Connect@CoLab ភ្ជាប់ទំនាក់ទំនង ជាមួយនឹងអ្នកជំនាញ

ការជួបជុំភ្ជាប់ទំនាក់ទំនងគ្នាជា​ប្រចាំខែ​របស់ CoLab កម្ពុជា​គឺ​បានវិលត្រឡប់​មក​វិញហើយ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី 7 ខែ​តុលា​ វេលាម៉ោង 6:00 ល្ងាច​នៅ​ទីកន្លែងរបស់​ពួកគេ។ Connect@coLab នាំមក​ជាមួយគ្នានូវ​​អ្នក​ជំនាញ​ និង ​អ្នក​ដែលចាប់ផ្តើមអាជីវកម្ម ក្នុងវិស័យប​ច្ចេ​កវិទ្យា​​​។ដោយប្រារព្ធធ្វើឡើង​មួយដងក្នុង​ខែ ​ពួក​គេ​បាន​មកជួបជុំគ្នា​ដើម្បី​ពិសារ​ភេសជ្ជៈ​មួយ​ចំនួន​និង​ជជែកគ្នាលេង​ក្នុង​បរិយាកាស​ជា​ផ្លូវ​ការយ៉ាងកក់ក្ដៅ​។ មនុស្ស​គ្រប់​រូប​គឺត្រូវបាន​ស្វាគមន៍អោយចូលរួមនៅក្នុងព្រឹត្តិការណ៍​នេះ​ ហើយ​នៅក្នុង​ខែ​នេះ​នឹងមាន​ភ្ញៀវ​ពិសេស​មួយចំនួ​ន។ ខែនេះនឹង​មានអ្នក​វិនិយោគទុន​មកពី​ប្រទេស​ន័​រវេ​ ជាអ្នកតំណាង​មក​ពី Mozilla Firefox (អាស៊ី​អាគ្នេយ៍​)​ Startup Weekend Cambodia និងមានមនុស្សជា​ច្រើន​ទៀត​​ចូលរួម។

colab-22-700

CoLab’s cosy interior
Photo Credit: CoLab

CoLab កម្ពុជា​គឺជា​ប្រភេទ​​ដំបូង​របស់​ខ្លួននៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ជាទីកន្លែងធ្វើការរួមគ្នាមួយ​ដោយឃើញ​មានអ្ន​កមកពីវិស័យជាច្រើនដូចជា អ្នក​រចនា​ក្រាហ្វិក​ អ្នក​អភិវឌ្ឍន៍​វែ​ប​សាយ​ អ្នក​ជំនាញ​នៅអង្គការ​ក្រៅរដ្ឋាភិបាល​ អ្នក​និពន្ធ ​និង​សិល្បករ​។ កន្លែងនេះត្រូវ​បាន​បង្កើត​ឡើងប្រហែល​ជាបី​ឆ្នាំ​កន្លង​មកហើយ​ ហើយបានផ្ដល់ជាទីកន្លែង​​ដល់​​មនុស្ស​ដើម្បី​ធ្វើការ​រៀងៗខ្លួនប៉ុន្តែ​មិន​មែននៅ​តែ​ម្នាក់​ឯងនោះ​ទេ​។

colab-10-700

មិន​មែន​គ្រាន់​តែ​ជា​កន្លែងធ្វើការរួម​គ្នានោះទេ​ CoLab ក៏​ជា hackerspace មួយ​ផងដែរ។ អ្នកនិយមប​ច្ចេ​ក​វិទ្យា​បានមកជួបជុំគ្នា​នៅ​ទីនោះ​ដើម្បី​ធ្វើ​ការ​លើ​គម្រោងជាច្រើន ​ហើយ​ពួក​គេ​ទើប​បានផ្គុំជា​​ម៉ាស៊ីន​បោះពុម្ព MakerBot Cupcakes 3D មួយផងដែរ។ CoLab ក៏​ធ្លាប់បានធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុងការបណ្តុះបណ្តាល​កម្មវិធី​ផ្សេងៗជាច្រើនផងដែរដូច​ជា​ ការបណ្តុះបណ្តាល Angular JS  ​នៅ​ថ្ងៃ​ទី 4 ខែ​តុលា​។

បច្ចុប្បន្ន​មាន​វិធី​បួន​យ៉ាងដើម្បីចូល​រួមជាមួយ coLab។ អ្នក​អាច​បង់​ប្រាក់​សម្រាប់​ការ​ចូល​ជា​រៀង​រាល់​ថ្ងៃ ​ឬ ​សម្រាប់​​ដប់​ថ្ងៃ​។ ប្រសិន​បើ​អ្នក​ចង់​ចូល​ដំណើរ​ការអោយបាន​កាន់​តែ​ច្រើននោះ​ សូមពិចារណា​ការ​លើការបង្កើន​ស្ថានភាព​របស់​អ្នក​ទៅជា “ជា​សមាជិក​” ឬ “អ្នក​ឧបត្ថម្ភ​” ។ អ្នក​អាច​រក​ឃើញ​ពត៌មានបន្ថែម​ នៅ​ទីនេះ ។

Connect@coLab បាន​បន្ត​អស់​រយៈពេល​ប្រមាណជា​បួន​ទៅ​ប្រាំ​ខែមក​ហើយ ហើយ​ត្រូវ​បាន​បន្ត​​​ធ្វើ​ឱ្យកាន់តែប្រសើរ​ឡើង​។ សូម​ពិនិត្យ​មើល​​បញ្ជី​ខាង​ក្រោម​សម្រាប់​ពត៌មាន​បន្ថែម​ឬចូល​ទៅ​កាន់គេហទំព័រ coLab នៅទីនេះ ។

event-october-7-2014