ពិព័រណ៍ Startup ដំបូងគេបំផុតនៅកម្ពុជា

ចាប់ពីថ្ងៃទី 16-17 ខែកុម្ភៈ ខាងមុខនេះ ពិព័រណ៍ Startup ដំបូងគេបំផុតរបស់ប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយនាំមកជាមួយនូវសិក្ខាសាលាស្ថាបនាធនធាន ។

នៅក្នុងព្រឹត្តិការណ៍នោះ អ្នកនឹងទទួលបានឱកាសដើម្បីបង្ហាញពីគំនិតអាជីវកម្មរបស់អ្នកទៅកាន់អ្នកវិនិយោគ ម្ចាស់អាជីវកម្មដែលមានគំនិតដូចគ្នានិងដៃគូប្រកបដោយសក្តានុពល។ លើសពីនេះទៅទៀត ពិព័រណ៍នេះនឹងត្រូវបានបើកជាសាធារណៈដែលមានន័យថាផលិតផលរបស់អ្នកនឹងត្រូវបានបង្ហាញទៅកាន់សាធារណៈជនផងដែរ!

ចំពោះ Geeks in Cambodia យើងដឹងថាមានអាជីវកម្មថ្មីៗជាច្រើនកំពុងតែស្វែងរកវេទិកាមួយដើម្បីផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្មរបស់ពួកគេ ហើយពិព័រណ៍ Startup នេះគឺជាវេទិកាមួយដើម្បីធ្វើវា! បន្ទាប់មកស្តង់ពិព័រណ៍សម្រាប់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះនឹងត្រូវបានគេផ្តល់ជូនដោយឥតគិតថ្លៃ។

ដូច្នេះយើងពិតជាចង់លើកទឹកចិត្តដល់អ្នកដើម្បីចាប់យកឱកាសនេះដើម្បីបង្ហាញគម្រោងរបស់អ្នកនៅទីនេះ! ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងបើកស្តង់មួយនៅក្នុងព្រឹត្តិការណ៍នេះ សូមផ្ញើអ៊ីមែលទៅកាន់ 360ADS.EVENTS@gmail.com ហើយអ្នកអាចអនុញ្ញាតអោយខ្លួនអ្នកអាចបង្កើនទុនបាននៅក្នុងវេទិកានេះ។

សិក្ខាសាលាទាំងនេះនឹងគ្របដណ្តប់លើប្រធានបទដូចជា “របៀបដើម្បីទទួលបានអត្ថប្រយោជន៍ពីអ្នកគាំទ្រនិងអ្នកវិនិយោគអាជីវកម្ម” “តើអ្នកគួរតែឈប់ពីការងាររបស់អ្នកហើយចាប់ផ្តើមអាជីវកម្មថ្មីមួយដែរឬទេ?” និង “គន្លឹះជាក់ស្តែងដើម្បីបង្កើតក្រុមទីផ្សារដ៏រឹងមាំមួយ”។  វគ្គសិក្ខាសាលានីមួយៗនឹងផ្ដល់ឱ្យអ្នកនូវចំនេះដឹងដ៏មានតម្លៃអំពី ថាតើជីវិតដូចទៅនិងអ្វីក្នុងនាមជាសហគ្រិនមួយរូប ដែលនិងអាចជួយកំណត់ផ្លូវរបស់អ្នកដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយបាន។

កញ្ញា ដែក ដារី ជាអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា មូលហេតុចំបងដែលព្រឹត្តិការណ៍នេះត្រូវបានគេរៀបចំឡើងគឺដោយសារតែក្រុមរបស់កញ្ញាបានទទួលស្គាល់ថា មានអាជីវកម្មថ្មីៗជាច្រើនត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា ហើយពួកគេចង់ផ្តល់ឱ្យអាជីវកម្មទាំងនេះនូវវេទិកាមួយដើម្បីបង្ហាញពីផលិតផលនិងសេវាកម្មរបស់ពួកគេ ដែលជួយឱ្យពួកគេមាន​ឪកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងវិនិយោគិននិងដៃគូដ៏មានសក្តានុពលបន្ថែមទៀត។

ការចូលមើលពិព័រណ៍នេះគឺឥតគិតថ្លៃនិងបើកចំហជាសាធារណៈ ប៉ុន្តែដើម្បីចូលរួមសិក្ខាសាលាផ្សេងៗ អ្នកត្រូវបង់ថ្លៃចំនួន $25 សម្រាប់មនុស្សពេញវ័យ និង $15  សម្រាប់សិស្សនិស្សិត។ ប្រសិនអ្នកបានទិញសំបុត្រជាក្រុមសម្រាប់ចំនួនមនុស្ស 3 នាក់ ការបញ្ចុះតម្លៃដ៏គួរឱ្យទាក់ទាញត្រូវបានគេផ្តល់ជូនផងដែរ។

ដូចច្នេះ ប្រសិនបើអ្នកមានបំណងចង់ក្លាយជាស្ថាបនិកមួយរូប ឬមានផលិតផលមួយដែលអ្នកចង់បង្ហាញ ព្រឹត្តិការណ៍នេះពិតជាសាកសមបំផុតសម្រាប់អ្នក! សូមហៅទូរស័ព្ទមកកាន់លេខ 023 694 4444 ឬ 071 3333 208 ដើម្បីកក់សំបុត្ររបស់អ្នកឥឡូវនេះ។ សូមចូលទស្សនាគេហទំព័រ www.wealthbuildingcambodia.com សម្រាប់ពត៌មានបន្ថែម។