មហោស្រពជាតិស្តីពីវិទ្យាសាស្រ្តនិងវិស្វកម្មនៅកម្ពុជា : ការសិក្សាដ៏រីករាយ

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើអោយការសិក្សា​មានភាពរីករាយ​? អ្នក​រៀបចំ​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​នេះ មហោស្រពជាតិស្តីពី​វិទ្យា​សា​ស្រ្ត​និង​វិស្វកម្មនៅ​កម្ពុជា (CSEF​) គឺ​ពិត​ជា​មានជំនាញ​ទាំងនេះ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើង​នៅ​ថ្ងៃទី 12 ដល់ 14 ខែ​មីនា​ ឆ្នាំ 2015 នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP​)​។ ព្រឹត្តិការណ៍នេះ​ចាប់ផ្តើម​ពី​ម៉ោង 9:00 ព្រឹក​រហូតដល់​ម៉ោង 6:00 ល្ងាច​នៅក្នុងរយៈពេល​បី​ថ្ងៃ​។

ដោយរំពឹង​ថា​នឹង​មាន​សាល​តាំងពិព័រណ៍​ដ៏ធំហើយមានអ្នក​ចូលរួម​ចង់​រៀន​អំពី​ STEM (វិទ្យា​សា​ស្រ្ត​, ប​ច្ចេ​ក​វិទ្យា​, វិស្វកម្ម​, និង​គណិតវិទ្យា​) ការ​អប់រំ​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​វិធី​ដ៏​ល្អ​បំផុត​តាមដែល​អាច​ធ្វើ​ទៅបាន​។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកនឹងបាន​ឃើញ quadcopters​, Segway​, មនុស្សយន្ត​, និង gyro-drive… នេះគ្រាន់​តែ​ជាការលើកឡើងត្រួសៗមួយ​ចំនួនតែប៉ុននោះ​។ អ្នក​ក៏​អាច​ចូលរួម​នៅក្នុង​សកម្មភាព​មួយ​ចំនួន​បានផងដែរ​។ នៅ​ទី​​នោះ ​អ្នក​ក៏​នឹងបានជួបអ្នកតាំងពិព័រណ៍​ប្រហែលជា 50  នាក់​ដែល​នឹង​ត្រូវ​បាន​បង្ហាញ​ពអំពីប​ច្ចេ​ក​វិទ្យា​របស់​ខ្លួន​។ តើអ្នក​អាច​ដើរ​លើ​ទឹកបានដែរឬទេ ​? សូមស្វែង​រក​ចម្លើយ​នៅក្នុងព្រឹត្តិការណ៍ CSEF នេះ។

​ការរៀបចំព្រឹត្តិការណ៍​ថ្នាក់​ជាតិនេះ​មានគោលបំណងដើម្បីផ្សព្វផ្សាយ​ពីការ​អប់រំ​ដែលត្រូវ​បាន​កំណត់​គោលដៅអ្នកចូលរួមប្រមាណជាង 2000 នាក់​ក្នុង​មួយ​ថ្ងៃ​ ហើយជួយជ​ម្រុ​ញ​អោយកុមារ​ដែល​មាន​អាយុ​ចាប់ពីអាយុ 11 ឆ្នាំទៅ 17 ឆ្នាំ  ដែលជាអ្នក​ជំនាន់​ក្រោយ​ក្លាយជា​អ្នក​វិទ្យា​សា​ស្រ្ត​និង​វិស្វករ​។ ដោយ​មានការ​បង្ហាញ​អំពី STEM ​នៅ​ក្នុងរបៀបដ៏​សប្បាយ​រីករាយ ស្រស់​ស្រាយនិង​គួរ​អោយ​រំភើប​, ព្រឹត្តិការណ៍ CSEF នេះគឺ​​ប្រាកដ​ជាធ្វើអោយ​​យុវជន​កម្ពុជាមានការរំភើបចិត្ត​ជាក់ជាមិនខាន។

ព្រឹត្តិការណ៍​ CSEF ជា​លើក​ដំបូងនេះ​ ត្រូវ​បាន​រៀបចំឡើង​ដោយ មូលនិធិ​មនុស្សធម៌ Golden West​ ដែល​ជា​អង្គការ​សប្បុរសធម៌​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយដែលជួយ​អភិវឌ្ឍន៍​ប​ច្ចេ​ក​វិទ្យា​ច្នៃ​ប្រឌិត​ថ្មី​ប្រកបដោយ​និរន្តរភាព​​សម្រាប់​គោល​បំណងដើម្បីលុបបំបាត់អាវុធជាតិផ្ទុះ (អាវុធ​ជាតិផ្ទុះ​ដែលសល់ពី​សម័យស​ង្រ្គា​ម​)។ ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​និងក្រសួង​អប់រំ​យុវជន​និង​កីឡា​។

អ្នករៀបចំដំណើរ​ការ​នៅក្នុង​ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី ក្រុម​ប្រឹក្សា​យុវជន​របស់ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ដែលមាន​អាយុចាប់​ពី 18 ឆ្នាំដល់ 25 ឆ្នាំ។ នៅក្នុង​ព្រឹត្តិការនេះ​មានអ្នក​ស្ម័​គ​ចិត្ត​ប្រហែលជា 80 នាក់​នឹង​ត្រូវ​បាន​រត់​ការក្នុង​ការជញ្ជូនសំភារៈ​និងជាជំនួយការធនធាន​មនុស្ស​។

​ព្រឹត្តិការណ៍នេះ​​​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បើក​ចំហ​ជា​សាធារណៈ​ ​ដូច្នេះ​អញ្ជើញមកចូលរួមដោយ​សេរី​និងទស្សនាការតាំងពិព័ណ៌ដ៏អស្ចារ្យដែល​កំពុង​តែធ្វើឡើង​។ ប្រសិន​បើ​មាន​គ្រូ​បង្រៀន​ណា​ម្នាក់ដែលមានវិស័យនៅ​ក្នុងជំនាញ​ដែល​ពាក់ព័ន្ធនេះ​ហើយចង់​កំណត់​ពេល​របស់​អ្នក​ដើម្បីបើក​សិក្ខាសាលាមួយនោះ​ សូម​ទាក់ទង​មកកាន់អ៊ីម៉ែល allen@cambodiascience.org ។