DevFest ភ្នំពេញ 2013

DevFest ​ភ្នំពេញ​ 2013 នឹង​នាំមក​នូវអ្នកអភិវឌ្ឍន៍កម្មវិធី​និង​សិស្ស​វិស្វករ​​​ជាង 300 នាក់ដែល​ផ្តោ​ត​អំពី “ការប្រើប្រាស់កុំព្យូទ័រ​​​ ទូរស័ព្ទ និង​បច្ចកវិទ្យា​ Cloud ​” ។ ​ព្រឹត្តិការណ៍​នេះ​គាំទ្រ​ដោយ ក្រុមហ៊ុន Google ​ដែល​នឹង​ផ្តល់​ជូន​នូវ​ប្រធាន​បទ​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ Android​ របស់ហ្គូហ្គល  Google Cloud Storage ផែនទីហ្គូហ្គល ផែនទីបង្ហាញផ្លូវ​​ និង​មានអ្វី​ផ្សេង​ទៀត​ជា​ច្រើន​។ រាល់​អ្នក​អភិវឌ្ឍន៍​របស់ Google ឬ​អ្នកដែលចូលចិត្តបច្ចេកវិទ្យា​មានចិត្តត្រេកអរដើម្បី​ចែក​រំលែក​គំនិត​និង​ទស្សនៈ​របស់​ពួក​គេ​នៅ​ក្នុង​បរិយាកាស​សប្បាយដ៏​រីក​រាយ​មួយ​។

តើ DevFest គឺ​ជា​អ្វី ​?

DevFest គឺជា​ព្រឹត្តិការណ៍​​​ពិភពលោក​មួយសម្រាប់​អ្នក​ជំនាញ​បច្ចេកវិទ្យា​​និង​អ្នកដែលចូលចិត្ត បច្ចេកវិទ្យារបស់ Google ។ DevFest មាន​គោល​បំណង​ដើម្បី​ប្រមូល​ផ្តុំ​​អ្នកដែលចូលចិត្ត បច្ចេកវិទ្យារបស់ Google ទាំង​អស់​រួម​ទាំង​អ្នក​អភិវឌ្ឍន៍​ក្នុងតំបន់​ដែល​អាច​បង្រៀន​ រៀនអំពី​កូដ​និង​ប​ណ្តា​ញ​។ DevFest បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ 2008 នៅ​សហរដ្ឋ​អាមេរិក​ដោយ ក្រុមហ៊ុន Google​ Inc និង​រីក​រាលដាល​ដល់​ជាង 100 ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។

DevFest នៅ​ក្នុង​រាជធានី​ភ្នំពេញ

DevFest គឺ​ជាព្រឹត្តិការណ៍សេរី​និង​បើក​ចំហ​ដល់​សាធារណជន​ដែលធ្វើឡើងនៅ​ក្នុងសាកល​វិទ្យា​ល័​យ​ន័​រ​តុ​ន​នៅថ្ងៃទី 2 ខែ វិច្ឆិកា។ វា​ចាប់​ផ្តើ​ម​នៅ​ម៉ោង 8 ព្រឹក​ជា​មួយ​នឹង​ការ​សម្ពោធ​ហើយ​បិទ​នៅ​ម៉ោង 5 ល្ងាច​។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់ឧបករណ៍និង​ប​ច្ចេ​ក​វិទ្យា​​របស់ Google, DevFest គឺ​ជា​ឱកាស​ដ៏​ល្អ​មួយដើម្បី​ស្វែង​យល់​ពី​និន្នាការ​ចុង​ក្រោយ​បំផុត​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ​ដើម្បី​ផ្លាស់​ប្តូ​រ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​វិស្វករ​របស់ Google ។

វាគ្មិន

វាគ្មិនចំនួន​ 16 រូបដែល​នឹងត្រូវ​ធ្វើ​បទបង្ហាញនៅក្នុង​អំឡុង​ពេល​ DevFest នេះ​។ សូម​អញ្ជើញ​មកចូលរួម​ដើម្បីនិងបាន​ជួបជាមួយលោក Divon Lan ជាអ្នក​គ្រប់គ្រង​ផលិតផល​ប្រចាំ ក្រុមហ៊ុន Google លោក Fernando Travieso ​ជាអ្នក​រចនា​អ៊ីនធើហ្វេសទូរស័ព្ទ​នៅ​ Golden Gekko​  លោក Savot Dane ជាអ្នកអភិវឌ្ឍន៍​​ឯករាជ​មួយ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android លោក Channe Suy ​ជាអ្នក​គ្រប់​គ្រង​ផលិត​ផល​នៅ​កន្លែងច្នៃ​ប្រឌិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និងមានវាគ្មិនផ្សេង​ៗទៀតជា​ច្រើន​។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្តល់នូវពត៌មានបន្ថែមទៀតអំពី DevFest ជាមួយ​នឹង​ទំនោរ​ចុង​ក្រោយ​បំផុត​អំពីបច្ចេកវិទ្យា Cloud និងការប្រើប្រាស់​កុំព្យូទ័រផ្សេងៗទៀត ។