សិក្ខាសាលាស្តីពីការការពារសុវត្ថិភាពនៅថ្ងៃសៅរ៍ជាលើកទី 2 នៅ DI

សិក្ខាសាលាជា​លើក​ទី​ពីរនេះនឹងធ្វើឡើងនៅ Development Innovations ស្តីពីការ​ការពារសុវត្ថិភាព​នៅ​ថ្ងៃ​សៅរ៍ ​ព្រឹត្តិការណ៍​នេះមានគោលបំណងដើម្បី​បង្កើន​ការ​យល់​ដឹង​ទាក់ទង​ទៅនឹង​សន្តិសុខ​ព​ត៌​មាន​​ ដែលនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 29 ខែ​វិច្ឆិកា​ ឆ្នាំ 2014 ចាប់​ពី​ម៉ោង 2:30 រសៀល​រហូតដល់​ម៉ោង 5:00 ល្ងាច​។

នៅក្នុងសិក្ខាសាលានេះ​នឹងត្រូវនិយាយ​អំពី​បញ្ហា​ជាច្រើន​ ហើយ​នៅ​ពេល​ដែល​ក្រុម​ការងារ​របស់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មក​ចូលរួម​ពិព៌ណបច្ចេកវិទ្យា និង​ អេ​ឡិច​ត្រូ​និ​ច (ITET​) 2014 យើង​បានស្វែងយល់​អំពី​សន្តិសុខ​អ៊ីនធឺណិត​នៅ​ក្នុង​ស​ន្និ​សិ​ទ​នៅ​ថ្ងៃទី 1 សូមអានអត្ថបទរបស់​យើង​នៅ​ទីនេះ​!

ព្រឹត្តិការណ៍​នេះ​បាន​ផ្តោ​ត​លើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​ស​ន្ដិ​សុខ​បច្ចេកវិទ្យា​។ នេះ​ជា​អ្វី​ដែល​ស​ត្រូវ​អាច​ធ្វើ​បាន​ដើម្បី​វាយ​ប្រហារ​អាជីវកម្ម​ឬ​ទ្រព្យ​សម្បត្តិ​ឌីជីថល​នៅក្នុងអង្គភាពរបស់​អ្នក​។ទាំងនេះ​រួម​បញ្ចូល​ទាំង​កម្មសិទ្ធិបញ្ញា​និង​ប​ច្ចេ​ក​វិទ្យា​ស្នូល​។ សិក្ខាសាលាស្តីអំពីការការពារ​សុវត្ថិភាពនៅ​ថ្ងៃ​សៅរ៍នេះនឹង​បង្រៀន​អ្នកអំ​ពី​របៀប​ដើម្បី​ការពារ​ក្រុមហ៊ុន​របស់​អ្នក​និង​ការពារ​ពី​ការ​កើត​ឡើង​ទាំង​នេះ​ដោយ​ការ​ចែក​រំលែក​នូវ​ប​ច្ចេ​ក​ទេសដែល​អ្នក​វាយ​ប្រហារ​ទាំង​នោះប្រើ​ប្រាស់​ ​។

លោក អ៊ូ ​ផាន់ណារិទ្ធ នឹង​ត្រូវ​ធ្វើជាវាគ្មិន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លោកជា​ស្ថាបនិក​របស់ secudemy.com ដែល​ជា​គេហទំព័រ​បង្កើន​ការ​យល់​ដឹង​អំពី​សន្តិសុខ​ពត៌មាន​។ លោក​ក៏​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់មួយរូបផងដែរ​ ដែលបង្រៀនក្រៅ​ម៉ោង​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ (BBU​) រាជធានី​ភ្នំពេញ​ ដោយបង្រៀន​មុខ​វិជ្ជា​ដូច​ជា ​សន្តិសុខ​ពត៌មាន​ បច្ចេកវិទ្យា​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ ​និង​ច្បាប់បច្ចេកវិទ្យា​​។

លោកជា​អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​លើសន្តិសុខអ៊ីនធើណេតសម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​និង​អង្គការ​ជា​ច្រើន ​ហើយលោកត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅធ្វើជាវាគ្មិននៅ​តាម​សន្និសីទនិង​សិក្ខាសាលា​​ជា​ច្រើនផងដែរ​។ កាលនៅ​​ឆ្នាំ 2012 លោក​បាន​ទទួល​ពានរង្វាន់​ដោយ​ក្រុម​ទិន្នន័យ​អន្តរជាតិ (IDG​) ដែលជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​សន្តិសុខពត៌​មាន​កំពូល​ៗ​ទាំង 10 នៅក្នុង​តំបន់​អាស៊ាន​។

សម្រាប់​ពត៌មាន​បន្ថែម​សូមចូល​ទស្សនា នៅទីនេះ !

Flyer