Coin Cafe បញ្ជាក់ពីវត្តមានរបស់ Bitcoin នៅក្នុងប្រទេសកម្ពុជា

Bitcoin ពិត​ជាបានធ្វើអោយ​មានឥទ្ធិពលមកលើ​ប្រទេសជាច្រើន​ដូច​ជា​ប្រទេស​ជប៉ុន​និង​អាមេរិក​ ​ប៉ុន្តែ​ប្រហែល​ជា​គំនិត​នៃ Bitcoin នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ចាប់​បដិសន្ធិឡើង។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ នេះមិន​មែន​មាន​ន័យ​​ថា​គំនិត​នេះ​មិន​លេចចេញជារូបរាង​​នៅ​ទីនេះ​ឡើយ។ ហាង​កាហ្វេ​ថ្មីមួយដែលមាន​ឈ្មោះ​ថា ​កាក់​កាហ្វេ បាន​បើក​នៅ​លើ​ផ្លូវ 360 ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​កន្លែង​ដំបូង​គេ​បង្អស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​យក​ការ​ទូទាត់​ប្រាក់​តាម​រយៈ​រូបិយប័ណ្ណ​និម្មិត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា Bitcoin ។

​បើ​យោង​ទៅតាម​ Google បានអោយដឹងថាចំនួនទឹកប្រាក់ 10000 រៀល = 0.01 Bitcoin ។ រូបិយប័ណ្ណ​អនឡាញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2009 ហើយអ្នក​ប្រើប្រាស់​ប្រើ​កាបូប​ឌីជីថលដើម្បី “​ផ្ទេរប្រាក់​” ទៅ​កាន់គ្នា​ទៅវិញទៅមក​។ មាន​កន្លែងផ្លាស់​ប្តូ​រ Bitcoin ដែល​អ្នក​អាច​ទិញ​រូបិយ​ប័ណ្ណ​នេះ​ពីទី​នោះ​បាន។

នៅ​ក្នុង​ហាង​កាក់​កាហ្វេ​នោះ ​អ្នក​អាចទិញទំនិញ​តាមរយៈទូរស័ព្ទ​ដៃ​របស់​អ្នកបាន​។ ដោយគ្រាន់​តែ​យក​រូបភាព​កូដ QR នៅ​ខាង​ក្នុង​ហាង​កាហ្វេ​ហើយ​ប្រើ​កាបូប​ឌីជីថល​បញ្ជាក់​ការផ្ទេរ​កាក់ចូល​ទៅ​ក្នុង​គណនី​ដែល​បាន​បង្កប់​នៅ​ក្នុង​កូដ QR នោះ។

លោក Steve Menger ម្ចាស់​ហាង​កាក់កាហ្វេ​ ​សង្ឃឹម​ថា​អាជីវកម្ម​នៅ​កម្ពុជា​នឹង​ចាប់​ផ្តើ​ម​កត់សំគាល់​​រូបិយប័ណ្ណ​កណ្តាល​នេះ​ទាំង​ស្រុង​ ។ គេហទំព័ររបស់លោកគឺ BitCambodia.com ​ដែលមាន​គោល​បំណងដើម្បី​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​តាម​រយៈ​ការ​បង់​ប្រាក់តាម Bitcoin ។

អាជីវកម្ម​ដែល​មាន​បំណង​ចង់​ទទួល​យក​វិធី​សា​ស្រ្ត​នៃ​ការ​ទូទាត់​នេះ​នឹង​ត្រូវមានការ​តភ្ជាប់​គណនី Bitcoin របស់​ពួក​គេ​ទៅ​ក្នុង​គណនី​ធនាគារ​របស់​ពួកគេដែលធ្វើ​ឱ្យ​ប្រតិ​ប​ត្តិ​ការ​ណា​មួយ​ស្ទើរ​តែអាចធ្វើទៅបាន​ទាំង​ស្រុង។ ដែលនេះធ្វើអោយមាន​ជំនឿ​ថា​ រូបិយប័ណ្ឌនេះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។

អ្នក​ប្រើ​ប្រាស់នៅ​លើ​វេទិកា​ជា​ច្រើន​ក៏​ត្រូវ​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ប្រើ Bitcoin ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​កាន់មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេបាន​ផងដែរ។

Bitcoin ពិត​ជា​អាច​មាន​ន័យ​ថា​ជាការ​ទូទាត់​ដ៏មាន​ភាព​ងាយ​ស្រួល​និង​មានសុវត្ថិភាព​ខ្ពស់​នៅក្នុង​ប្រតិ​បត្តិការ​ផ្ទេរប្រាក់​​។ នៅក្នុងពេលខាងមុខនេះ​ ​ប្រហែលជា​ការពង្រីក​​របស់​ខ្លួន​នឹង​ប្រាប់​ពី​អានុភាពរបស់​ខ្លួននៅ​ក្នុង​ការ​ទាក់ទាញ​។

អ្នក​អាច​អាន​បន្ថែម​អំពី Bitcoin នៅ​ទីនេះ ឬ​ទិញ Bitcoin ពី BitCambodia នៅ​ទីនេះ ។

ប្រភព: bit.ly/1xLmAyj