ព្រឹត្តិការណ៍នៅ DI: អាហារូបករណ៍ បច្ចេកវិទ្យានៅសាកលវិទ្យាល័យជាតិ គ្រប់គ្រង

នៅ​ថ្ងៃ​ពុធ​ទី 27 ខែ​សីហា​នេះ ចាប់ពី​ម៉ោង 6 ល្ងាច ​រហូតដល់​ម៉ោង 7 យប់ ​អ្នកស្រី Slattery នឹង​ត្រូវ​បាន​និយាយ​អំពី​អា​ហា​រូបករណ៍​ដែល​អាច​រក​បាន​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​លើមុខវិជ្ជាប​ច្ចេ​ក​វិទ្យា​និងការច្នៃប្រឌិត នៅសាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រងក្នុងខែ​តុលា​ខាងមុខនេះ​។

អាហារូបករណ៍​ពេញ​លេញសំរាប់និស្សិតពីរ​នាក់​ និង​អា​ហា​រូបករណ៍​ពាក់​ក​ណ្តា​លសំរាប់ និស្សិតចំនួន 25 នាក់នឹង​ត្រូវ​បាន​ផ្តល់​ដល់​សិស្ស​ដោយផ្អែកលើ​ពិន្ទុ​ប្រលងចូល​និងការសំ​ភា​ស​ន៍របស់​ពួក​គេ​។ ការ​ច្នៃ​ប្រឌិត​គឺ​ពិតជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ប​ច្ចេ​ក​វិទ្យា​និង​ការ​ច្នៃប្រឌិតជាការរួម​បញ្ចូល​គ្នាដ៏សំខាន់មួយ ​​វគ្គ​សិក្សា អាជីវកម្ម​និង​វិទ្យា​សា​ស្រ្ត​កុំ​ព្យូ​ទ័​រ​នេះគឺដើម្បី​រៀបចំ​និស្សិត​បញ្ចប់​ការសិក្សា​ដើម្បី​ចូល​ទៅ​ក្នុង វិស័យ​បច្ចេកវិទ្យា​ដែលកំពុងតែមានការកើនឡើងនៅក្នុងរាជធានី​ភ្នំពេញ​។ តើ​សហគ្រិន​បច្ចេកវិទ្យា​បានធ្វើ​អ្វីខ្លះ ​? ពួក​គេ​បាន​អភិវឌ្ឍន៍​ហ្វេ​ស​ប៊ុ​ក បន្ទាប់មក ហ្គូហ្គល ​ឬ Instagram ​។ពួក​គេ​បានបង្កើតវិបសាយ eCommerce ​និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ទីផ្សារ​កម្ពុជាប្រកបដោយ ភាព​ជោគជ័យ​។ ពួក​គេ​បាន​ប្រើ​ប្រាស់​ប​ច្ចេ​ក​ទេស​​រចនា​ក្រាហ្វិកដើម្បីបង្កើតទស្សនាវដ្ដី អេឡិចត្រូនិច ការផ្សាយពាណិជ្ជកម្ម និង ​សិល្បៈ​សម័យ​ទំនើប​។ មុខវិជ្ជាប​ច្ចេ​ក​វិទ្យា​និង​ការ​ច្នៃប្រឌិតនេះ​គឺ​ជា​សញ្ញាបត្រ​បរិញ្ញាបត្រ​វិទ្យា​សា​ស្រ្តមួយ​ដែលបាន​បង្រៀន​ជា​ភាសា​អង់គ្លេស​ដោយ​អ្នក​ជំនាញ​។