កម្មវិធីទូរស័ព្ទដៃកំពូលៗទាំង 5 សំរាប់ការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា

នៅក្នុងខែ​ធ្នូ​នេះ​ ជាខែ​នៃ​ការ​ធ្វើ​ដំណើរ​ដែលតែងតែ​ហៅ​ភ្ញៀវ​ទេសចរមក​ពី​គ្រប់​ទិសទី​ទាំងអស់​នៅក្នុង​ពិភពលោក​។ ​ត្រូវ​ការ​ជំនួយ​នៅពេលធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​មែនទេ ​? Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បង្ហាញ​អោយអ្នកបានដឹងអំពីកម្មវិធីទូរស័ព្ទ​កំពូលៗទាំង 5 ​សម្រាប់​ដំណើរ​ផ្សងព្រេង​របស់​អ្នក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ពិនិត្យ​មើល​អត្ថបទ​ពីរ​ចុង​ក្រោយ​របស់​យើង (មាន Waze, Ouzer​, HotelQuickly​, Check In Tonight ​និងកម្មវិធីជា​ច្រើន​ទៀត​) នៅ​ទីនេះ និង នៅ​ទីនេះ ។

អស់ទាស់ ​! សៀមរាប

WOW Logo

ខេត្តសៀមរាប​គឺ​ពិត​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​មួយនៅក្នុងប្រទសកម្ពុជា​។ អស់ទាស់​! សៀមរាប គឺ​ជា​វេទិកា​មួយ​ដែល​ផ្តោ​តជា​សំខាន់​លើ​ភ្ញៀវ​ទេសចរ​ចិន​និង​អាច​ចូល​ដំណើរ​ការ​បាន​តាម​រយៈ WeChat​ ដែលជាកម្មវិធីមួយ​សម្រាប់​ត​ភ្ជាប់​ជាមួយ​នឹង​មិត្ត​ភក្តិ​​។ កម្មវិធីនេះអាចប្រើប្រាស់បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS​, Android​, Windows និង​ទូរស័ព្ទ Blackberry។ កម្មវិធី អស់ទាស់​ ! សៀមរាប ​ផ្ដល់​នូវ​ពត៌មាន​ក៏​ដូច​ជា​ការ​ផ្តល់​អនុសាសន៍​នៅ​តាមទីកន្លែងជា​ច្រើន​។ ពួក​គេ​លៃតម្រូវ​អោយស្របទៅតាមតម្រូវ​ការ​ជាក់លាក់​របស់​អ្នក​ប្រើប្រាស់​ដូច​ជា “សាខា​”​ “ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​” និងទីកន្លែង​ជាច្រើន​ទៀត​។

WOW! Screenshot

អស់ទាស់ ​! ​សៀមរាប​ បានចាប់​ផ្តើ​មតំនើរការ​កាលពីដើម​ខែ​វិច្ឆិកា​នេះ​ហើយ​នឹង​ត្រូវ​បាន​អនុវត្ត​នៅក្នុង “Daily Deal​” ដោយការ​ផ្តល់​ពត៌​មាន​ដោយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍​ កម្មវិធីពិសេសនិង​មានអ្វីជាច្រើន​ទៀត​។

ម​គ្គុ​ទ្ទេ​ស​ភាសា​ & សូរសំ​លេងរបស់​កម្ពុជា

World Logoសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ក្នុងការទំនាក់ទំនងដោយប្រើប្រាស់ភាសាខ្មែរ កម្មវិធី មគ្គុទ្ទេសភាសា & សូរសំលេងរបស់កម្ពុជាដោយពនេចរពិភពលោកអាចជួយអ្នកបាន។ វាមានប្រភេទទាំងមូលនៃឃ្លាជាភាសាខ្មែរ ដូច្នេះអ្នកអាចសន្ទនាបានជាមួយនិងអ្នកបើកបរម៉ូតូកង់បីរបស់អ្នក។ សូរសំលេងត្រូវបានផ្តល់ជូនផងដែរ ដូច្នេះអ្នកមិនចាំបាច់ត្រូវបញ្ចេញសំលេងខុសដែលបណ្តាលឱ្យមានការយល់ច្រឡំច្រើនជាងមុននោះឡើយ។

COMPILATION WORLD

ត្រូវការសួរសំណួរខ្លះៗមែនទេ ? កម្មវិធីនេះក៏មានលក្ខណៈពិសេសដូចនេះផងដែរ។ គ្រាន់តែដាក់សំណួររបស់អ្នកហើយរង់ចាំចម្លើយឆ្លើយតប។

មគ្គុទ្ទេសក៍ទេសចរណ៍ដ៏សំខាន់នៅប្រទេសកម្ពុជា

ESSENTIAL LOGO

កម្មវិធី ម​គ្គុ​ទេស​ទេសចរ​ណ៏​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា គឺ​ពិត​ជា​ចាំ​បាច់​សំរាប់ការ​ធ្វើ​ដំណើរ​របស់​អ្នក​។ ចំណែក​ឯ​កម្មវិធី​មួយ​ចំនួន​ គ្រាន់តែ​ផ្តោ​ត​នៅតាម​ប​ណ្តា​ទីក្រុង​ឬនៅ​តាម​ប​ណ្តា​ខេត្ត​មួយ​ចំនួនតែ​ប៉ុណ្ណោះ​ ម​គ្គុ​ទេស​ក៍​នេះ​គឺ​ពិតជាបានផ្តល់នូវចំនេះដឹងបានទូលំទូលាយ​និង​មាន​មូលដ្ឋាន​ទិន្នន័យ​នៃ​តំបន់់​ដ៏គួរអោយទាក់ទាញជាច្រើនដូចជា សារមន្ទីរ​ ភោជនីយដ្ឋាន​រង្គសាល ​សណ្ឋាគារ ​ទិសដៅ​ទិញទំនិញ ​និងមានទីកន្លែងជា​ច្រើន​ទៀត​។ ការ​ផ្តល់​ចំណាត់​ថ្នាក់របស់អ្នក​ធ្វើ​ដំណើរ​ក៏​អាច​ប្រើ​បានរួម​ជាមួយ​និងការត្រួតពិនិត្យ​និង​វិចិត្រសាល​រូបភាពជាច្រើនផងដែរ​។

COMPILATION ESSENTIAL

កម្មវិធី​នេះ​បាន​ផ្តល់​នូវ​ពត៌មាន​ទូទៅនៃការធ្វើ​ដំណើរ ​តំបន់ដ៏គួរអោយទាក់ទាញ (ផ្តល់ពត៌មានទីតាំង​)​ ផែនទី​ ការបកប្រែ​ និង​ជា​ចំណុច​នៃ​ការ​ស្វែងរក​ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន​។ ត្រូវ​ការម៉ាស៊ីនដកប្រាក់អេ​ធី​អឹ​មឬ​ធនាគារ​នៅ​ក្បែរ​នោះមែនទេ​? អ្នក​មិន​ចាំបាច់ត្រូវប្រើ google ដើម្បីរក​វានោះទេ​។ អ្វី​គ្រប់​យ៉ាង​គឺមាន​នៅ​ក្នុង​កម្មវិធីនេះ​។

ម​គ្គុ​ទេស​ទេសចរណ៍​នៅប្រាសាទ​អង្គរ​វត្ត​កម្ពុជា

ANGKOR LOGO

អង្គរវត្ត​គឺ​វិមាន​នៃ​ប្រទេស​កម្ពុជា នេះជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ វា​ជា​ការ​ល្អក្នុងការ​មាន​កម្មវិធីដើម្បីបរិយាយអំពីប្រាសាទនេះ​ទាំង​ស្រុង​។ កម្មវិធី ម​គ្គុ​ទេស​ទេសចរណ៍អង្គរ​វត្ត​កម្ពុជា​  ដោយ Guiddoo គឺជា​ម​គ្គុ​ទេស​ក៍ធ្វើ​ដំណើរដែលមានសំលេងនិងរូបភាពដែល​ផ្ដល់​នូវអ្វីៗ​គ្រប់​យ៉ាងដល់​ភ្ញៀវ​ទេសចរ​ដែលត្រូវ​រុក​រក​ប្រាសាទ​។ កម្មវិធី​នេះ​បានយកចិត្តទុកដាក់ទៅលើ​អ្វី​គ្រប់​យ៉ាង​ ចាប់តាំងពី​ការកក់​សំបុត្រ​ រហូតដល់កញ្ចប់ដំណើរ​ទេសចរណ៍​ផ្ទាល់ខ្លួន ​និង​​សូម្បី​តែ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ដែលនៅ​ក្បែរ​ប្រាសាទ​អង្គរ​វត្ត​។

COMPILATION ANGKOR

ត្រូវ​ការ​ការ​ណែនាំ​បន្ថែមទៀតមែនទេ​ ? ម​គ្គុ​ទេស​ទេសចរណ៍​អង្គរវត្តកម្ពុជា​មាន​ផ្ដល់ជូនទាំងអស់​។ ជា​មួយ​នឹង​ដំណើរ​ទស្សនកិច្ច​នៅ​ជុំវិញ​វិមាន​​និងពត៌មានជំនួយអំពីទីតាំង​នីមួយៗពីមួយ​ជំហាន​ទៅមួយ​ជំហាន​ អ្នក​អាច​ធ្វើ​ដំណើរ​ទស្សនកិច្ចដោយខ្លួន​​អ្នកផ្ទាល់​បាន​យ៉ាង​ងាយស្រួល ។ វា​ក៏​បាន​ផ្តល់​នូវ​ពត៌មាន​ដែល​ពាក់ព័ន្ធ​ដូច​ជា​ពេលវេលា​បើក​​អោយចូលទស្សនា​ប្រាសាទ​អង្គរ​វត្ត​ ទិស​ដៅនិង​អ្វីជាច្រើន​ទៀត​។

កម្មវិធីស្វែងរក​ខ្មែរ (Find Khmer)

FIND LOGO

កម្មវិធី ស្វែងរកខ្មែរ គឺ​ម៉ាស៊ីន​ស្វែងរក​នៅក្នុងប្រទេស​កម្ពុជា​ដោយ​ផ្អែក​លើ​ការ​យល់​ដឹង​អំពី​ទីតាំង​។ ការ​ប្រើ​មូលដ្ឋាន​ទិន្នន័យ​ពី findkh.com អនុញ្ញាត​ឱ្យ​អ្នក​ដើម្បី​រក​មើល​តាម​រយៈ​ប្រភេទ​ជា​ច្រើន​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​។ ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​ស្នាក់​នៅ​ ការបរិភោគ​អាហារ ​ការកម្សាន្ត​និង​មានអ្វីជាច្រើន​ទៀត​។

COMPILATION FIND

អ្នកក៏​អាច​ប្រើប្រាស់​កម្មវិធីនេះដើម្បី​ផ្ញើ​អ៊ីមែលផងដែរ ​ហើយ​ប្រសិន​បើ​អ្នក​កំពុង​តែប្រើ​ទូរស័ព្ទ iPhone​ នោះអ្នក​អាច​ធ្វើ​​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​និងវាបាន​។

យើង​សង្ឃឹម​ថា​ជាមួយ​នឹង​កម្មវិធី​នេះ​ អ្នក​នឹង​រក​ឃើញ​ការ​ធ្វើដំណើរយ៉ាង​សាមញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ប្រកបដោយភាពសំបូរបែប​។ សូម​យក​ឱកាស​នេះ​ដើម្បី​ដកដង្ហើមនៅ​ក្នុង​ទេសភាព​​នៃ​ព្រះរាជាណាចក្រ​ដ៏​ស្រស់​ស្អាតនេះ​ !