៃទី 17 ខែ​សីហា​ ឆ្នាំ 2014 នៅ​មន្ទីរអភិ​វ​ឌ្ឍន៍ការច្នៃប្រឌិត​។ អ្នក​អាចចុះ ឈ្មោះចូលរួម​របស់​អ្នក នៅ​ទី​នេះ !

សិក្ខាសាលាស្តីអំពីការលើកឡើងពី​តម្រូវការ​ពិសេស​របស់​សិស្ស​គ​ថ្លង់​នៅ​ប្រទេស​កម្ពុជា​: 19 សីហា

Photo Credits: Rochester Institute of Technology

ប្រភពរូបភាព: Rochester Institute of Technology

នៅថ្ងៃ​​អង្គារនោះ ​សូមមកចូលរួមស្តាប់អ្នក​ជំនាញ​ឈានមុខ​គេ​ខាងផ្នែក​អប់រំ​​កុមារគ​ថ្លង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ពួក​គេ​ចែក​រំលែកពី​ការ​ចាប់​ផ្តើ​មនៃ​កម្មវិធី​ប​ណ្តុះ​ប​ណ្តា​​លរបស់​ពួក​គេ​សំរាប់គ្រូ​បង្រៀន​របស់​កុមារ​គ​ថ្លង់​និង​យុវជន​នៅ​ទូទាំង​ប្រទេស​។​​​​​​​​​​​ ក្រុម​ការងារ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​ក្រោម​​ជំនួយ​ពី​មូលនិធិ Nippon Foundation (ប្រទេសជប៉ុន​) និង​វិទ្យាស្ថាន​ប​ច្ចេ​ក​ទេស​ ថ្នាក់​ជាតិ​សម្រាប់​មនុស្ស​ថ្លង់ ​នៅ​វិទ្យាស្ថាន Rochester Institute of Technology​។ ពួក​គេ​ក៏​ត្រូវ​បានធ្វើ​ការ​ជា​មួយ​និងគ្រឹះ​ស្ថានផ្សេងៗទៀតដូច​ជា​ គ្រួសារ​ថ្មី​ភ្នំពេញ (​សាលារៀន សំរាប់កុមារ​) និង​ Mary Knoll Deaf Development Program Phnom Penh (សំរាប់មនុស្ស​ពេញវ័យ​​)។ ដោយទទួលស្គាល់​ពីតម្រូវការ​សម្រាប់​តម្រូវការ​ពិសេស​នៃការ​អប់រំ​ ​គោល​បំណង​របស់​ក្រុម​នេះ​គឺ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ការ​ប្រើ​ប្រាស់​​ប​ច្ចេ​ក​វិទ្យា​ដើម្បី​លើក​កម្ពស់​លើការ​បង្រៀន​និង​ការ​រៀនសូត្រដើម្បី​គាំទ្រ​ដល់​ការ​អប់រំ​ជា​មូលដ្ឋាន​សម្រាប់​ការ​បណ្តុះបណ្តាល​មនុស្សថ្លង់​។

ពួក​គេ​នឹង​នៅ​ទី​នេះ​សម្រាប់​រយៈពេលបី​ស​ប្តា​ហ៍​ដោយផ្តល់​នូវការ​ប​ណ្តុះ​ប​ណ្តា​លយ៉ាង ល្អិតល្អន់​ទៅកាន់​គ្រូ​បង្រៀន​នៅ​ប្រទេស​កម្ពុជា​ជាង 100 នាក់​សំរាប់​មនុស្សគ​ថ្លង់​ ដោយធ្វើការ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​គ្រូ​បង្រៀន​នៅ​ប្រទេស​កម្ពុជា​ដោយ​ណែនាំ​ពួក​គេ​នូវវិធី​សា​ស្រ្ត​ថ្មី​ដែលត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​កន្លែង​ផ្សេងៗ​។ 

សិក្ខាសាលាស្តីពីការលើកឡើងពី​តម្រូវការ​ពិសេស​របស់​សិស្ស​គ​ថ្លង់​នៅ​ប្រទេស​កម្ពុជា​ គឺអាចចូលរួមបានដោយសេរីដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីម៉ោង 5:30ល្ងាច រហូតដល់​ម៉ោង 7 យប់​ នៅថ្ងៃទី 19 ខែ​សីហា​ ឆ្នាំ 2014 នៅ​មន្ទីរ​អភិ​វ​ឌ្ឍន៍ការច្នៃប្រឌិត។ អ្នក​អាចចុះ បញ្ជីវត្តមាន​របស់​លោក​អ្នក នៅ​ទី​នេះ !

សិក្ខាសាលាស្តីអំពីរបៀបដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផែនទី Google​: 20 ខែ​សីហា

ការ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុម​ហ៊ុន EZECOM ក្នុង​សកម្មភាពរបស់​ DI នៅ​ក្នុងខែ​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​បន្ទាប់​ជា​មួយ​នឹងលោក មួន ចំណាន ​ដែល​លោកនឹងចែករំលែកអំ​ពីផល​ប្រយោជន៍​ដែល​បាន​មក​ពី​​ការផ្តល់​សេវាកម្ម​ផែនទីរបស់ Google។ ​បើ​យោង​ទៅតាម​របាយការណ៍របស់ ក្រុមហ៊ុន Google បានអោយដឹងថា ​97 ភាគ​រយ​នៃ​ហាង​អតិថិជនគឺ​សម្រាប់​អាជីវកម្មក្នុង​តំបន់​​នៅលើប​ណ្តា​ញ ហើយ​ក្នុងចំនោមកម្មវិធីជាច្រើន​នៅ​លើ​ពិភព​លោក​ ផែនទី Google គឺ​ទទួល បានបានការប្រើប្រាស់ច្រើនជាងគេ។ វា​គឺជា​កម្មវិធី​ទូរស័ព្ទដែលមួយដែលទទួលបានការ​ពេញ​និយម​បំផុត​ដោយ​មាន​ចំនួនជាង 54 ភាគរយ​នៃ​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បាន​ប្រើ​កម្មវិធី​នេះ ដើម្បី​ទទួលបាន​នូវទីកន្លែង​ដែល​ពួក​គេ​ចង់ទៅ។ ប្រសិន​បើ​អ្នក​មាន​ទីតាំង​លក់​រាយ​មួយ​កន្លែង អ្នកអាចធ្វើអោយទីតាំងអាជីវកម្ម​របស់​អ្នកមាន​នៅ​លើ​ផែនទីបាន​។ នៅ​ពេល​ដែល​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​រាយ​នៅក្នុងបញ្ជីនោះ អ្នកអាច​ជួយអតិថិជន​របស់​អ្នកក្នុងការ​ស្វែង​រក​អ្នក​តាម​រយៈ​ប​ណ្តា​ញផ្សេងៗ​របស់ Google ​​ដូច​ជា​ផែនទី​ ការស្វែងរក​នៅលើ Google+ ដើម្បីជួយសំរួល ដល់​អាជីវកម្ម​របស់​អ្នក​។

បុរស​ម្នាក់​នៅ​ពី​ក្រោយ​ គេហទំព័រដែលដូចជា​​ឈ្មោះ​របស់​ខ្លួន លោក ចំណាន​ ជាអ្នកដែល ស្រលាញ់បច្ចេកវិទ្យាម្នាក់ដែល​ចូល​ចិត្ត​​រួម​ចំណែក​ដល់​សហគមន៍​ដោយដៅទីតាំង​អាជីវកម្ម​ តំបន់​ទេសចរណ៍​ និង​ចំណុចដ៏គួរ​អោយចាប់​អារម្មណ៍​នៅ​លើ​ផែនទី Google។ លោក​បាន​បង្កើត​ខ្មែរ HDR ជា​ប្លក់សហគមន៍មួយ​ដែលបាន​បង្កើត​ឡើង​ដើម្បី​នាំ​មក​នូវ​រូបថត​ដែលមាន រូបភាពដ៏ច្បាស់នៅក្នុង​ប្រទេស​កម្ពុជា ​​បែប Panoramic និង​រូបថត​ 360 ដឺក្រេ​ទៅ​កាន់​ពិភព​លោក​។ លោកក៏​ធ្លាប់​បាន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​បច្ចេកវិទ្យា​ផ្សេងៗជា​ច្រើន​ដូច​ជា​ ធ្វើជាវាគ្មិន​របស់​ព្រឹត្តិការណ៍បារ​ខែ​ម​បាត់ដំបង​ អ្នកសហ​ការរៀបចំព្រឹត្តិការណ៍ GeoWalk និង MapUp​ និងព្រឹត្តិការណ៍ DevFest Phnom Penh 2013។ លោក​បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​​ ហើយបច្ចុប្បន្ន​លោកកំពុង​តែបន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​របស់​លោក​ផ្នែក គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ឯសាកល​វិទ្យា​ល័​យ​ន័​រ​តុ​ន​។

សិក្ខាសាលាស្តីអំពីរបៀបដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផែនទី Google គឺអាចចូលរួម បានដោយសេរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីម៉ោង 5:30ល្ងាច រហូតដល់​ទៅ​ម៉ោង 7 យប់នៅថ្ងៃទី 20 ខែ​សីហា​ ឆ្នាំ 2014 នៅ​កា​រិ​យា​ល័​យមន្ទីរ​អភិ​វ​ឌ្ឍន៍ការច្នៃប្រឌិត។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​លោក​អ្នកនៅ​ទី​នេះ !

សិក្ខាសាលាស្តីពីការណែនាំ​អាហារូបករណ៍ បច្ចេកវិទ្យា​​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​: 27 សីហា

នៅ​​ក្នុងស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែ​សីហា​នេះ សូមប្រាកដ​ថា​ដើម្បី​ជួបជាមួយនិង Kerry Slattery ខណៈ​ដែល​គាត់នឹងបង្ហាញ​នូវ​ពន្លឺ​បន្ថែម​ទៀត​លើ​ការ​ផ្តល់​​អាហារូបករណ៍​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​សិក្សា​លើ​វិស័យប​ច្ចេ​ក​វិទ្យា​និង​ការ​ច្នៃប្រឌិត​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅក្នុងខែ​តុលា​ខាងមុខនេះ​។ អាហារូបករណ៍​ពេញ​លេញសំរាប់និស្សិត 2 នាក់​ និង​អា​ហា​រូបករណ៍​ពាក់​ក​ណ្តា​លសំរាប់និស្សិតចំនួន 25 នាក់នឹង​ត្រូវ​បាន​ផ្តល់​ដោយផ្អែកលើ​ពិន្ទុ​ប្រលងចូល​ និង កិច្ច​សំ​ភា​ស​ន៍របស់​ពួក​គេ​ ​ហើយនៅ​ពេល​នេះ​ការច្នៃប្រឌិត​គឺជា​គន្លឹះ​។ 

ក្នុងនាមជា​នាយក​កម្មវិធី​អន្តរជាតិម្នាក់​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ Kerry មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ​ផ្ល​រី​ដា​ និងទទួលបានថ្នាក់​អនុបណ្ឌិត​ពី​សាកល វិទ្យាល័យLoyola University Chicago  នៅសហរដ្ឋ​អាមេរិក​​ដើម្បី​បន្ថែម​លើ​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកស្រី។ ​អ្នកស្រី​បាន​ជ្រើសរើស​សា​ស្រ្តា​ចា​រ្យ​មកពី​បរទេស​ដើម្បីមក​បង្ហាត់បង្រៀន​និស្សិត​កម្ពុជា​ លើវិស័យ​ប​ច្ចេ​ក​វិទ្យា​ ការ​រចនា​ និង​អាជីវកម្ម​ ដោយសង្ឃឹម​ថា​យុវជន​កម្ពុជា​នឹង​មាន​សមត្ថភាព​ក្នុង​ការបង្កើតភាព​ច្នៃប្រឌិត​របស់​ខ្លួន​​នា​ពេល​អនាគត។

សិក្ខាសាលាស្តីពីការណែនាំ​អាហារូបករណ៍បច្ចេកវិទ្យា​​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ជា​មួយ​នឹងអ្នកស្រី Kerry Slattery គឺអាចចូលរួមបានដោយ​សេរី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង 6 ល្ងាច​រហូតដល់ម៉ោង 7:30ល្ងាច នៅថ្ងៃទី 27 ខែ​សីហា​ ឆ្នាំ 2014 នៅ​កា​រិ​យា​ល័យ​មន្ទីរ​អភិ​វ​ឌ្ឍន៍ការច្នៃប្រឌិត។ អ្នក​អាចចុះឈ្មោះចូលរួម​របស់​អ្នក នៅ​ទី​នេះ !

មន្ទីរ​អភិ​វ​ឌ្ឍន៍ការច្នៃប្រឌិតមាន​ទីតាំង​ស្ថិត​នៅអគារលេខ # 296​ ផ្លូវ 271​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​​។