Brainsquare : ជាហ្គេមផ្ដុំរូបមួយ ដែលបានផលិតឡើងនៅក្នុងប្រទេស កម្ពុជា

Brainsquare គឺ​ជាហ្គេមផ្ដុំ​រូបមួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដោយ Sompom​ ដែលជាស្ទូឌីយោ​វីដេអូ​ហ្គេម​មួយ​ដែលទទួល​បានជោគជ័យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

ហេតុ​អ្វី​បាន​ជាការបញ្ចេញសមត្ថភាពខួរក្បាល​នេះល្អសម្រាប់​អ្នក​?

ដូច​ជា​រាង​កាយ​របស់​អ្នកដែរ​ អ្នក​ត្រូវ​អនុវត្ត​សមត្ថភាពខួរក្បាល​របស់​អ្នក​អោយបាន​ច្រើន​ដង​តាមដែលអាច​ធ្វើ​ទៅបាន​។ ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​បើអ្នកកាន់តែបង្កើត​សកម្មភាព​​ខួរក្បាលនោះ​អ្នកកាន់តែអាច​ការពារពី​ការធ្លាក់ចុះនៃការយល់ដឹងរបស់អ្នកដែលទាក់ទងនិង អាយុរបស់អ្នកបានកាន់តែប្រសើរ​ជាង​មុន​។ ពួក​គេ​ថែមទាំង​ជឿ​ជាក់ថា​អ្នក​អាច​បង្កើន​​នូវ​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​បន្តិចបន្តួច​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ របស់​អ្នក​។ បើតាមការ​សិក្សា​បាន​បង្ហាញ​ថា បើទោះបីជាអ្នកចំនាយពេលវេលាហ្វឹកហាត់ ខួរក្បាលបានត្រឹមតែ 10 នាទី​ក៏ដោយក៏អ្នកអាច​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​និង​អាចបង្កើន​សមត្ថភាពខួរក្បាលបានផងដែរ​។ ជា​លទ្ធផលហ្គេមវាស់ស្ទង់សមត្ថភាពខួរក្បាល​ហាក់ដូច​ជា​​វីតាមីន​ដែលជួយ​ជ​ម្រុ​ញសមត្ថភាព​ខួរ​ក្បាល​របស់​អ្នក ។

តើ Brainsquare យកឈ្នះ​​ហ្គេម​ផ្គុំរូប​ពីជំនាន់មុន​ដោយ​របៀប​ណា​?

ហ្គេមផ្ដុំ​រូប​​ស្តាប់​មើលទៅ​ហាក់ដូចជា​គួរ​ឱ្យ​ធុញ​និង​មិនសប្បាយលេងទាល់តែសោះ​។ ហ្គេម Brainsquare បានណែនាំ​នូវហ្គេម​ផ្ដុំ​រូប​ថ្មី​មួយ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​បទ​ពិសោធ​ន៏​អ្នក​លេង​ហ្គេមជាមួយ​នឹង​ពណ៌​ខុស​គ្នាៗ​ជាង 10 ​ពណ៌​ដែលយើងត្រូវរួមវា​បញ្ចូល​គ្នាតាម​ដែលអាច​ធ្វើ​ទៅ​បាន​​ដើម្បី​បញ្ចប់​កម្រិត​ដ៏​លំបាក​បំផុត​។

brainsquare

វាជាហ្គេម​យុទ្ធ​សា​ស្រ្ត​មួយ

នៅ​ក្នុងហ្គេម Brainsquare តំរូវអោយអ្នក​ដោះស្រាយ​ល្បែង​ផ្គុំ​រូប​​ជាមួយ​នឹង​ការផ្លាស់ទី​រូ​បនោះ យ៉ាងរហ័ស​និង​មាន​ប្រសិទ្ធិ​ភាព​។ ​​អ្នកលេងវា​ដើម្បី​ដោះស្រាយ​ការ​ផ្គុំ​រូប​នៅ​ក្នុង​ចំនួន​នៃ​ការ​ផ្លាស់ទីដ៏​ខ្លី​និង​ចែក​រំលែក​លទ្ធផល​របស់​អ្នក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។

ជាហ្គេមមួយសំរាប់អ្នករាល់គ្នាដែលបានបង្កើតចេញ​អាជីវកម្មដែលទើបនិងចាប់​ផ្ដើមនៅ​កម្ពុជា

​ស្ទូឌីយោច្នៃប្រឌិត Sompom ​គឺជា​ស្ទូឌីយោ​វីដេអូ​ហ្គេម​​មួយដែលទទួលបានជោគជ័យ​នៅ​ក្នុងប្រទេស​កម្ពុជាហើយ​មាន​ឯកទេសខាងហ្គេម​សម្រាប់ទូរស័ព្ទ​​។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ចំនួនបួននាក់​និង​អ្នក​រចនា​រូបភាព​ម្នាក់​ដែល​ខិតខំធ្វើ​ការយ៉ាង​លំបាក​ដើម្បីសំរេចកិច្ចការនេះ​។ មក​ដល់​ពេល​នេះ​ពួក​គេ​បាន​បង្កើតហ្គេម Numbees​ ជាប្រភេទហ្គេមម្យ៉ាងដែលជួយបង្វឹកខួរក្បាល​របស់​អ្នក​និង​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាព​រីករាយក្នុង​ពេលតំនាលគ្នា​។ ជាមួយនិង Numbees ដែលជា​ហ្គេម​នៃពិភព​គណិតវិទ្យា​បានផ្តល់​អោយអ្នកនូវ​ការ​ចងចាំ​យ៉ាងល្អ​ជាមួយនឹងការ​សាកល្បងចងចាំលេខ 1,2,3 ។

ចូរក្រឡេកមើលហ្គេម Brainsquare នៅក្នុងវីដេអូខាងក្រោម :