DI: ស្វែងយល់ពីការប្រមូលនិងវិភាគ ទិន្នន័យទូរស័ព្ទចល័ត

ជា​មួយ​នឹង​ព្រឹត្តិការណ៍​ទូរស័ព្ទ​ចល័តជាច្រើនដែលបានកើតឡើង​ដូច​ជា Mobile Monday វា​គឺ​ជា​ពេល​វេលា​ដើម្បី​ត្រឡប់​ទៅ​ស្វែង​រក​ការ​ប្រមូល​និង​វិភាគ​ទិន្នន័យ​ជាមូលដ្ឋានរបស់ទូរស័ព្ទ ចល័ត​។ ជាមួយនិងឧបករណ៍​និង​អាហារសម្រន់​ ​មន្ទីរ​អភិវឌ្ឍន៍​ការច្នៃប្រឌិត​នឹងរៀបចំ សិក្ខាសាលានាថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ការិយាល័យ​របស់​ពួក​គេ​។

ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើឡើង​ដោយលោក Chan Choth Puth ជា​អ្នកគ្រប់គ្រង ICT របស់ ផែនការអន្តរជាតិ​កម្ពុជា ​ដែល​លោក​នឹង​​​ណែនាំ​អំពី​ឧបករណ៍​ជាច្រើន​ដែល​មាននៅ​ក្នុង​ដំណើរ​ការ​​ទិន្នន័យ​​និងបន្ទាប់​ពីធ្វើ​ទិន្នន័យ​។ លោកនឹង​​លើកជា​ឧទាហរណ៍​ជាក់​ស្តែ​ង​នៃ​ការ​ប្រមូល​និង​ការ​វិភាគ​និង​ការ​ជួយ​ដល់អ្នក​ចូលរួម​អោយយល់​ពី​ការ​ប្រើ​ប្រាស់ កញ្ចប់ទិន្នន័យ​បើក​ចំហ​ នៅក្នុង​វិស័យនេះ​។ ឧបករណ៍​នេះ​គឺ​អាច​ធ្វើ​ជាមាត្រដ្ឋាន​បានខ្ពស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ចាប់​ផ្តើ​ម​ពីដ្យាក្រាម​​ដំណើរ​ការ​ប្រព័ន្ធ​ ការ​ប្រមូល​និងវិភាគទិន្នន័យ​លើ​ទូរស័ព្ទ/កុំព្យូទ័រ​។

ក្រៅពី​ឧបករណ៍​ទាំងនេះ​ អ្នក​ចូលរួម​ក៏​នឹង​ត្រូវ​បាន​ចូល​រួម​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការងារ​នា​ពេល​អនាគត​របស់​ផែនការ​អន្តរជាតិផងដែរ​។ អង្គការ​នេះ​ជួយ​ដល់ការអភិវឌ្ឍន៍គម្រោង​ដល់​អង្គការសង្គម​ស៊ីវិល​ក្នុងការប្រើប្រាស់​ប​ច្ចេ​ក​វិទ្យា​ព័​ត៌​មាន​ដើម្បី​កែ​លម្អ​​ផល​ប៉ះពាល់​និង​ទំហំ​នៃ​ការងារ​របស់​ពួក​គេ​។ សរុបជារួមមក ផែនការ​គឺ​ជា​អង្គការអភិវឌ្ឍន៍​សហគមន៍​​មនុស្សធម៌ អន្តរជាតិ​​មួយ​ដែលផ្តោ​តលើកុមារ ​ ហើយជា​ភ្នាក់ងារ​អភិវឌ្ឍន៍​អ​ន្ដ​រ​ជាតិ​ដ៏ចំណាស់​ជាង​គេ​បំផុត​និង​ធំ​ជាង​គេ​បំផុត​មួយ​​នៅ​ក្នុង​ពិភព​លោក​ដែលធ្វើ​ការ​នៅ​ក្នុង 69 ប្រទេស​។

ដោយកាន់កាប់ជាង​មួយ​ទសវត្សរ៍​នៅ​ក្នុងវិស័យ​ ICT នេះ​ ដូច្នេះចំពោះលោក ​Chan Choth Puth ​គឺ​មិនមែនជារឿង​ចម្លែក​ទេក្នុង​ការ​អភិវឌ្ឍន៍​ឧបករណ៍​សម្រាប់​ទិន្នន័យនោះ​ ​។ ជុំ​វិញលើ​សមិទ្ធិ​ផល​របស់​គាត់ដោយរួមបញ្ចូលទាំងវិញ្ញាបនបត្រ​​នៅ​ក្នុង​ការ​ដឹក​នាំ​និង​ការ​គ្រប់គ្រង​ពី​ផែនការនៅក្នុងកិច្ច​សហការ​ជាមួយ​សកលវិទ្យាល័យ Harvard (នាប្រទេសអង់គ្លេស​) នៅ​ឆ្នាំ 2010 ពាន​រង្វាន់ឆ្នើមនៅ​ក្នុង​វគ្គ​សិក្សា​កម្មវិធី​ដំណោះស្រាយ​​កូដ​បើក​​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ឆ្នាំ 2004 និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​និង​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញនៅ​ក្នុង​ឆ្នាំ 2001។

សិក្ខាសាលាស្តីអំពី ការស្វែងយល់​អំពី​ការ​ប្រមូល​និង​វិភាគទិន្នន័យទូរស័ព្ទចល័ត ​ដោយ​​លោក​ Chan Choth Puth ​គឺអាចចូលរួមដោយ​ឥត​គិត​ថ្លៃ​ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីម៉ោង 3:30 រសៀល រហូតដល់​ម៉ោង 5 ល្ងាច ​នៅថ្ងៃទី 10 ខែ​កក្កដា​ ឆ្នាំ 2014 នៅ​ឯការិយាល័យ​មន្ទីរ អភិវឌ្ឍន៍​ការ​ច្នៃប្រឌិត​។ អ្នក​អាចចុះបញ្ជីវត្តមាន​របស់​អ្នក នៅ​ទីនេះ !

​មន្ទីរអភិវឌ្ឍន៍​ការ​ច្នៃប្រឌិត​​មាន​ទីតាំង​ស្ថិត​នៅអគារលេខ # 296​ ផ្លូវ 271​​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​​។