CodeCombat ប្រយុទ្ធជាមួយនិងបំណងរបស់អ្នកដើម្បីរៀន JavaScript

ភាសា​​កម្មវិធី​កុំព្យូទ័រដ៏​ពេញ​និយម​ JavaScript បាននឹងកំពុងតែព្យាយាម​ដើម្បី​ធ្វើជា​ម្ចាស់​ការលើជំនាញ​នេះ​។ ​ជា​ញឹកញាប់​ជំនាញខាងផ្នែកបច្ចេកទេស ​ត្រូវបាន​គេអនុវត្ត​នៅ​ពេល​ដែល​វា​ចូលមកមក​ដល់​ការ​រៀន​ពី​ដំបូង​ហើយជា​ញឹកញាប់​ថ្នាក់​រៀនមានជម្រើសរវាង​​សៀវភៅ​និង​វីដេអូ​។ ការណែនាំអំពី CodeCombat មាននៅ​ទីនេះ​ ។

Photo Credits: CodeCombat

ប្រភពរូបភាព: CodeCombat

នេះជាការបង្រៀនដែលមានរយៈពេល១នាទី​នៅក្នុងហ្គេមដែលមានអ្នកលេងច្រើននៅលើអ៊ីនធឺណេត ហើយ​ការ​ផ្សង​ព្រេង​របស់​យើង​ត្រូវ​បាន​ជាប់​គាំង​​ជាមួយនិងយក្សមួយ​។ដើម្បីស្វែងរកជំនួយ​ បុរសខ្លួន​ដែកម្នាក់​បាន​ប្រាប់​យើង​អោយលុប​បន្ទាត់​ទី 6 របស់ “this.moveRight()​” ​​ដើម្បីគេចខ្លួនពីសត្វ​ចម្លែក​​។ ច្រឡំ​ពី​អ្វី​ដែល​យើង​ទើបតែបាន​ពិពណ៌នាឬ​? CodeCombat ឈរ​នៅ​លើ​បន្ទាត់​នៃ​កូដ​ពិត​ប្រាកដមួយ​ ទាំង​អស់នេះ​មាន​គោល​បំណងដើម្បី​បង្រៀន​អ្នកតាមរយៈការលេងហ្គេមនិង​នាំមកនូវ​វិធី​សា​ស្រ្ត​​មួយនៅក្នុងកណ្តាប់ដៃដ៏​រឹងមាំ​។ វា​អាច​ជា​មេរៀន​និងជា​ការ​រំលឹកមេរៀន ប៉ុន្តែ​នៅ​ពេល​ដែល​អ្វី​គ្រប់​យ៉ាង​ត្រូវចូលមកក្នុងក្រាហ្វិក​ដ៏មានគុណភាព ​និងនៅក្នុងសាច់រឿងអ្វី​មួយ​នោះ អ្នក​នឹងមានការ​ត្រៀម​ខ្លួន​រួចជាស្រេចហើយជក់ចិត្តចំពោះវាជាមិនខាន​។

Photo Credits: CodeCombat

ប្រភពរូបភាព: CodeCombat

មែនហើយ​ ការជក់ចិត្តនោះគឺ​ពិត​ជា​អ្វី​ដែល​ក្រុម​ទាំង​បី​នេះ​មាន​គោល​បំណងសំរាប់ជាជម្រើស​មួយផ្សេងទៀតរបស់​ពួក​គេ​​ដើម្បីយក​ទៅដាក់​លើ​ថ្នាក់​រៀន​នៃសរសេរ​កូដ​នេះ​។ ​លោក George Saines លោក Scott Erickson និងលោក Nick Winter ​បាន​ចាប់​ផ្តើ​ម​នៅ​ពេល​ដែល​លោក George ត្រូវ​រៀន JavaScript សម្រាប់​គម្រោង​ជាលើក​ដំបូង​របស់​ពួក​គេ​នៅ​ក្នុង​ឆ្នាំ 2008។ បើតាមការឆ្លើយតបរបស់អ្នក​ប្រើប្រាស់​បាន​បញ្ជាក់​យ៉ាងច្បាស់ថា​: “អ្នក​ប្រើ​ត្រូវ​តែ​ត្រួត​ពិនិត្យ​កម្លាំង​មនុស្ស​របស់​ពួក​គេ​ផ្ទាល់​ដើម្បីតទល់​ជាមួយនឹង Thoktar និង មនុស្សយក្សរបស់​គាត់អោយបាន​មុន​ពេល​កំណត់​”​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក George ដែលបានលើស​ម៉ោងកំណត់​ហើយគាត់​បានចងចាំក្នុង​ការ​ចំណាយពេលជាមួយ​នឹង Codecademy

ហ្គេមដែលមានប្រភពកូដ​បើក​ចំហ​នេះ ត្រូវបាន​គេសង្កេត​ឃើញ​មានចំនួន​នៃ​អ្នក​ចូលរួម​លេងជាច្រើនជាមួយ​នឹង​វ​ដ្ត​នៃការឈ្នះ​នៅក្នុង​ការ​រៀនដោយឥតគិតថ្លៃ​​ចាប់​តាំង​ពី​ឆ្នាំ 201​​3 មក។ ការជក់ចិត្ត​របស់​ពួក​គេ​ភ្ជាប់​មកជាមួយនូវកម្រិត​នៃភាពពិបាក​ផ្សេងៗជាច្រើន​ដែល​នឹង​ធ្វើអោយអ្នកលេងសរសេរ​កូដ​ឆ្ពោះ​ទៅ​ដល់គោល​ដៅ​ដ៏ជាក់លាក់​មួយ​រហូត​ដល់ចំនុច​លំបាក​បំផុត​នៃ​ Gridmancer នេះ​។ វា​មិន​ត្រូវបានបញ្ឈប់​ការ​នៅ​ទីនេះឡើយ។ ជារឿយៗអ្នក​សរសេរ​កម្មវិធី​តែងតែរួម​ចំណែក​នៅក្នុងជំនាញរបស់​ពួក​គេ​ជំនួស​មក​វិញ​ដោយ​ការ​ជួសជុល​កំហុស​ ទទួល​យកនូវសំណើ​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ជាងមុនដើម្បី​ជំរុញ​អោយដល់កម្រិត​បន្ថែម​ទៀត​។ អ្នក​ប្រើ​ប្រាស់​អាចរីករាយ​ជាមួយ​នឹងផល​ផ្លែនេះ​​ អ្នកអាចរៀនបានគ្រប់​គ្រាន់ល្មមនិង​រួម​ចំណែក​ត្រឡប់​មក​វិញ​ហើយ​ជំរុញអោយមានកម្រិត​កាន់តែខ្ពស់​។

Photo Credits: CodeCombat

ប្រភពរូបភាព: CodeCombat

សេចក្តី​ប្រកាសមួយនៅ​លើ​គេហទំព័រ​របស់​ក្រុម​របស់​ពួក​គេបានសរសេរថា “អ្នកចាំបាច់ត្រូវរៀនដើម្បី​សរសេរ​កូដ​? អ្នក​មិនចាំបាច់​ត្រូវ​ការ​មេរៀនទេ​។ អ្នក​ចាំបាច់​ត្រូវ​ការ​សរសេរ​​កូដជា​ច្រើន​ ​និង​មាន​ពេលវេលា​ដ៏​ល្អដើម្បី​ធ្វើ​វា ហើយនោះគឺជាអ្វី​​នៃការ​សរសេរ​កម្មវិធី​ ​​។ វា​គួរអោយរីក​រាយ​ នោះ​ហើយ​ជា​មូល​ហេតុ​ដែល CodeCombat ជាហ្គេមដែលមានអ្នកលេងច្រើន​។ យើង​នឹង​មិន​បញ្ឈប់វា​ទេរហូត​ដល់​អ្នក​មិន​អាច​បញ្ឈប់វាបាន ប៉ុន្តែ​នៅពេល​នេះ​វា​ជា​រឿង​ល្អមួយ”។ ផ្គូផ្គង​ជំនាញ​ដើម្បីពង្រឹងសមត្ថភាពរបស់​ពួក​គេ​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​បាន​និយាយ​ថា​វា​គឺ​ជា​ពេល​វេលា​ដើម្បី​បង្រៀន​មនុស្ស​ឱ្យ​ចេះ​សរសេរ​កូដ​នោះ ពួក​គេពិតជាមានបំណងលើអាជីវកម្ម​។

ប្រសិន​បើ​អ្នក​នឹក​គិត​អំពី​ហ្គេមក្នុង​ការផ្តល់​ភាព​ងាយស្រួល​នៃ​ការ​ពិពណ៌នា​របស់​យើង​នោះ​ បន្ទាប់មកអ្នក​កំពុង​តែ​ស្ថិតនៅ​ក្នុងកិច្ចការមួយនេះ​។ ម្យ៉ាងវិញ​ទៀត CodeCombat ​អ្នក​ប្រើ​ប្រាស់​ត្រូវបានគេលើកទឹកចិត្តទាំង​​ការ​អប់រំ​និង​ចិត្តគំនិត​។ ដើម្បីផ្ដល់បរិមាណដ៏ត្រឹមត្រូវនៃ​សម្ពាធ​លើ​អ្នក​ប្រើប្រាស់ឬអ្នកសិក្សា​សម្រាប់​ពួក​គេ​ដើម្បីសម្របខ្លួនទៅនិងថ្នាក់រៀនអោយបាន​រហ័ស​ចូល​ទៅ​ក្នុង​ប​ច្ចេ​ក​ទេស​រដ៏​សំខាន់​ ហើយ​ជា​មួយ​នឹង​ស្នាដៃ​ផ្ទួនៗនៅក្នុង​ហ្គេម​នេះ​ ការសរសេរ​កូដ (ដើម្បីភាព​សប្បាយ​របស់​វា​) គឺ​គ្រាន់​តែ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃក្ដារ​ចុច​មួយ​។ បន្ទាប់​ពី​នោះមក អ្នក​ចាំបាច់ត្រូវ​តែឆ្លងកាត់​កម្រិតទាំងនោះ។