ប្រកាសហៅយុវជនកម្ពុជាទាំងអស់ដែលមានភាពច្នៃប្រឌិតមកដាក់ពាក្យស្នើសុំចូលរួមកម្មវិធីTR35 នៅក្នុងប្រទេស សិង្ហបុរី

EmTech គឺជាសន្និសីទដែលរៀបចំដោយទស្សនាវដ្តីនិយាយអំពីបច្ចេកវិទ្យា MIT ដែលជា “ទស្សនាវដ្តីដែលទទួលបានការគាំទ្រច្រើនជាងគេបំផុតក្នុងការបោះពុម្ពផ្សាយអំពីបច្ចេកវិទ្យា របស់ពិភពលោកដែលបានបង្កើតឡើងក្នុងឆ្នាំ 1899″ ។ ​ព្រឹត្ដិការណ៍ប្រចាំឆ្នាំនេះផ្តោតលើការ រីកចម្រើនខាងផ្នែកបច្ចេកវិទ្យាលើពិភពលោកហើយត្រូវបានគេនាំ​យកទៅ​កាន់ប្រទេស សិង្ហបុរីជាលើកដំបូង​នៅក្នុងខែមករាឆ្នាំ 2014 ។

EmTech ជា “ជាទីកន្លែងសំរាប់បច្ចេកវិទ្យា សំរាប់អាជីវកម្ម និងជាកន្លែងដែលជួបជាមួយ វប្បធម៌ចំរុះ។ វាជាការបង្ហាញអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនជាមួយនឹងសក្តានុពលដ៏ អស្ចារ្យបំផុតសំរាប់ផ្លាស់ប្តូរជីវិតរបស់យើង។ វាជាចំណុចដែលអាចអោយយើងជួបជាមួយ មនុស្សដែលប្រកបដោយភាពច្នៃប្រឌិតបំផុតនិងក្រុមហ៊ុននានានៅលើពិភពលោក “។

អំពីរង្វាន់:

MIT ដែលនិយាយអំពីបច្ចេកវិទ្យាបានបង្ហាញពីអ្នកច្នៃប្រឌិតថ្មីវ័យក្មេងដ៏កំពូលៗតាំងពី ឆ្នាំ1999 មករួមទាំងលោក Mark Zuckerberg ផងដែរ ។

នៅឆ្នាំនេះយើងចង់ចែករំលែកព័ត៌មាននេះទៅកាន់អ្នកច្នៃប្រឌិតវ័យក្មេងដែលមកពីប្រទេស កម្ពុជាដើម្បីមានសិទ្ធិក្នុងការទទួលរង្វាន់។

បេក្ខជនត្រូវតែមានអាយុត្រឹម​ 35ឆ្នាំឬតិចជាងនេះ បើគិតមកដល់ត្រឹមថ្ងៃទី1 ខែតុលា ឆ្នាំ 2014។ ពួកគេត្រូវតែជាពលរដ្ឋធម្មតាឬជាអ្នកធ្វើការក្នុងចំណោមបណ្តាប្រទេសដូចខាងក្រោម : ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសអូស្ត្រាលី ឬប្រទេសញូវ៉ែលហ្សឺឡង់។

បេក្ខជនចំនួន​ 10​ រូបដែលបានជ្រើសរើសក្នុងវគ្គប្រកួតផ្តាច់ព្រាត់ TR35សិង្ហបុរីនឹងត្រូវបាន ធ្វើឡើងនៅ EmTechសិង្ហបុរី នៅថ្ងៃទី 20-21 ខែមករា ឆ្នាំ2014 នៅអគារ Marina​ Bay Sands នៅក្នុងប្រទេសសិង្ហបុរី។ ពួកគេនឹងក្លាយជាបេក្ខជនដ៏មានសក្តានុពលសម្រាប់វគ្គផ្តាច់ព្រាត់នៅក្នុងបញ្ជី TR35 ដែល ធ្វើឡើងនារដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ2014 នៅឯ Boston ។ ដូច្នេះនេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ប្រទេសកម្ពុជា​ចំពោះអ្នកដែលមានគំនិតច្នៃប្រឌិតថ្មីដើម្បីទាញយកការយកចិត្ត ទុកដាក់ចំពោះការបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា !

របៀបដាក់ពាក្យស្នើសុំ ?

ដំណើរការនៃការជ្រើសរើសគឺមានលក្ខណៈសាមញ្ញនិងលឿន :

1.សូមចូលទៅកាន់គេហទំព័រ http://www.emtech.sg/tr35/nominate

2. ផ្ដល់នូវការពិពណ៌នាសង្ខេបនៃការឈរឈ្មោះរបស់អ្នកនិងពីមូលហេតុដែលគាត់/    នាងសមនឹងទទួលបានការទទួលស្គាល់ថាជាអ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់

3.សរសរសេចក្តីយោងដ៏គួរឱ្យទុកចិត្តអោយបាន 3 ចំនុចចំពោះការឈរឈ្មោះរបស់អ្នក

4. ផ្ដល់នូវព័ត៌មានទំនាក់ទំនងរបស់អ្នក

សំរាប់ពត៌មានលំអិតបន្ថែមទៀតសូមរកមើលនៅក្នុងសំណួរដែលគេសួរញឹកញាប់

TR35 nominations