DI: ឧបករណ៍ ArrowPlug ជាផលិតផលមួយដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា
សូមធ្វើការស្រមើស្រមៃទៅលើរឿងនេះបន្តិច: អ្នកកំពុងតែមានផាសុកភាពនៅពេលដែលអ្នក ចូលតំណេក ចុះចំនែកឯការបិទភ្លើងវិញនៅពេលដែលអ្នកសង្កេតឃើញថាពន្លឺដែលនៅឆ្ងាយ ពីតុរបស់អ្នកនៅតែបើកនោះ។ ជាមួយនឹងហេតុផលដ៏សាមញ្ញបំផុតសំរាប់ការដែលមិនបិទឧបករណ៍អគ្គិសនីដែលលើសពីតំរូវការនោះដោយសារការរៀបចំទីតាំងរបស់ខ្លួន (ឧទាហរណ៍ ការដើរឆ្ងាយចេញពីគ្រែ)។ ឧបករណ៍ ArrowPlug នៅទីនេះដើម្បីធ្វើអោយប្រាកដថា អំណាចក្នុងការបិទភ្លើងគឺតែងតែស្ថិតនៅក្នុងដៃរបស់អ្នកជានិច្ច។ លោក ថុល រិទ្ធី ជាសហស្ថាបនិករបស់ SmallWorld កម្ពុជា នឹងត្រូវរៀបចំសិក្ខាសាលាមួយនៅក្នុងខែនេះអំពី “អាជីវកម្មថ្មី ដែលត្រូវបានបន្ត” សម្រាប់ផលិតផលនេះនៅឯមន្ទីរអភិវឌ្ឍន៍ការច្នៃប្រឌិត នៅថ្ងៃពុធនាពេលខាងមុខនេះ។
បើនិយាយជារួមទៅ ArrowPlug នេះគឺជាឧបករណ៍គ្រប់គ្រងព្រីភ្លើងចល័តមួយដែលប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែតាមរយៈប៊្លូធូសដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចដែលត្រូវបានដោតចូលទៅក្នុងរន្ធរបស់ ArrowPlug។ ឥឡូវនេះថាមពលអាចត្រូវបានគេគ្រប់គ្រងបានយ៉ាងងាយស្រួលតាមរយៈស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android នៅក្នុងរយៈចម្ងាយរហូតដល់ 30 ម៉ែត្រ។ ក្រៅពីបន្ទាត់ផលិតផលចេញពីកន្លែង អាជីវកម្មអេឡិចត្រូនិច ArrowDot និងគ្រោងចេញនូវឧបករណ៍បញ្ជាពីចម្ងាយនៅលើកម្មវិធី ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS នៅក្នុងកំណែបន្ទាប់នៃ ArrowPlug ។
ផលិតផលនេះជាផលិតផលដំបូងមួយនៅក្នុងប្រទេស ហើយផលិតផលនេះត្រូវបានបង្កើតឡើងទៅតាមទម្លាប់នៃរបៀបរបបរស់នៅតាមបែបទំនើប។ វាបាននាំអោយក្រុមនេះចំនាយ ពេលពេញមួយខែដើម្បីបង្កើតបានជាគំរូបឋមមួយ ហើយឥឡូវនេះវាមានចំនួន 100 គ្រឿងដែលយើងអាចរកទិញបាន ជាមួយនឹងការលក់បានចំនួន 30 គ្រឿងរួចទៅហើយនៅក្នុងខែកក្កដាឆ្នាំ 2014។ តំលៃលក់រាយសម្រាប់ឧបករណ៍ ArrowPlug គឺមានតំលៃ 15 ដុល្លារក្នុងមួយគ្រឿងហើយអ្នកអាចរកឃើញព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ !
ដោយមានជំនឿយ៉ាងមុតមាំក្នុងការធ្វើអ្វីមួយដ៏អស្ចារ្យអោយកើតមានឡើងនៅក្នុងតំបន់នេះ លោក ថុល រិទ្ធី គឺជាឈ្មោះដែលត្រូវបានគេស្គាល់នៅក្នុងទិដ្ឋភាពអាជីវកម្មបច្ចេកវិទ្យារបស់ប្រទេស។ លោកក៏បានបង្កើតនូវ Toursanak Adventure និង Codingate ផងដែរក្នុងឆ្នាំ 2010 និង 2013 និងជាអ្នកគាំទ្រដ៏សំខាន់សំរាប់ការបង្កើតអាជីវកម្មថ្មីជាច្រើននៅ SmallWorld ។ ហើយលោកក៏ជាស្ថាបនិកក្នុងការបង្កើត KhmerTalks សម្រាប់ប្រទេសកម្ពុជា ដែលជាកម្មវិធីមួយដែលឆ្លុះបញ្ចាំងពីកម្មវិធី TEDx ជាវេទិកាមួយសម្រាប់ការនិយាយជាសាធារណៈ ការផ្លាស់ប្តូរព័ត៌មាននិងចំណេះដឹងដោយធ្វើបទបង្ហាញជាភាសាខ្មែរ។
សិក្ខាសាលាស្តីអំពីឧបករណ៍ ArrowPlug – ធ្វើឡើងនៅរាជធានីភ្នំពេញ ជាមួយនឹងលោក ថុល រិទ្ធី គឺអាចចូលរួមបានដោយសេរីដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង 5.30ល្ងាច រហូតដល់ដល់ម៉ោង 7 យប់ នៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2014 នៅមន្ទីរអភិវឌ្ឍន៍ការច្នៃប្រឌិត។ អ្នកអាចចុះ ឈ្មោះរបស់អ្នក នៅទីនេះ !
មន្ទីរអភិវឌ្ឍន៍ការច្នៃប្រឌិតមានទីតាំងស្ថិតនៅអគារលេខ # 296 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមចុចនៅទីនេះដើម្បីមើលផែនទី។