ការភ្ជាប់ទំនាក់ទំនងសហគ្រិននៅក្នុង ប្រទេសកម្ពុជា

មន្ទីរ​អភិវឌ្ឍន៍និងច្នៃប្រឌិតសហការជាមួយ​ទីភ្នាក់ងារ USAID ប្រទេស​កម្ពុជា​នឹងធ្វើការណាត់ ជួប​បុគ្គល​ដែល​មានឈ្មោះក្នុងវិស័យបច្ចេកវិទ្យា​ដែលគួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ស្មារតី​ Startup Weekend ជាមួយនិងអ្នកដឹកនាំក្នុងការសិក្សារបស់ពួកគេ។

ស​ប្តា​ហ៍ខាង​មុខនេះ​​នឹងមានការធ្វើបទ​បង្ហាញ​ដោយលោក​ យ៉េ​ង ​សុខ ​ជា​សហគ្រិន​បច្ចេកវិទ្យា​កម្ពុជា​ដែល​មាន​បទពិសោធន៍ជាង 7 ឆ្នាំក្នុង​ការ​គ្រប់គ្រង​និងផ្គត់ផ្គង់សេវា IT ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​លោក Tom Rausch ​ជា​អ្នក​ជំនាញ​ tech-for-good ​របស់​អាមេរិក​ដែល​មាន​បទ​ពិសោធ​ជាងប្រាំ​ទ្វីប​ ​និង​ជា​សហ​ស្ថាបនិក​នៃ Good World Solutions

ជាមួយនិង​កំរិតបរិញ្ញាបត្រនៅក្នុងផ្នែកប្រព័ន្ធត៌មានពាណិជ្ជកម្ម ​និង​ជា  EC-Council Certified Ethical Hacker ​លោក​ យ៉េ​ង សុខ ពិត​ជា​បាន​ធ្វើ​ឱ្យមាន​វត្តមាន​នៅ​ក្នុង​វិស័យ នេះដោយ​មាន​សមិទ្ធិ​ផល​របស់​គាត់ជាច្រើន – ដែល​រួម​បញ្ចូលទាំងការប្រតិ​ប​ត្ដិ​ការ​​ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា IT ដ៏ជោគជ័យ​និង​​ផ្តល់សេវា​យ៉ាងទូលំទូលាយ​ដោយរួម​បញ្ចូលទាំង​សេវា ពិគ្រោះ​យោបល់ផ្នែក IT ការគ្រប់គ្រង​និង​ផ្គត់ផ្គង់សម្រាប់​អតិថិជន​ជាតិ​និង​អន្តរជាតិ​។

Good World Solutions ​គឺ​ជា​សហគ្រាសក្នុង​សង្គមមួយដែលប្រើ​ប​ច្ចេ​ក​វិទ្យា​ដែល​អាច​ធ្វើ​ជាមាត្រដ្ឋាន​ដ៏​សាមញ្ញ​មួយ​ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវសង្វាក់​នៃការផ្គត់ផ្គង់ប្រកបដោយ​តម្លាភាព​។ លោក Rausch បានជួយ​ការភ្ជាប់​បណ្តាញ​ការងារ​ដោយទទួល​បាន​ជោគជ័យ​នៃចំនួនពលករចាប់ពី 100 នាក់​ទៅ 75,000 នាក់ឡើង​ទៅនៅ​ក្នុង​ប្រទេស​ចំនួន 10 ។

ព្រឹត្តិការណ៍ Startup TBC ជាមួយ​និងលោក ​យ៉េ​ង ​សុខ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ពុធ ​ទី 9 ខែ​មេសា​ឆ្នាំ 2014 ចាប់ពីម៉ោង 5:30 នាទី​ល្ងាច​រហូតដល់​ម៉ោង 7 យប់​។ អ្នក​ដឹក​នាំ​ទូទាំងពិភព​លោក​ជាមួយ​នឹង​លោក Tom Rausch នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី 1 ខែ​ឧសភា​ ឆ្នាំ 2014 វេលា​ម៉ោង 8:30 នាទី​ព្រឹក​រហូតដល់​ម៉ោង 10 ព្រឹក​​។ ព្រឹត្តិការណ៍​ទាំងពីរ​នេះ​គឺ​ចូលរួមបាន ដោយសេរីដែលនឹងប្រព្រឹត្តិទៅ​នៅមណ្ឌលអភិវឌ្ឍន៍​និងច្នៃប្រឌិត​។

មណ្ឌលអភិវឌ្ឍន៍​និងច្នៃប្រឌិត​​មាន​ទីតាំង​ស្ថិត​នៅអគារលេខ # 296​ ផ្លូវ 271​ សង្កាត់​ទួល​ទំពូង 2 ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​​។ សូម​ចុច​ទីនេះ​ដើម្បី​មើល​ផែនទី​ ​។