ទិដ្ឋភាពទូទៅនៃការរៃអង្គាសមូលនិធិនៅក្នុងតំបន់អាស៊ី (ក្រាបពត៌មាន)

តើអ្នកធ្លាប់​ចង់​ដឹង​អំពីការរៃអង្គាសមូលនិធិដែរឬទេ​? នេះជាអ្វី​ដែល​ត្រូវ​បាន​ចាប់​ផ្តើ​មលេច ចេញជា​រូប​រាងឡើង​នៅ​ក្នុងប្រទេសកម្ពុជា​នាពេលបច្ចុបន្ននេះ។​ យើងនឹង​​បង្ហាញ​ជូនអ្នក​នូវការវិភាគ​ ស្ថិតិ​ និងគន្លឹះ​នៃ​ការរៃអង្គាសមូលនិធិនៅ​ក្នុង​តំបន់​អាស៊ី​ !

ដំបូងតើអ្វី​​ជាការរៃអង្គាសមូលនិធិ? វា​ជា​វិធី​សា​ស្រ្ត​​នៃការរៃ​ប្រាក់​សម្រាប់​ការចាប់ផ្តើមអាជីវកម្មថ្មី​។ ការរៃអង្គាសមូលនិធិគឺ​និយាយអំពី “យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ស្វែង​រក​អង្គការ​ឬ​បុគ្គល​ផ្សេង​ទៀត​ដើម្បី​ “ឧបត្ថម្ភ” ហើយនៅ​ទី​បំផុតគឺ​ជួយ​បង្កើន​ប្រាក់​និងផ្តល់​មូលនិធិ​ដល់​​អាជីវកម្ម​​ថ្មី​” ។ នេះ​អាច​ជួយ​សហគ្រិន​ដូចជា​ខ្លួនអ្នក ​ដោយ​ការ​បន្ធូរ​បន្ថយ​បន្ទុក​ដែលកើតមានឡើងជាមួយ​នឹង​ដើម​ទុន​​អាជីវកម្ម​របស់​អ្នក​។

ការរៃអង្គាសមូលនិធិមាន​មានបួនប្រភេទ​ផ្សេងៗ​គ្នា​។ មូលធន,​ ប្រាក់​កម្ចី​, ការផ្តល់រង្វាន់ ​និង ការបរិច្ចាគ​។ ការផ្តល់រង្វាន់​និងការបរិច្ចាគគឺ​ជា​មានភាព​ពេញ​និយម​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​។

ដំបូង ​វា​អនុញ្ញាត​អោយអ្នករក្សា​នៅក្នុងការ​ត្រួត​ពិនិត្យ​​អាជីវកម្ម​របស់​អ្នក (ការផ្តល់រង្វាន់​និង​ការ​បរិច្ចាគ​​​) ហើយអ្នកនឹងមាន​សេរីភាព​ក្នុង​ការ​ច្នៃ​ប្រឌិតយ៉ាង​ពេញលេញ​។ មិនមាន​វិនិយោគិន​ណាម្នាក់អាចនឹងកំណត់​អ្នក​ឬផ្លាស់​ប្តូ​រ​គំនិត​របស់​អ្នក​បានទេ នោះគឺគ្រាន់តែជារូបអ្នក​ហើយនិង​ការ​គាំពីអ្នកទាំងឡាយណា​ដែល​បាន​គាំទ្រ​លើគម្រោង​របស់​អ្នក​តែប៉ុននោះ។

ទីពីរ ការរៃអង្គាសមូលនិធិ ជួយ​អ្នក​អោយ​ទទួល​បាន​នូវមតិយោបល់ត្រលប់​សំខាន់​ៗពី​អតិថិជនសក្តា​នុ​ពល​របស់​អ្នក​។ វា​ធ្វើ​ការ​ដូច​ជា​អ្នក​នៅ​តែ​មាន​ពេល​វេលា​ដើម្បី​ជួសជុល​នូវ​គុណវិបត្តិ​មួយចំនួនមុន​ពេល​ផ្តល់​ផលិតផល ​សេវាកម្ម​ ឬ​ គម្រោង​​របស់​អ្នក​។  តើ​អ្នកអាចធ្វើវាដោយ​របៀបណា​? ប្រសិន​បើ​មាន​មនុស្ស​ដែល​ចង់​បរិច្ចាគ​ទៅ​លើ​គម្រោង​របស់​អ្នក​ឬ​ក៏រួម​ចំណែក​ក្នុង​ការ​ទទួល​បាននូវ​ផលិត​ផល​របស់​អ្នកនោះ​ វា​មាន​ន័យ​ថា​អ្នក​ពិត​ជា​មាន​ទី​ផ្សារ​មួយ​ហើយ។

ទីបី ការរៃអង្គាសមូលនិធិ ផ្តល់​អោយ​អ្នក​នូវ​ជម្រើស​កាន់​តែ​ច្រើន​។ ជាមួយ​នឹង​វេទិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ អ្នក​អាច​បង្កើន​ប្រាក់​ទៅតាមរយៈអ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ លើស​ពី​នេះទៅ​ទៀត​ អ្នក​ក៏​អាច​ទទួល​បាន​នូវ​ការ​ចូល​ទៅកាន់ទីកន្លែងដ៏ធំ​មួយ​របស់​អ្នក​វិនិយោគផងដែរ​។

ទោះ​បីជាយ៉ាង​ណា​ក៏ដោយ ក៏មាន​បញ្ហា​មួយ​ចំនួន​នៅ​តែកើតមានឡើងជាមួយ​នឹង​ការរៃអង្គាសមូលនិធិនៅក្នុងតំបន់​អាស៊ី​នេះ។ បញ្ហាមួយ​ចំនួន​ទាំង​នោះ​មានដូចជា​: វប្បធម៌​, ការ​ជឿ​ទុកចិត្ត, ​និង ​ក្របខ័ណ្ឌវប្បធម៌​សំដៅ​ទៅ​លើ​របៀប​ដែល​សង្គមមួយ​ធ្វើការ ​ហើយ​វា​ហាក់​ដូច​ជា​​ការ​បរិច្ចាគ​ដោយ​មិន​បានរំពឹង​ថា​នឹង​ទទួលបាននូវសំណងជា​រូបិយវត្ថុ​ត្រលប់មកវិញគឺ​មិនមាន​នៅ​ក្នុង​វប្បធម៌​របស់តំបន់អាស៊ី​អាគ្នេយ៍​នេះទេ។ ការ​ទុកចិត្ត​គឺ​ជាការ​មាន​ជំនឿ​ថារាល់ប្រាក់​ដែល​អ្នក​បាន​ដាក់បញ្ចូលទៅ​ក្នុង​នោះនឹង​មាន​ការ​ប្រើ​ប្រាស់​បានយ៉ាង​ល្អ​និង​មិន​ត្រូវ​បាន​រំលោភ​បំពាន​។ វា​ក៏​អាច​អំពី ​ថា​តើ​អាជីវកម្មថ្មី​នេះ​អាច​ផ្តល់​ជូន​នូវ​អ្វី​ដែល​ពួក​គេ​បាន​សន្យា​ដែរឬទេ។ ក្របខ័ណ្ឌ​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​រដ្ឋា​ភិ​បាល​ជា​ច្រើន​មិន​ទាន់​បង្កើត​បទ​ប្ប​ញ្ញ​ត្តិ​ដើម្បី​លើក​កម្ពស់​និង​ការពារ​ប្រព័ន្ធ​អេកូ​សម្រាប់​វិនិយោគិន​និង​ការ​រៃ​អង្គាសប្រាក់​។

នោះ​មិន​អាចនិយាយបាន​ថា ការរៃអង្គាសមូលនិធិនឹង​មិន​អាចកើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជាបាននោះឡើយ​ ! ជា​ការ​ពិតណាស់ ​នៅ​ក្នុង​ព្រឹត្តិការណ៍ រៃអង្គាសមូលនិធិប្រចាំតំបន់អាស៊ី​ឆ្នាំ 2014 នៅក្នុង​ប្រទេស​សិង្ហបុរី​ លោក កាន់ ចាន់មេត្តា ជារដ្ឋលេខាធិការ​របស់ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍កម្ពុជា​​ បាន​ស​ម្តែ​ង​នូវ​បំណង​ប្រាថ្នា​របស់​លោក​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រីកការរៃអង្គាសមូលនិធិដើម្បី​បង្កើន​ថ្នាក់​ដល់សហគ្រិន​របស់​យើង​និងធ្វើអោយ​សេដ្ឋកិច្ច​របស់​យើងមាន​ភាពរីក​ចំរើន។

ប្រទេសកម្ពុជា​ក៏​មាន​វេទិការៃអង្គាសមូលនិធិរបស់​ខ្លួនផងដែរដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ក្នុងខែ​មេសា​ ឆ្នាំ 2015 នេះ។ CamboFund ជាគម្រោង​មូយដែលត្រូវ​បាន​ដឹកនាំ​ដោយ​លោក Cedric Jancloes ដែលរូបលោក​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ 1995 មកនិង​បាន​បម្រើ​ការងារជា​ច្រើន​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​។ វេទិកា​របស់​លោកនឹង​ត្រូវ​បាន​បើក​ចំហ​ដល់​គម្រោង​​គ្រប់ប្រភេទ​ទាំងអស់នៅ​ក្នុង​គោល​បំណង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់ប្រជាជន​កម្ពុជា​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមកអោយសំរេចបានជោគជ័យ​។ ដើម្បី​ប្រឆាំង​ទៅនឹង​បញ្ហា​នៃ​ជំនឿចិត្តនេះ លោក​បាន​និយាយ​ថា​គម្រោង​ទាំង​អស់​នេះនឹង​ត្រូវ​បាន​ជ្រើសរើស​និង​ត្រូវ​បាន​តម្រូវ​ទៅ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ដោយតឹងរ៉ឹង​មុន​ពេល​ដែល​ពួក​គេ​​បើក​ចំហ​រ​ជា​សាធារណៈ​ដើម្បី​រួម​ចំណែក​។ អ្នក​អាច​ពិនិត្យ​មើលពួកគេ នៅទីនេះ 

តើ​អ្នកស្ថិតនៅក្នុងយុទ្ធនាកានៃការរៃអង្គាសមូលនិធិមែនទេ ? ​ពិតអស្ចារ្យណស់ ​! ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​យើង​បាន​ចងក្រង​សម្រាប់​អ្នក​:

  1. ការនិទានរឿង​: ចូរប្រាប់​រឿងរ៉ាវស្តីពី​យុទ្ធនាការ​របស់​អ្នក​អោយបានល្អ​។ តើ​អ្វី​ជា​គោលបំណង​របស់​អ្នក​ ​? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើវា​ ? តើ​វាអាច​នឹង​ប៉ះ​ពាល់​ដល់​សង្គមដែរឬទេ​​? សូម​ប្រាកដ​ថា​រឿង​របស់​អ្នក​គឺ​ទាក់ទង​ទៅ​នឹង​ទស្សនិកជន​។
  2. ការ​ធ្វើ​ផែនការ​: សូមធ្វើគំរោងយុទ្ធនាការ​ទាំង​មូល​របស់​អ្នក​អោយបានល្អ​ ហើយ​កំណត់​គោល​ដៅ​ក៏​ដូច​ជា​ពេលវេលា​អោយបានពិត​ប្រាកដ។ សូម​ប្រាកដ​ថា​អ្នក​ត្រូវ​បាន​រៀបចំរួចជាស្រេច​សម្រាប់​ការថមថយ​​ណា​មួយ​ ​!
  3. ចំណាប់អារម្មណ៍ ​: អ្នកត្រូវតែបង្កើន​​ចំនាប់​អារម្មណ៍​នៅ​ក្នុង​យុទ្ធនាការ​របស់​អ្នក​សម្រាប់​វា​ដើម្បី​អោយវាដំណើរការ​។ ដើម្បី​ប្រមូល​ផ្តុំ​​ហ្វូង​មនុស្ស​ សូមប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ផ្សព្វ​ផ្សាយ​ពីការ​យល់​ដឹង​នៃ​យុទ្ធនាការ​របស់​អ្នក​។
  4. ការត្រួត​ពិនិត្យ​: បន្ទាប់​ពី​អ្នក​បាន​ចាប់​ផ្តើ​ម​យុទ្ធ​នា​ការ​របស់​អ្នក​រួចមក សូមសម្លឹងមើលទៅលើការ​ផ្តល់​មតិ​ឬមតិ​យោបល់​ពី​អតិថិជន​សក្តា​នុ​ពល​របស់​អ្នក​។ សូមចាំ​ថា​ត្រូវផ្តល់ពត៌មានថ្មីៗដល់ទស្សនិកជន​របស់​អ្នក​អោយ​បាន​ទៀងទាត់​ ដូច្នេះ​ពួក​គេ​អាចដឹង​ពី​ការ​រីក​ចម្រើន​របស់​អ្នក​ហើយពួកគេ​នឹង​បន្តការ​គាំទ្រ​លើគំរោងរបស់​អ្នក​។

សូម​ពិនិត្យ​មើល​ក្រាបពត៌មានពេញ​លេញ​ដូច​ខាង​ក្រោមនេះ​!

Crowdfunding

Sources:

goo.gl/wamlDX | goo.gl/umPcQn | goo.gl/WlNqyb | goo.gl/ZaxCOL | goo.gl/12zwlr | goo.gl/q56Mss | goo.gl/6hzYvC | goo.gl/dPH3hS | goo.gl/LJWfnD