ព្រឹត្តិការណ៍ Dart Flight School : Phnom Penh CodeLab

Dart Flight School : Phnom Penh CodeLab គឺជា​ព្រឹត្តិការណ៍មួយដែល​ផ្តោ​ត​លើរបៀប​​បង្កើនសមត្ថភាពអ្នកអភិវឌ្ឍន៍​កម្មវិធីនៅកម្ពុជា​ដើម្បី​ចាប់​ផ្តើ​ម​​ជាមួយ ”Dart​”​ ដែល​បាន​ធ្វើ​ឡើង​នៅថ្ងៃទី 22 ខែ​កុម្ភៈ​ឆ្នាំ 2014 ចាប់ពីម៉ោង 1:00 រសៀលរហូតដល់ម៉ោង 5:00 ល្ងាច​នៅ​អង្គការ InSTEDD ក្នុងរាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយក្រុមអ្នក អភិវឌ្ឍន៍ហ្គូហ្គលភ្នំពេញ​ ហើយបានផ្តល់ឱកាសអោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងតំបន់ដើម្បី​រៀន​បន្ថែម​​អំពី​កូដ​ដោយចូលរួម​សកម្មភាព​នាៗនៅក្នុងកម្មវិធី​និង​ធ្វើបទបង្ហាញ​​​កម្មវិធីដែលចេញពី dart ជា​លើក​ដំបូង​របស់​ពួក​គេ​។

តើ Dart ​ជា​អ្វី​?

Dart គឺជា ”ថ្នាក់​ដែល​មាន​មូលដ្ឋាន​ហើយជា​ឧបករណ៍​តម្រង់​ទិស​ដោយ​មិនចាំបាច់មានទ្រឹស្តី​” ។ វាគឺជាទំរង់​ថ្មី​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​​បង្កើតកម្មវិធី​​នៅលើវេបសាយ ។ Dart ​ជួយ​អ្នក​អោយបង្កើត​កម្មវិធី​នៅលើវេបសាយដ៏​ទំនើប​ជា​មួយ​នឹង​ភាសា​ថ្មី​ core libraries និង​ជា ឧបករណ៍​ដូច​ជា​កម្មវិធី​គ្រប់​គ្រង​កញ្ចប់​កម្មវិធី​ ការសរសេរកម្មវិធីដើម្បីចងក្រងជា JavaScript ។ នៅក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ​សហគមន៍​អភិវឌ្ឍន៍​នានា​នៅ​ជុំវិញ​ពិភពលោក​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ Dart Flight School នេះផងដែរ​ ។

ចំនែកឯនៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ព្រឹត្តិការណ៍​ Dart Flight School ក៏បាន​ស្វាគមន៍​អ្នក​ចូលរួម​​ជាង 50 នាក់​ដោយ​មាន​ការ​ចូល​រួម​ពីសិស្សនិស្សិត​ជំនាញពត៌មានវិទ្យាជាច្រើន​មក​ពី​បណ្តា សាកល​វិទ្យា​ល័​យ​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ អ្នក​ចូល​រួម​ទាំង​អស់​ត្រូវយក​កុំព្យូទ័រ​យួរ​ដៃ​ផ្ទាល់ខ្លួន​ម្នាក់មួយហើយទាញ​យក​កម្មវិធី Dart SDK និង​ Dart Editor ចេញ​ពី​គេហទំព័រ​ ​: www.dartlang.org បន្ទាប់​មក​ពួក​គេ​ត្រូវដំឡើង​កម្មវិធី​នៅ​លើ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ហើយ​ចាប់​ផ្តើ​ម​សរសេរ​កូដ​ ! អ្នក​​អាច​រក​ឃើញ​​វីដេអូ​ណែនាំអំពី​ Dart នៅ​ទីនេះ ក៏ដូចជាដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែមទៀតផងដែរ​។

បើនិយាយ​អំពី​ដំណើរ​ការនៃការសរសេរ​កូដ​នោះវិញ ​យើង​មាន​ជំហាន​ពីរ​ផ្សេង​ៗគ្នា​។ ជំហាន​ដំបូង​គឺ​ត្រូវ​បាន​គេ​ផ្តោ​ត​​លើ “Dart Hello World App” មាន​ន័យ​ថា​យើង​ត្រូវ​​សរសេរកម្មវិធី អោយចេញជាពាក្យ Hello World (ដើម្បីទទួល​បាន​អាវ​យឺតមួយ​ដោយ​ឥត​គិត​ថ្លៃ​)។ ជំហាន​ទី​ពីរគឺ​ផ្តោ​ត​លើ​ Dart CodeLab: “Pizza Programming Competition” ដែលអ្នកត្រូវតែផលិត​កម្មវិធីដ៏តូច​មួយ​​ដែលចេញពី Dart អោយបានឆាប់​រហ័ស​ដើម្បីដើម្បី​ឈ្នះ​រង្វាន់​។ នៅ​ដំណាក់ កាល​នេះ​អ្នក​ចូលរួម​ទាំងឡាយណាដែល​បាននាំ​មក​ជាមួយ​នូវកម្មវិធី Dart ដ៏​​តូច​មួយនឹងត្រូវ ធ្វើបទបង្ហាញ​​។ មានមនុស្សចំនួន 10 នាក់​បានធ្វើបទ​បង្ហាញ​អំពីកម្មវិធី​របស់​ពួក​គេ​ ហើយ​បន្ទាប់​មក​អ្នក​ចូលរួម​ទាំងអស់​បាន​បោះ​ឆ្នោត​សម្រាប់​អ្នកដែលធ្វើបានល្អជាងគេ​។ បន្ទាប់​មកក្រុម​អ្នករៀបចំកម្មវិធីបានជ្រើស​រើស​អ្នក​ឈ្នះចំនួន 5 នាក់ដែល​មាន​ឱកាស​ទទួលរង្វាន់​។

ជាចុង​បញ្ចប់នេះ​ ខ្ញុំ​សូមនិយាយ​ថា​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​ផ្តល់​នូវ​ចំណេះ​ដឹង​និង​បទ​ពិសោធ​ន៍ជាច្រើន​ប៉ុននោះទេ ​ប៉ុន្តែ​ថែមទាំងនាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​ផងដែរ​សម្រាប់​អ្នកដែលចង់យល់ដឹងអំពីបច្ចេកវិទ្យា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​! នៅខែ​ក្រោយនេះ​​ក្រុមអ្នក អភិវឌ្ឍន៍​ហ្គូហ្គលក្នុង​តំបន់នឹង​​ចាប់​ផ្តើ​ម​កម្មវិធី “Women Techmakers” នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជាដើម្បី​អបអរទិវា​នារី​អន្តរជាតិផងដែរ​។ សូមកុំខកខានឱកាសនេះដែលជាពេល​វេលា​ដ៏​ល្អ​មួយដើម្បី​ជួប​ជាមួយមនុស្សដែលចាប់អារម្មណ៍ជាមួយនិង​ប​ច្ចេ​ក​វិទ្យា​ជាច្រើន !


Created with flickr slideshow.