អបអរសាទរទិវាសេរីភាពនៃកម្មវិធី !

សូមដៅទុក​ប្រតិទិន​របស់​អ្នក​នៅ ថ្ងៃទី 1 ខែ​វិច្ឆិកា​ ឆ្នាំ 2014 សម្រាប់​ទិវា​សេរីភាព​នៃកម្មវិធី (SFD​) ​! ប្រសិន​បើ​អ្នក​ស្រឡាញ់​និង​ពេញចិត្ត​លើកម្មវិធី​កូដ​បើក​ចំហ​ដោយឥតគិតថ្លៃ (FOSS​) នោះព្រឹត្តិការណ៍មួយ​នេះ​គឺសម្រាប់​អ្នក​។ ព្រឹត្តិការណ៍នេះ​នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង 1:30 រសៀល​រហូតដល់​ម៉ោង 5:30 ល្ងាច​នៅ​ឯ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​និង​ ICT (NIPTICT​) ។

SFD គឺជា​ព្រឹត្តិការណ៍​ជា​សកល​ប្រចាំ​ឆ្នាំ​មួយដែលត្រូវបានរៀបចំ​ដោយ​សេរីភាពនៃកម្មវិធី​​អន្តរជាតិ​ដែលនឹង​អនុវត្ត​នៅ​ទូទាំង​ពិភពលោកដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​។ គោល​បំណង​របស់​វា​គឺ​ដើម្បី​អប់រំ​សហគមន៍​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់ FOSS នៅក្នុង​វិស័យ​នានា​ជា​ច្រើនដូចជា វិស័យអប់រំ ​រដ្ឋាភិបាល​ អាជីវកម្ម​ និង និងវិស័យជា​ច្រើន​ទៀត ​!

Software Freedom Day

អបអរ​សេរីភាព​នៃកម្មវិធីនិង​អ្នក​ទាំងឡាយណាដែល​បាន​ចូល​រួម​ចំណែក​នៅក្នុង​ FOSS នេះ​ហើយ​រៀន​ពី​វាគ្មិន​ដែលនឹងត្រូវធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ​​។ ព្រឹត្តិការណ៍​នេះ​នឹង​​ឃើញមាន​លោក​បណ្ឌិត ​សេង ​សុភាព ជា​ប្រធាននៃ NIPTICT​ លោក Jack មកពី CoLAB  លោក Arky មកពី Mozilla និងមានវាគ្មិន​ជា​ច្រើន​រូបទៀត​។ ពួក​គេ​នឹង​ត្រូវ​បាន​និយាយ​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ Firefox, wordpress ផ្នែក​រឹង​បើក​ចំហ (ម៉ាស៊ីនបោះពុម្ព 3D​) និង​កម្មវិធី​ឥត​គិត​ថ្លៃ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ និង ​ម៉ាស៊ីន​បម្រើ​។

នៅ​ក្នុង​ពិភព​ឌីជីថល​ដែលមាន​ការ​ចូលរួម​ប្រកបដោយតម្លាភាព​និង​និរន្តរភាពនេះ​ វា​គឺ​ពិត​ជា​មានសារៈសំខាន់ខ្លាំងណាស់ដើម្បី​ធ្វើឱ្យ​មនុស្ស​កាន់តែ​ច្រើន​បាន​ដឹង​អំពី FOSS និងទទួល យកវាមកប្រើប្រាស់​ផង​ដែរ​។

សម្រាប់​ពត៌មាន​បន្ថែម ​សូម​ចូលទស្សនានៅលើគេហៈទំព័រនេះ