ព្រឹត្តិការណ៍ CommunicAsia 2014: ការច្នៃប្រឌិតទៅលើ ICT EcoSystem

ស្មារតីនៃ​ការចាប់​យក​ទិដ្ឋភាពណា​មួយ​អាច​ស្តែងចេញដោយ​ខ្លួន​ឯងផ្ទាល់​នៅ​ពេល​ក្រោយ​ ​ប៉ុន្តែ​យើង​ដឹង​ថា​វា​ជា​ពេល​វេលា​ដើម្បី​ក្រោក​ឈរ​ពី​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​មាន​មហិច្ឆតា​របស់ព្រឹត្តិការណ៍ CommunicAsia 2014​ ដែលជាការ​តាំង​ពិព័រណ៍​​ទំនាក់ទំនង​អ​ន្ដ​រ​ជាតិ​និង​ប​ច្ចេ​ក​វិទ្យា​ព័ត៌មានលើកទី 25 ​ហើយស​ន្និ​សិ​ទ​នេះនឹងធ្វើឡើង​នៅ​​ប្រទេស​សិង្ហបុរី​នៅអគារ Marina Bay Sands ។ ស​ន្និ​សិ​ទ​នេះមានរយៈពេល​បី​ថ្ងៃចាប់ថ្ងៃទី​ពី 17 ខែ​មិថុនា​ឆ្នាំ 201​​4 ជាមួយប​ច្ចេ​ក​វិទ្យា​ច្នៃ​ប្រឌិត​ថ្មី​ដែល​បម្រើអោយ​អាជីវកម្មដែល​ពាក់ព័ន្ធ​​។

CommunicAsia 2014 Geeks In Cambodia

ប្រភពរូបភាព: CommunicAsia

ខណៈពេល​​ដែលការធ្វើបទបង្ហាញមាន​គោលបំណង​ដើម្បី​គ្រប​ដ​ណ្ត​ប់​លើ​ប្រធានបទ​ជាច្រើនដែលនិងបង្ហាញទៅតាមតំណាក់កាលនៃព្រឹត្តិការណ៍នេះ ដែលក្នុងនោះមានបង្ហាញអំពីប្រព័ន្ធទូរ​សព្ទ័​ 4G/LTE កម្មវិធីទូរស័ព្ទ ​ខ្សែកាប RF និង​ប្រព័ន្ធ​ថាមពល​ទូរគមនាគមន៍​។ ជាពិសេស​ការ​ទំនាក់ទំនងតាមប្រព័ន្ធ​ផ្កាយរណប​ដែលនឹង​ត្រូវ​បាន​គេចាត់​ទុក​ជា​ចំណុចដ៏រសើបមួយ​សម្រាប់​ការ​ទំនាក់ទំនងនៅ​ក្នុង​វិស័យឧស្សាហកម្ម​នានា​និង​នៅ​ក្នុង​កន្លែង​របស់​ខ្លួន​ដែលត្រូវបាន​គេអភិវឌ្ឍ​ន៍ទៅ​ជា SatComm2014​ ដែលជាវេទិកា​អាជីវកម្ម​មួយម្រាប់​សហគមន៍​ផ្កាយ​រណប​​។

អ្នក​ជំនាញ​​ពាណិជ្ជកម្ម​នឹង​ចែករំលែក​ព​ត៌​មាន​អំពីដំណើរ​ការ​របស់​ពួក​គេ​ដែលស្ថិត​នៅ​ក្រោមវត្តមានរបស់ភាគីដែលពាក់ព័ន្ធដ៏ឈានមុខគេនៅក្នុងវិស័យនេះ ​ Singapore Exhibition Services (SES​) Pte Ltd ជាអ្នក​តាំង​ពិព័រណ៍​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​មួយនិងជាអ្នក​រៀបចំ​ស​ន្និ​សិ​ទ​នៅ​ក្នុង​តំបន់​អាស៊ី​​ចាប់​តាំង​ពី​ឆ្នាំ 1976 មក។ ​ភាគីដែលពាក់ព័ន្ធដ៏​ធំ​មួយ​ទៀត​នៅ​គឺនៅពី​ក្រោយ​ភាព​អស្ចារ្យ​នៃធនធាន​ទាំងនោះគឺ​ Infocomm Media Business Exchange (imbX)​។ វត្តមាន​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​​ធំៗ​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយ SES ​និងសហព័ន្ធ​បច្ចេកវិទ្យាសិង្ហបុរី infocomm ​ហើយត្រូវ​បាន​រៀបចំ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍ Infocomm សិង្ហបុរី (IDA​) និង​អាជ្ញាធរ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​ប្រទេស​សិង្ហបុរី (MDA​) ។

CommunicAsia 2014 Geeks In Cambodia

ប្រភពរូបភាព: CommunicAsia

ព្រឹត្តិការណ៍ CommunicAsia 2014 នឹងត្រូវបានគេ​ឃើញមានការ​បង្ហាញ​លើផ្នែក​មួយ​នៃប្រធានបទ “NXT​”  ដែលចែកចេញជា​បី​ប្រធានបទ (សេវា​កម្មដែលបានតភ្ជាប់​ សហគ្រាស និង​ទីក្រុង​)។ ចាប់ពីម៉ោង 2 រសៀលរហូតដល់ម៉ោង 4 រសៀល​នៅក្នុង​ព្រឹត្តិការណ៍​នេះ មានក្រុមហ៊ុន​​តាំងពិព័រណ៍​ជា​ច្រើនក៏​នឹង​ត្រូវ​បាន​ចូលរួម​ជាមួយនិង “NXT​” ដែលទាក់ទង​ទៅនឹងការបង្ហាញ​​ផលិតផល​ជា​បន្ត​បន្ទាប់​ផងដែរ។ ការលើកយកមកបង្ហាញ​ផ្សេង​ទៀត​នៃ​ព្រឹត្តិការណ៍​នេះ​រួម​បញ្ចូល​ទាំង​​សហគ្រាស​ធុន​តូចនិង​មធ្យម (SME ​) បទពិសោធន៍​ជំនាញ ​ការទំនាក់ទំនងជាមួយនិងប្រទេសមីយ៉ាន់ម៉ា​​ ប​ណ្តា​ញ​ទំនាក់ទំនងជាមួយ​នឹង​​គន្លឹះនៃ​បច្ចេកវិទ្យា និង​បញ្ជី​នៃការធ្វើបទ​បង្ហាញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៃ International Group Pavilions ​ដែលមានទីតាំងចំនួន 21 ប្រទេស​។ ចំពោះ​បញ្ជី​លម្អិត​នៃ​ក្រុមហ៊ុន​សូមពិនិត្យមើលកំណត់​ត្រា​ជា​ផ្លូវ​ការ​នៅ​ ទីនេះ​។

ជាមួយ​និង​ការ​គាំទ្រ​ដ៏ខ្លាំងក្លាដោយ​ការ​ចូលរួម​របស់​ក្រុម​ហ៊ុន​ប​ច្ចេ​ក​វិទ្យា​ជាង 1000 ​ក្រុម​ហ៊ុន​ និង​ការកើនឡើង​នៃ​ប្រភេទ​ប្រធាន​បទនៅក្នុងបញ្ជី​ ​ដែលធ្វើអោយព្រឹត្តិការណ៍ CommunicAsia 201​​4 បញ្ជាក់អោយឃើញពីភាពខ្លាំងក្លារបស់ខ្លួនជាងព្រឹត្តិការណ៍នៅ​ឆ្នាំ 201​​3 ដែលត្រូវបានគេ​មើលឃើញ​ថាមានអ្នក​ចូល​រួម​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ច្រើន​ជាង 35,000 រួច​ទៅ​ហើយ​។ ថ្លៃ​ចុះ​ឈ្មោះ​ ចាប់​​ពី SGD$3,250.00 ឡើងទៅ​សម្រាប់​ការដាក់ស្នើ​លិខិតសំរាប់ចូលរួម​ពេញ​លេញដែល​នឹង​គ្រប​ដ​ណ្ត​ប់​ពេញទាំង​បួន​ថ្ងៃ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ ។ ដើម្បី​ស្វែង​យល់អំពីព័​ត៌​មាន​បន្ថែម​ទៀត​ទៅលើ​អត្រា​នៃការ​ចូល​រួម​និង​បទ​ប្ប​ញ្ញ​ត្តិ​ផ្សេងៗ​ ​សូមពិនិត្យ​មើល​ឯកសារ​សន្និសីទ​ពេញ​លេញ​របស់​ពួក​គេ​ នៅ​ទីនេះ​!