សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជានឹងឈានទៅលើបណ្តាញដើម្បីចូលរួមសមាហរណកម្មអាស៊ាន

ក្នុងពេលឆាប់ៗនេះការចុះឈ្មោះតាមអនឡាញនឹងនាំផ្លូវសម្រាប់សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជាដែលមានចំនួនប្រហែលប្រាំរយពាន់សហគ្រាសដើម្បីចូលរួមក្នុងកំណត់ត្រាអាជីវកម្មជាផ្លូវការរបស់ប្រទេស។ នៅក្នុងអត្ថបទកាសែតភ្នំពេញប៉ុស្តិ៍កាលពីដើមសប្តាហ៍នេះត្រូវបាន គេថ្លែងថា គំនិតផ្តួចផ្តើមនេះត្រូវបានបញ្ជាក់ដោយមន្រ្តីក្រសួងដែលនឹងត្រូវអនុវត្តសាកល្បង នៅពេលក្រោយក្នុងឆ្នាំនេះនៅក្នុងខេត្តសៀមរាបនិងខេត្តព្រះសីហនុ។

ការរៀបចំប្រព័ន្ធឌីជីថលសំរាប់សហគ្រាសធនតូចនិងមធ្យមដ៏ថ្មីមួយនេះត្រូវបានគេឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាពីរចំនុចគឺ: ពេលវេលានិងអំពើពុករលួយ។ វាមិនត្រឹមតែនឹងជួយកាត់ បន្ថយដំណើរការនៃការចុះបញ្ជីតែប៉ុននោះទេ (ដែលកាលពីមុនធ្លាប់ចំនាយពេលរហូតដល់ទៅ 10 ទៅ 15 ថ្ងៃដោយចាប់ផ្តើមពីការប្រគល់ឯកសារពីថ្នាក់ក្រោមរហូតទៅដល់ក្រសួងថ្នាក់លើ ហើយឥឡូវនេះចំនាយពេលត្រឹមតែពីរទៅបីថ្ងៃតែប៉ុននោះ!) វាក៏នឹងជួយលើកកម្ពស់តម្លាភាព ដោយសារតែសមត្ថភាពរបស់អ៊ីនធឺណេត។ លោក ហេង សុខគង់ លេខាធិការនៅក្រសួង ឧស្សាហកម្មនិងសិប្បកម្ម បាននិយាយថា: “ការចុះបញ្ជីនៅលើបណ្តាញអាចកាត់បន្ថយអំពើ ពុករលួយបាននៅពេលដែលដំណើរការនេះត្រូវបានប្រតិបតិ្តការតាមរយៈធនាគារអ៊ីនធឺណិត” វានឹងមានតម្លាភាពកាន់តែច្រើន។

កម្មវិធីថ្មីសម្រាប់ការចុះឈ្មោះនៅលើបណ្ដាញនេះត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ហើយវានឹងត្រូវចាប់ផ្តើមជាមួយនឹងគម្រោងសាកល្បង ក្នុងរយៈពេលបីខែដើម្បីបង្រៀនអ្នកអាជីវកម្មអំពីរបៀបប្រើប្រាស់វា។ តម្លៃបច្ចុប្បន្នសម្រាប់ សហគ្រាសធនតូចនិងមធ្យមក្នុងការប្រើប្រាស់វេទិកានេះមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែតម្លៃនេះ នឹងប្រែប្រួលអាស្រ័យលើដើមទុនក្នុងចាប់ផ្តើមអាជីវកម្មរបស់ក្រុមហ៊ុនជាមួយនិងទំលាប់របស់ប្រទេសនេះ។

តើនេះមានន័យយ៉ាងដូចម្តេចសម្រាប់ទិដ្ឋភាពអាជីវកម្មរបស់ប្រទេសកម្ពុជានាពេលអនាគត? នេះវាធ្វើសមកាលកម្មជាមួយអត្តសញ្ញាណនៃទីផ្សារដែលកំពុងមានរីកការចម្រើនរបស់ប្រទេសនេះ ហើយនឹងធានាបាននូវការធ្វើឯកសារដ៏មានប្រសិទ្ធិភាពសំរាប់អាជីវកម្ម។ សហគ្រាស ធនតូចនិងមធ្យមផ្តល់នូវឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទីផ្សារក្នុងស្រុកនិងមានផលប៉ះពាល់នៅលើបណ្តាញដែលជាលទ្ធផលនៅក្នុងការផ្លាស់ប្តូរដ៏ល្បឿនមួយ។ ជាមួយនឹងកំណត់ត្រាយ៉ាងពេញ លេញនិងអាចចូលដំណើរការបាននៃការផ្តល់សេវានៅក្នុងប្រទេសកម្ពុជានឹងនៅតែមានការប្រកួតប្រជែងជាមួយនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ 2015 នាពេលខាងមុខ នេះ។

ខណៈពេលដែលមានបញ្ហាប្រឈមទាក់ទងទៅនឹងការអនុវត្តន៍និងការបន្សាំ យើងជឿជាក់ថា ការណែនាំពីវេទិកានេះនឹងជំរុញអោយប្រទេសជាតិឆ្ពោះទៅរករចនាសម្ព័ន្ធដ៏ទំនើបមួយ !

ប្រភព : http://www.phnompenhpost.com/business/online-registration-option-be-rolled-out-smes