ពិធីសម្ភោធមន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិត: បង្កើតឡើងដើម្បីផ្តល់ដំណោះស្រាយ

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID​) ​សហការ​ជាមួយ​ដៃគូ អភិវឌ្ឍន៍​​មួយផ្សេងទៀត​បាន​ចាប់​ផ្តើ​ម​គម្រោង​ Development Innovations: ជាសកម្មភាព​រយៈពេល​បី​ឆ្នាំ​ដែលបាន​បង្កើត​ឡើង​ដើម្បី​ជួយ​បង្កើន​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​សម្រាប់​ការ​ផ្លាស់​ប្តូ​រ​សង្គម​ក្នុង​រាជធានី​ភ្នំពេញ​នាពេលបច្ចុប្បន្ននេះ​។

មន្ទីរអភិវឌ្ឍន៍​និងច្នៃប្រឌិតបាន​បើកសម្ភោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 18 ខែ​ មីនា​ឆ្នាំ 2014 នៅ​រាជធានី​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា​។ មន្ទីរអភិវឌ្ឍន៍​ច្នៃប្រឌិតនឹង​ធ្វើការ​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក​និង​សហគមន៍អ្នក​ច្នៃ​ប្រឌិត​កម្ពុជា​​ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហា​ប្រឈម​របស់អង្គការ​សង្គម​ស៊ីវិល​។ គោលបំណង​មួយ​ដ៏​សំខាន់​របស់​ពួក​គេ​គឺ​ដើម្បី​ផ្តល់ជាដំណឹង​និង​អប់រំ​សាធារណៈ​ដោយ​ការ​បង្កើត​ជាកន្លែង​ដើម្បី​ផ្តល់ដំណោះស្រាយ​បច្ចេកវិទ្យា​ចំពោះបញ្ហា​ទាំង​នេះ​។ ដោយមានការធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ភាព​ទទួល​បាន​ព័ត៌មាន​និង​ការ​អប់រំផ្សេងៗ ​ប្រជាជន​កម្ពុជា​នឹង​មាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ឱ្យ​ជីវិត​រស់នៅ​របស់​ខ្លួនមានភាពប្រសើរ​ឡើង​។

លោកស្រី Rebecca Black ជានាយក​បេ​សកម្ម​ទីភ្នាក់ងារ USAID បាន​ឱ្យ​ដឹង​ថា​មន្ទីរអភិវឌ្ឍ​ន៍នឹងច្នៃប្រឌិតនិង​ផ្តល់​អោយអ្នកច្នៃប្រឌិតនិង​​សហគ្រិនកម្ពុជា​នូវការ​គាំទ្រដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បង្កើត​ផលិត​ផល​ដើម្បីសំរេចអោយបាន​នៅទូទាំង​ប្រទេស​។ ដូច​ដែល​ពួក​គេ​បាន​បង្កើត​ឧបករណ៍ជំនួយផ្សេងៗដែល​រួម​បញ្ចូល​ទាំង​មន្ទីរច្នៃ​ប្រឌិត កម្មវិធី​ស្ម័គ្រចិត្ត សិក្ខាសាលា ចំណាប់អារម្មណ៍ក្នុង​ការងារជាក្រុម ឱកាស​ក្នុងការទំនាក់ទំនងការងារ​ កម្មវិធី​ប​ណ្តុះ​ប​ណ្តា​ល គំរោង​ជំនួយ​មូលនិធិ ​​កម្មវិធី​អភិវឌ្ឍន៍​ទេពកោសល្យ​ មជ្ឈមណ្ឌល​ធនធាន​ច្នៃប្រឌិត និង​ជាប​ណ្តា​ញ​អ្នក​ណែនាំ​ ។

លោកស្រី Greta Greathouse ជាប្រធានផ្នែក​អភិវឌ្ឍ​ន៍និងច្នៃប្រឌិតបាន​និយាយ​ថា​: «​ ការរីក​ចម្រើនខាងវិស័យ​ប​ច្ចេ​ក​វិទ្យា​របស់​ប្រទេស​កម្ពុជា​និងកំណើននៃការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ដោយ​យុវជន​បានទទួលភាពជោគជ័យយ៉ាងត្រចេះត្រចង់ដែលជួយបង្កើនប្រសិទ្ធិភាព ការងារចំពោះអ្នកទាំងឡាយណាដែលធ្វើ​ការដើម្បី​អភិវឌ្ឍន៍ប្រទេស​កម្ពុជា​»​។

នេះ​ជា​ភស្តុតាង​យ៉ាង​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​មក​ពី​កម្មវិធី​ពិព័រណ៍បច្ចេកវិទ្យា​​ដែល​យើងឃើញ​មានអ្នកច្នៃ​ប្រឌិត​ចំរុះជាតិសាសន៍ចូលរួម​។

​ក្រុម​សិស្ស​សាលា​មួយក្រុម​មកពី​មជ្ឈមណ្ឌល​សិក្សា Liger ដែល​បាន​រៀន​ពី​របៀបបង្កើត​គ្រឿងយ​ន្ដ​ថ្មី​ដែលមាន​លក្ខណៈ​សាមញ្ញមួយ​​។

ជាមួយនិងចំនេះដឹងទាំងនេះ ​ក្រុម​នេះ​បាន​ឈ្នះ​ក្នុងការ​ប្រកួត​មនុស្ស​យ​ន្ដ​នៅ​​ប្រទេស​សិង្ហបុរី​ដោយទទួលបានចំនាត់ថ្នាក់លេខ​ពីរ​។

យើងលើកយកការច្នៃប្រឌិតមួយ​ផ្សេង​ទៀតនៅក្នុងព្រឹត្តិការណ៍​នេះគី Arc Hub​ ជា​​ក្រុមហ៊ុន មួយ​ដែល​ផ្តល់​នូវ​ដំណោះ​ស្រាយ​បោះពុម្ព 3D នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ម៉ាស៊ីនបោះពុម្ព 3D អាច​ធ្វើជាគំរូ​ដើម​សម្រាប់​ផលិត​ផល​ថ្មី​និងជាគំរូ​ស្ថាបត្យកម្ម​​ដែល​ធ្វើ​ចេញពី​ប្លា​ស្ទិ​ច​ ហើយភាព​ងាយស្រួល​ទាំង​អស់នេះកើតចេញ​ពី​នៃ​ម៉ាស៊ីន​បោះពុម្ព​ពិសេស​មួយនេះ​។

មាន​សិក្ខាសាលា​ជា​ច្រើន​បាន​បើក​នៅ​ក្នុងសាលប្រជុំ​និងនៅតាម​ជាន់នីមួយៗ​សម្រាប់​អ្នក​ចូលរួម​​ដើម្បី​ជ្រើសយកប្រធាន​បទ​ណាមួយដែល​ពួក​គេពេញ​ចិត្ត​​។ យើង​បាន​ចូលរួមនៅក្នុង វគ្គមួយ​​ស្តី​អំពី​គំនិត​នៃការសរសេរកូដ (Hour of Code) ដែលអាចធ្វើ​​បាន​ធ្វើ​តាមរយៈ​វែ​ប​សាយ​ : http://learn.code.org ។

គេហទំព័រ​នេះផ្តល់​នូវ​វគ្គ​សិក្សាចំនួន 20 ម៉ោង​ណែនាំ​អំពីមូលដ្ឋានគ្រឹះនៃវិទ្យា​សា​ស្រ្ត​កុំព្យូទ័រ​និង​គំនិតនៃការ​សរសេរ​កម្មវិធី​ដោយផ្តល់នូវកូដ​សំរាប់រៀន​ដោយភាព​រីក​រាយ​សំរាប់មនុស្ស គ្រប់​វ័យ។

សរុបរួមមកមន្ទីរអភិវឌ្ឍន៍និង​ច្នៃប្រឌិត គឺជា​កន្លែងផ្តល់ដំណោះ​ស្រាយ​មួយដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​ក្នុងតំបន់ ​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ផ្សេង​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​នាំ​ឱ្យ​មាន​ការ​បង្កើត​ថ្មី​។ ដោយ​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក​ មន្ទីរ អភិវឌ្ឍន៍និង​ច្នៃប្រឌិត ​សង្ឃឹម​ថា​នឹង​ទទួលបាននូវ​គំនិត​ទាំងនោះ​និង​ដើម្បី​សំ​រួល​ដល់​កិច្ច សហប្រតិបត្តិការនិង​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល អ្នកជំនាញបច្ចេកវិទ្យានិង​អ្នក​ផ្សេង​ទៀត​ដែល​នឹង​ប្រែ​ក្លាយ​គំនិត​ទាំង​នេះទៅជាការ​ដោះស្រាយ​បញ្ហា​។ ទីភ្នាក់ងារ USAID សង្ឃឹម​ថា​កេរ​ដំណែល​ដ៏​យូរអង្វែងនៃមន្ទីរ​អភិវឌ្ឍន៍​ច្នៃប្រឌិតនេះ​នឹង​នាំ​អោយ​មាន​កំណើន​នៃ​​សហគមន៍​អ្នក​ច្នៃ​ប្រឌិត​ដែល​មាន​សមត្ថភាព​នៅក្នុង​ការ​ប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ហើយ​ធ្វើ​ការ​រួម​គ្នា​ដើម្បីចូលរួម​អភិវឌ្ឍ​ន៍​​ប្រទេស​កម្ពុជា ​!